ភាគទី22 : ថ្ងៃនេះហាមប្រើអោយ ថេយ៉ុង ធ្វើអ្វីអោយសោះ

5.7K 299 3
                                    

// ព្រឹកថ្ងៃថ្មី //

នាពេលព្រឹកថ្ងៃថ្មីបានឈានចូលមកដល់អ្នកបម្រើគ្រប់គ្នាបានក្រោកចេញមកធ្វើការងាររបស់ខ្លួនតាម ទម្លាប់ប៉ុន្តែក៏នៅមិនទាន់បានឃើញរាងតូចចុះមកខាងក្រោយទេព្រោះកំពុងតែត្រូវអ្នកមានឈ្មោះជាចៅហ្វាយដេកអោបយ៉ាងណែនដៃទាំងមិនទាន់ភ្ញាក់ពីគេងនៅឡើយ

< ហ៊ឹម...ស្អីនិងនៅខ្លួនម្ដេចរសើបម្ល៉េះ? > ថេយ៉ុង
គ្រហឹមក្នុងបំពង់.កដោយការជ្រួញចិញ្ចើមចូលគ្នាព្យាយាមបើកភ្នែកឡើងដើម្បីមើលថាអ្វីកំពុងតែនៅលើពោះរបស់ខ្លួនម្ដេចបានជាខ្លួនរសើបម្ល៉េះខណៈពេលបើកភួយឈ្ងោកសម្លឹងមើលទៅក្រោមក៏ស្រាប់ តែបានឃើញថាគឺជាម្រាមដៃរបស់រាងក្រាស់កំពុងស្ទាបអង្អែលពោះក្បាលរបស់ខ្លួនធ្វើអោយគេងាកបែរទៅសម្លក់មុខនាយភ្លាមៗ

< មនុស្សឆ្គួតឆាប់ដកដៃរបស់លោកចេញភ្លាមណា៎ > ថេយ៉ុង ហាស្ដីប្រាប់ទៅកាន់អ្នកម្ខាងទៀតដោយ មានទឹកមុខក្រញូវទាំងព្រឹកព្រលឹម

ចាប់តាំងពីយប់មកគេមិនបានគេងឡើយគឺដោយ សារតែនាយម្នាក់គត់រហូតដល់ពេលព្រឹកទៅហើយ ក៏នៅតែមិនព្រមអោយខ្លួនបានដេកលង់លក់ស្រួលដដែលប៉ុន្តែអ្នកម្ខាងទៀតមិនតបទាំងដែលដៃកំពុង តែស្ទាបអង្អែលលើក្បាលពោះរបស់រាងតូចមិនឈប់

< ជុងហ្គុក! >

< ឯងដឹងទេថាកាលដែលឯងស្រែករំខានការដេករបស់យើងបែបនេះឯងហ្នឹងមានទោសយ៉ាងមិចចង់
ត្រូវហ្ហេស ?? > ជុងហ្គុក បើកភ្នែកស្រដីសួរទៅកាន់
គេវិញប្រើសម្លេងមាំនិយាយជាមួយគេធ្វើអោយអ្នកម្ខាងទៀតបានលឺដូច្នោះប្ដូរជាខ្លាចនាយមួយរំពេច

< នរណា...ប្រើអោយលោករំខានខ្ញុំគេងហើយ
ធ្វើបាបខ្ញុំធ្វើអី? > ថេយ៉ុង ហាស្ដីតបវិញទាំងតតាក់ តតុបនាំអោយរាងក្រាស់ស្ទុះងើបឡើងមកទ្រាបលើខ្លួនរបស់គេយ៉ាងលឿន

< ព្រោះកាលពីយប់យើងបានត្រូវថ្នាំសម្រើប > ជុងហ្គុក

< បើអ៊ីចឹងហេតុអីមិនទៅរកអ្នកផ្សេងអោយជួយទៅ មករកខ្ញុំធ្វើបាបខ្ញុំចឹងធ្វើអីមនុស្សចង្រៃ !! > ថេយ៉ុង ខាំមាត់ងើយសម្លក់មុខរាងក្រាស់ទាំងខឹងក៏ប៉ុន្តែក្នុង ចិត្តក៏លួចភ្ញាក់ផ្អើលដូចគ្នានៅបានពេលលឺនាយនិយាយបែបនោះអញ្ចឹងតើបានជាកាលពីយប់មិញកម្លាំងនាយប្រៀបដូចជាក្របីខ្លួនទប់ទល់មិនឈ្នះថ្នាក់សន្លប់ដល់ទៅពីរបីដង

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now