🔞Warning
*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ
ខណៈពេលដែលរាងកាយរបស់រាងតូចលិចចូល
ទៅក្នុងទឹកដល់បាតភ្លាមនោះចំជាពេលដែល វូប៊ីន ដើរកាត់នៅទីនោះក៏បានឃើញល្មមទើបប្រញាប់ប្រញាល់រត់ចូលមកយ៉ាងលឿន< ថេយុ៉ង !!! > វូប៊ីន បានឃើញថាអ្នកជាចៅហ្វាយក៏ឈរនៅទីនោះដូចគ្នាប៉ុន្តែគេមិនបានខ្វល់ខ្វាយ ច្រើនឡើយស្រាប់តែហក់ចូលក្នុងទៅទឹកភ្លាមៗដើម្បីជួយ ថេយ៉ុង តែសម្លេងស្រែករបស់គេមុននេះបានធ្វើអោយគ្រប់គ្នាលឺក៏ប្រញាប់គ្នាចេញមកមើលព្រោងព្រាតព្រោះតែចង់ដឹងថាមានរឿងអ្វីកើតឡើង
< ថេយ៉ុង! នេះ...នេះតើមានរឿងអ្វីនិង ?? > លីលី
ហាក់បីភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈពេលបានឃើញ
វូប៊ីន ងើបផុសចេញមកពីក្នុងទឹកព្រមទាំងលើក
រាងកាយមិត្តសម្លាញ់របស់ខ្លួនមកជាមួយទាំងដែល
ថេយ៉ុង បិទភ្នែកជិតឈឹងទន់ខ្លួនល្ហក់មុននឹង វូប៊ីន
ហែរមកកន្លែងក្បែរមាត់អាងទឹកវិញទើបនាងតូច
លីលី ប្រញាប់អោនទៅជួយលើករាងតូចចំណែកឯរាងក្រាស់ ជុងហ្គុក ឈរនៅក្បែរនោះ
វិញមិនខ្ចីជួយសូម្បីតែបន្តិចឈរសម្លឹងមើលយ៉ាង ស្ងៀមស្ងាត់ទឹកមុខរាប់ស្មើរធេងធ្វើជាគ្មានរឿងអ្វីទាំងដែលនាយជាដើមហេតុធ្វើអោយរាងតូចធ្លាក់ចូលទៅក្នុងទឹកបែបនោះ< ថេយ៉ុង! ថេយ៉ុងឆាប់ដឹងខ្លួនឡើង !!! >
ខណៈពេលឡើងមកលើគោកវិញហើយនោះ វូប៊ីន
បានលើកដៃទះមុខរាងតូចថ្នមៗហាក់ចង់អោយគេភ្ញាក់ដឹងខ្លួនវិញក៏ប៉ុន្តែអ្នកម្ខាងទៀតនៅតែមិនព្រមដឹងខ្លួនដដែលទើបគេសង្កត់លើទ្រូងរាងតូចដើម្បីធ្វើចលនាខ្យល់ដង្ហើមឯគ្រប់គ្នាឈរនៅក្បែរនោះវិញ
សម្លឹងមើលទាំងពេបមាត់ពេប.កជ្រេញព្រោះតែគិត ថារាងតូចកំពុងសម្ដែងចង់បានចំណាប់អារម្មណ៍< ខិខិ~ > ថេយ៉ុង ក្អកឈ្លក់ទឹកចេញមកចាប់ផ្តើមដឹងខ្លួនឡើងវិញព្រមទាំងបើកភ្នែកឡើងសន្សឹមៗ
< ដឹងខ្លួនហើយហ្ហេស? តើយ៉ាងមិចហើយ ?? >
វូប៊ីន ជួយលើកគេអោយងើបអង្គុយព្រមទាំងយកកន្សែងនៅក្បែរនោះមករុំខ្លួនប្រាណរបស់គេហើយចាប់ផ្តើមស្រដីសួរនាំ
![](https://img.wattpad.com/cover/329243777-288-k534856.jpg)
ESTÁS LEYENDO
ប្រពន្ធទាសករ 🖤🥀(ចប់)
Ficción General" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "