// Next Day ~~~~~
ក្រោយពេលមានរញ៉េរញ៉ៃរួចមកហើយនោះនៅ ពេលនេះ អ៊ែលហ្សី បានភ្ញាក់ពីសន្លប់វិញហើយប៉ុន្តែនាងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យដដែលថេយ៉ុង ព្យាយាមជួយនាងខ្លាំងណាស់គេបានសុំស្វាមីអោយជួយជួលគ្រូពេទ្យតាមមើលថែរនាងគ្រប់ពេលព្រោះ តែបើសិនជាមិនមាននរណានៅជាមួយនាងនោះទេ អ៊ែលហ្សីតែងតែលួចធ្វើបាបខ្លួនឯងរហូតបានជាធ្វើ អោយគេចេះតែគិតខ្លាចក្រែងថានាងនឹងគិតខ្លីគេមាន ការព្រួយបារម្ភពីនាងយ៉ាងខ្លាំង
< អ៊ែលហ្សី! > ក្រោយឈរសម្លឹងមើលប្អូនស្រីចុងរបស់ខ្លួនអង្គុយលេងម្នាក់ឯងមួយស្របក់រាងតូចក៏ដាច់ចិត្តហាស្ដីហៅនាងធ្វើអោយអ្នកម្ខាងទៀតបានលឺដូច្នោះងាកបែរមកសម្លឹងមើលគេ
< ថេយ៍ៗ > អ៊ែលហ្សី ប្រែជាញញឹមមួយរំពេចនៅ ពេលបានឃើញ ថេយ៉ុង ព្រមទាំងលើកដៃឡើងចង់អោយគេអោបខ្លួនមុននឹងរាងតូចដើរចូលទៅរកនាងដាក់ខ្លួនអង្គុយចុះនៅក្បែរនាងហើយចូលទៅអោបនាងថ្នមៗព្រោះតែរាល់ពេលគេមកមើលនាងគេតែង តែអោបលួងលោមនាងទើបធ្វើអោយនាងទម្លាប់
< ហេតុអីអង្គុយធ្វើមុខបែបនេះអញ្ចឹង? អ៊ែលហ្សី
កំពុងមានរឿងអ្វីមែនទេ? > ថេយ៉ុង ប្រលែងចេញពីការអោបវិញព្រមទាំងនិយាយសួរទៅកាន់នាងព្រោះ តែគេបានឃើញនាងមានទឹកមុខមិនស្រស់ហើយក៏លើកដៃវែកសក់ដែលធ្លាក់បាំងមុខនាងចេញ< អ៊ែលហ្សី ឃើញពួកគេលេងជាមួយគ្នាអ៊ែលហ្សី ចង់ទៅលេងជាមួយនឹងពួកគេដែលប៉ុន្តែពួកគេទាំង នោះបាននិយាយថា អ៊ែលហ្សី ជាមនុស្សមិនល្អមិនគួរអោយចង់រាប់រកហើយបានជេរស្ដីដេញអ៊ែលហ្សី អោយចេញមកវិញ > អ៊ែលហ្សី បានចង្អុរទៅមនុស្ស
មួយក្រុមដែលកំពុងប្រលែងលេងជាមួយនឹងគ្រួសាររបស់គេព្រោះតែនៅក្នុងចំណោមនោះមានមនុស្សម្នាក់
ដែលកើតជំងឺសរសៃប្រសាទដូចជានាងប៉ុន្តែគ្រួសារ
របស់គេបានមកមើលថែរគេមកលេងជាមួយនឹងគេ
ដើម្បីកុំអោយគេអផ្សុកឯការទើបធ្វើអោយ អ៊ែលហ្សី បានឃើញដូច្នោះក៏ចូលទៅសុំលេងជាមួយនឹងពួក គេដែលតែពួកគេទាំងនោះដេញនាងចេញព្រមទាំងបានជេរស្ដីនាងបន្ថែមទៀត
YOU ARE READING
ប្រពន្ធទាសករ 🖤🥀(ចប់)
General Fiction" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "