ភាគទី25 : យូប៊ី...មិនមែនជាកូនរបស់លោកទេ

5.7K 329 10
                                    

ក្រោយពេលចេញពីមន្ទីរពេទ្យវិញរាងក្រាស់ក៏បានត្រឡប់ទៅផ្ទះរបស់ខ្លួនដោយមាននាងតូច ដេឡា ទៅជាមួយដែរប៉ុន្តែពេលនៅក្នុងឡានពួកគេទាំងពីរមិនបាននិយាយអ្វីជាមួយគ្នាឡើយគិតតែអង្គុយនៅស្ងៀមៗរៀងខ្លួននាំអោយ ដេឡា បានឃើញដូច្នេះក៏មិនហ៊ាននឹងសួរនាំនិយាយអ្វីដូចគ្នា

< ចៅហ្វាយ! ចៅហ្វាយត្រឡប់មកវិញហើយឬតើ ចៅហ្វាយយ៉ាងមិចហើយមានត្រូវរបួសត្រង់កន្លែងណាទេ ?? > គ្រាន់តែបានឃើញអ្នកមានឈ្មោះជាចៅហ្វាយដើរចូលមកខាងក្នុងផ្ទះភ្លាមនោះស្រ្ដីវ័យចំណាស់បានដើរចេញមកសួរនាំដោយក្ដីព្រួយ បារម្ភពីនាយតាមទម្លាប់

< ខ្ញុំមិនអីទេចុះ ថេយ៉ុង មិនទាន់ត្រឡប់មកផ្ទះវិញទេឬ? > ជុងហ្គុក ហាស្ដីសួររករាងតូចភ្លាមៗចង់ដឹងថាគេបានត្រឡប់មកទីនេះវិញឬនៅនាំអោយអ្នក ដែលកំពុងតែឈរនៅក្បែរនាយបានលឺហើយងើយសម្លឹងមុខរបស់នាយដោយការអាក់អន់ចិត្តបន្តិច បន្តួច

< ថេយ៉ុង មិនទាន់ត្រឡប់មកវិញនៅឡើយទេចៅហ្វាយ >

< ហេតុអីស្មាលនេះហើយគេនៅមិនទាន់ត្រឡប់ មកវិញទៀតចឹង? > ជុងហ្គុក ឈរចងចិញ្ចើមចូល
គ្នាបញ្ចេញទឹកមុខងឿងឆ្ងល់ឡើងមកព្រោះរាងតូចបានចេញទៅផ្ទះរបស់គេតាំងពីព្រឹកម្ល៉េះប៉ុន្តែស្មាល នេះទៅហើយហេតុអីក៏នៅមិនទាន់ឃើញគេត្រឡប់ មកវិញទៀតអញ្ចឹង?

< អឺ..ខ្ញុំថាចៅហ្វាយឡើងទៅបន្ទប់ងូតទឹកសម្អាត ខ្លួនចេញសិនទៅណាព្រោះអាវរបស់ចៅហ្វាយបានប្រឡាក់ឈាម > ស្រ្ដីចំណាស់បានឃើញទឹកមុខ
ដេឡា ហើយនោះក៏ប្រញាប់និយាយបង្វិលរឿងវិញដើម្បីកុំអោយអ្នកជាចៅហ្វាយហាស្ដីសួរនាំពីអ្នកផ្សេងនៅចំពោះមុខនាងតូចទៀត

< អឹម! ដេឡា អូននៅញាំបាយជាមួយនឹងបង
សិនទេរួចហើយចាំត្រឡប់មកទៅវិញ ?? > ជុងហ្គុក ទើបតែចាប់អារម្មណ៍ស្រីស្រស់ដែលកំពុងឈរនៅខ្លួនទើបស្រដីសួរទៅកាន់នាងកុំអោយនាងមានការអក់ចិត្តគិតថានាយមិនបានខ្វល់ខ្វាយពីខ្លួនក៏ប៉ុន្តែ
នាយមិនដឹងទេថានាងបានគិតបែបនោះបាត់ទៅហើយ

< មិនអីទេព្រោះអូនគ្រាន់តែចង់មកមើលបងតែ ប៉ុណ្ណោះបើសិនជាពេលនេះបងលេងអីហើយអូនសុំត្រឡប់ទៅផ្ទះវិញហើយម្យ៉ាងវិញពេលអូនចេញមក នេះអូនក៏មិនបានប្រាប់អោយគ្រួសារបានដឹងដូចគ្នាទើបខ្លាចក្រែងថានឹងធ្វើអោយប៉ាម៉ាក់ព្រួយបារម្ភ >
ដេឡា ហាស្ដីប្រាប់ដោយការកុហកព្រោះនាងដឹងថាអ្នកម្ខាងទៀតប្រហែលជាធុញទ្រាន់ជាមួយហ្នឹងខ្លួនហើយទើបមិនចង់នៅអោយទើសមុខមាត់នាយយូរ

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now