ខណៈពេលល្ងាចបន្តិច ជុងហ្គុក ក៏បានត្រឡប់មក
ពីធ្វើការវិញនាំអោយរាងតូចបានឃើញនាយដូច្នោះ
ក៏ចង់និយាយរឿងបើកប្រាក់ជាមួយនាយផងដែរតែ
បានឃើញថាអ្នកម្ខាងទៀតមានទឹកមុខហាក់បីមិន ជាស្រស់ប៉ុន្មានទើបគេមិនហ៊ាននិយាយសួរនាំព្រោះ តែខ្លាចក្រែងថានាយនឹងស្រែកគំហកដាក់ខ្លួននៅចំពោះគ្រប់គ្នា< ជុង..ជុងហ្គុក! > នៅពេលបានឃើញ ជុងហ្គុក ចុះមកខាងក្រោមវិញគ្មាននរណានៅទីនោះរាងតូច ប្រញាប់ប្រញាល់ដើរចូលទៅរកនាយយ៉ាងលឿន
< យ៉ាងមិច? > ជុងហ្គុក
< តើលោកចេញទៅណាឬ ?? > ថេយ៉ុង ហាស្ដីសួរ ព្រោះតែបានឃើញនាយរៀបចំខ្លួនស្អាតបាតទំនងដូចជាកំពុងរៀបហ្នឹងចេញទៅណា
< យើងត្រូវរាយការណ៍ប្រាប់ឯងដែលមែនទេ? > ជុងហ្គុក និយាយតបទៅវិញដោយទឹកមុខរាប់ស្មើរតែក៏លួចចម្លែកចិត្តដូចគ្នាព្រោះសុខៗអ្នកម្ខាងទៀតស្រាប់តែមកសួរនាំខ្លួនទាំងដែលកាលដងនោះគេមិនដែលអញ្ចឹងឡើយ
< ខ្ញុំគ្រាន់តែសួរប៉ុណ្ណោះ > ថេយ៉ុង នៅតែមិនហ៊ាននិយាយការពិតដដែលថាកាលដែលខ្លួនធ្វើមកជាសួរនាំនាយបែបនេះក្នុងគោលបំណងអ្វី
< សម្រេចថាឯងមានរឿងស្អី ?? > ជុងហ្គុក មិនសាំ ញ៉ាំច្រើនសួរគេតាមត្រង់ព្រោះតែជឿថាបើសិនជាគេមិនមានរឿងអ្វីនោះគេក៏មិនខ្ចីមកនិយាយជាមួយខ្លួនបែបនេះ
< គឺខ្ញុំ..> ថេយ៉ុង ឈរបើកភ្នែកភ្លើសៗសម្លឹងមើល ទៅអ្នកម្ខាងទៀតមិនព្រិចភ្នែកខណៈដែលនាយបានឈ្ងោកមុខអោនសម្លឹងមើលមកខ្លួន
< បើសិនជាមានរឿងស្អីសំខានទេចាំនិយាយពេល ក្រោយទៅពេលនេះយើងរវល់ប្រញាប់ចេញទៅក្រៅគ្មានពេលមកឈរស្ដាប់ឯងនិយាយតតាក់តតុបដូច ជាក្មេងទេ > ជុងហ្គុក ស្ដីថាអោយគេហើយដើរហួសចេញទៅខាងក្រៅបាត់ក៏ព្រោះតែពេលនៅកន្លែងធ្វើ ការអ្នកធ្វើការមុខជំនួញរួមការងារជាមួយខ្លួនជា ច្រើននាក់បានមកបបួលនាយលេងទៅវៃកូនគោលបានជានាយត្រូវប្រញាប់ចេញទៅបែបនេះក៏ប៉ុន្តែសម្រាប់រាងតូចវិញកំពុងតែលួចគិតក្នុងចិត្តថានាយប្រញាប់ចេញទៅជួបសង្សាររបស់នាយ
VOUS LISEZ
ប្រពន្ធទាសករ 🖤🥀(ចប់)
Fiction générale" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "