ភាគទី42 : ចុះប្ដីរបស់អូននេះមិនសង្ហារ ??

4.5K 212 2
                                    

@Next Day ~~~~~

ចាប់តាំងពីថ្ងៃដែល ជុងហ្គុក នឹងរាងតូច ថេយ៉ុង មិនបាននៅផ្ទះមក អ៊ែលហ្សី ក៏តែងតែចេញទៅខាង ក្រៅរហូតដោយមិនដឹងថានាងទៅណាធ្វើអ្វីខ្លះនោះឡើយគឺទាល់តែប្រលប់យប់ជ្រៅមនុស្សម្នីម្នាគ្រប់គ្នាចូលសម្រាកអស់ហើយទើបនាងត្រឡប់មកភូមិគ្រឹះ ចនវិញ

«ក្រាក!»

< អ៊ែលហ្សី! > ខណៈពេលបានលឺសម្លេងបើក
ទ្វារនាំអោយអ្នកជាម្ដាយត្រូវភ្ញាក់ពីដំណេកប្រញាប់ក្រោកអង្គុយសម្លឹងមើលទៅកាន់កូនស្រីរបស់ខ្លួន

< ម៉ាក់! យប់ស្មើនេះទៅហើយម៉ាក់ភ្ញាក់ធ្វើអី? >
អ៊ែលហ្សី

< យើងចាំមើលផ្លូវឯងនឹងហើយ...តើឯងទើប
មកពីណាហ្ហាសម្ដេចយប់ស្មើនេះទៅហើយទើបព្រមចូលផ្ទះសម្បែងវិញអញ្ចឹង? > ស៊ូយ៉ុង ហាស្ដីសួរទៅ កាន់កូនស្រីដោយប្រើសម្លេងរៀងខ្លាំងបន្តិចព្រោះតែ នេះពាក់កណ្ដាលយប់ចូលថ្ងៃថ្មីទៅហើយក៏ប៉ុន្តែកូន ស្រីរបស់ខ្លួនទើបតែត្រឡប់មកពីណាមិនដឹង

< ខ្ញុំ...ខ្ញុំទើបតែមកពីជួបមិត្តភក្តិរបស់ខ្ញុំ >
អ៊ែលហ្សី ស្រដីតបវិញទាំងតតាក់តតុបព្រមទាំងព្យាយាមគេចមុខពីម្ដាយរបស់ខ្លួនដើម្បីកុំអោយអ្នកម្ខាងទៀតដឹងថាខ្លួនបាននិយាយកុហក

< មិត្តភក្តិរបស់ឯងមួយណាស្រីឬប្រុស? > ស៊ូយ៉ុង

< ឥឡូវនេះម៉ាក់ចេះសួរនាំដេញដោលចង់ដឹងពីជីវិតខ្ញុំដែលឬ ?? > អ៊ែលហ្សី ស្ដីសួរដោយការងឿង ឆ្ងល់ហើយដកដង្ហើមធំដោយការធុញទ្រាន់ខណៈពេលអ្នកជាម្ដាយតាមសួរនាំខ្លួនមិនឈប់អ៊ីចឹង

< យើងនិយាយស្ដីថាអោយឯងសួរនាំឯង
បែបនេះព្រោះតែយើងបារម្ភពីឯងណា អ៊ែលហ្សី! >
មិនអោយខ្លួនមានការព្រួយបារម្ភពីនាងយ៉ាងមិចបើ ឥឡូវនេះព្រលឹងនាងចេញទៅខាងក្រៅបាត់ទាល់តែយប់ជ្រៅទើបឃើញនាងត្រឡប់មកវិញចំណែកភ្នែករបស់នាងវិញឡើងខ្មៅប្រៀបដូចជាមនុស្សមិនបានដេកពួនរាល់ពេលនិយាយស្ដីតែងតែខាំមាត់ខ្លាំកមិន ឈប់មិនដឹងថានាងកំពុងកើតអ្វីអោយប្រាកដ ??

< ខ្ញុំទៅណាធ្វើស្អីក៏ជារឿងរបស់ខ្ញុំជីវិតខ្ញុំម៉ាក់កុំមកចេះដឹង !!!! > អ៊ែលហ្សី  ស្រែកគំហកឈរសង្កៀតធ្មេញក្រតៗដាក់ម្ដាយគ្រវីក្បាលតតាត់របៀបដូចជាមនុស្សកំពុងតែគ្រប់គ្រងអារម្មណ៍របស់ខ្លួនមិនបាន

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now