បន្ទាប់ពីចេញមកពីផ្ទះហើយនោះនាងតូច ដេឡា
បានប្រាប់អោយរាងក្រាស់ជួយជូនខ្លួនទៅមន្ទីរពេទ្យព្រោះតែនាងចង់មើល ស៊ុនជុន ចង់ដឹងថាពេលនេះគេយ៉ាងមិចទៅហើយដឹងខ្លួនពីសន្លប់វិញឬនៅ ??«ក្រាក!»
< ដេឡា !! > ខណៈពេលបានលឺសម្លេងបើកទ្វារធ្វើ អោយនាយកម្លោះអង្គុយផ្អែកខ្នងនៅលើគ្រែអ្នកជំងឺទើបប្រញាប់បែរទៅមើលស្រាប់តែបានឃើញថាអ្នកដែលបើកទ្វារចូលមកនោះគឺជាមនុស្សដែរខ្លួនកំពុងនឹកនា
< ស៊ុនជុន ហ្ហឹកៗៗ! > ដេឡា រត់ចូលទៅអោប
អ្នកម្ខាងទៀតទាំងទឹកភ្នែកនាំអោយអ្នកម្ខាងទៀតបានឃើញដូច្នោះមានការព្រួយពីនាងខ្លាំងណាស់ព្រមទាំងលើកដៃអោបនាងវិញដូចគ្នា< ម្ដេចទើបយំបែបនេះតើនរណាធ្វើអ្វីនាង? >
ស៊ុនជុន< ព្រោះខ្ញុំបារម្ភពីលោកខ្ញុំគិតស្មានថាខ្លួនឯង
នឹងលេងបានជួបលោកទៀតទៅហើយ > ដេឡា
ហាស្ដីប្រាប់ដោយការយំខ្សឹកខ្សួលទើបនាយកម្លោះ
ប្រលែងចេញពីការអោបវិញព្រមទាំងស្រដីតប< ពេលនេះខ្ញុំអីហើយឈប់យំបែបនេះទៀតទៅ >
ស៊ុនជុន ញញឹមដាក់នាងតូចដើម្បីបញ្ចាក់អោយនាងឃើញថាពេលនេះខ្លួនលេងអ៊ីហើយថែមទាំងលើកដៃវែកសក់ដែលធ្លាក់បាំងមុខនាងថ្នមៗ< ហែមៗ! > សម្លេងគ្រហឹមរបស់នរណាម្នាក់បានបន្លឺឡើងនាំអោយនាយកម្លោះប្រញាប់ងាកបែរទៅមើលមាត់ទ្វារ
< អាជុង ?? >
< យ៉ាងមិចយើងស្មានដែលឯងស្លាប់បាត់ទៅហើយតើ > ជុងហ្គុក ដើរចូលមកក្នុងបន្ទប់ព្រមទាំងហាស្ដីឌឺអ្នកម្ខាងទៀត
< យើងមិនងាយងាប់ទេ > ស៊ុនជុន
< តើអ្នកទាំងពីរកំពុងតែនិយាយពីអ្វីនិង? >
ដេឡា សម្លឹងមុខពួកគេទាំងពីរហាស្ដីសួរដោយការងឿងឆ្ងល់មិនយល់ថាពួកគេកំពុងតែនិយាយពីអ្វី< ក៏អាចង្រៃនេះនឹងហើយដែលជាអ្នកធ្វើអោយខ្ញុំត្រូវដេកពេទ្យបែបនេះ > ស៊ុនជុន ស្រដីថាព្រមទាំងងាកទៅសម្លក់មុខ ជុងហ្គុក
< និយាយអញ្ចឹងបានយ៉ាងមិច? បើសិនឯងមិនចេះដឹងរឿងប្ដីប្រពន្ធយើងទេយើងក៏មិនទៅធ្វើស្អីអាចោរម្សៀតឯងដែរ > ជុងហ្គុក
YOU ARE READING
ប្រពន្ធទាសករ 🖤🥀(ចប់)
General Fiction" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "