ភាគទី9 : ប្រហែលជាគេភ័យខ្លាចយើងស្លាប់ហើយមិនបានសងសឹកបន្តទៀតទេដឹង?

5.1K 334 3
                                    

បន្ទាប់ពីញាំបាយពេលល្ងាចតែម្នាក់ឯងរួចហើយនោះរាងក្រាស់ ជុងហ្គុក ក៏បានទៅបន្ទប់ធ្វើការរបស់នាយដើម្បីពិនិត្យមើលឯកសារការងារខ្លះៗដែលខ្លួនបាន យកមកពីក្រុមហ៊ុនហើយខណៈនោះក៏ស្រាប់តែបានលឺសម្លេងគោះទ្វាបន្លឺឡើង

« តុក តុក! »

< ចៅហ្វាយគឺខ្ញុំណា៎ !!! >

< បើកទ្វាចូលមក! > ក្រោយដឹងថាអ្នកដែល
បានគោះទ្វាមុននេះគឺជាជំនិតរបស់ខ្លួនទើបស្រែកអនុញ្ញាតអោយគេបើកទ្វាចូលមក

« ក្រាក! »

< នេះជាកាហ្វេដែលចៅហ្វាយបានប្រើអោយខ្ញុំយកមកអោយ > វូប៊ីន ហាស្ដីប្រាប់ព្រមទាំងដាក់ថាស កែវកាហ្វេទុកនៅលើតុធ្វើការរបស់អ្នកជាចៅហ្វាយ

សព្វដងរាងតូចតែងតែជាអ្នកលើកកាហ្វេយកមកអោយនាយតែដោយសារគេកំពុងឈឺទើប ជុងហ្គុកបានប្រើអោយជំនិតរបស់នាយជាអ្នកលើកកាហ្វេ យកមកអោយខ្លួនជំនួសវិញព្រោះបើនិយាយអោយត្រង់នាយមិនដែលអោយនរណាចេញចូលមកក្នុងបន្ទប់គេងឬចូលមកបន្ទប់ធ្វើការរបស់ខ្លួនតែផ្ដាសឡើយ

< អឹម! > ជុងហ្គុក គ្រហឹមហើយឈ្ងោកមុខធ្វើការ
របស់ខ្លួនបន្តទៀតប៉ុន្តែ វូប៊ីន ក៏នៅតែមិនទាន់ព្រម
ចេញទៅវិញនាំអោយរាងក្រាស់ចងចិញ្ចើមចូលគ្នា
បន្តិចមុននឹងងើបមុខឡើងសម្លឹងមើលគេវិញហាក់ បីជាចង់ដឹងថាគេមានការអ្វីព្រោះតែនាយអាចដឹងគេប្រាកដជាមានរឿងអ្វីចង់និយាយប្រាប់ឬសួរខ្លួនជាមិនហ៊ានហើយវាក៏ជាការពិត

< គឺ..គឺខ្ញុំគ្រាន់តែចង់សួរថាចៅហ្វាយមិនគិតចេញទៅមើលគេបន្តិចទេឬ ?? > វូប៊ីន ស្រដីសួរទាំងមិនចង់ហ៊ានប៉ុន្មានតែដោយសារគេបានលួចស្រលាញ់
លីលី នៅពេលឃើញមនុស្សដែលគេបានស្រលាញ់
កំពុងយំព្រួយបារម្ភពីមិត្តរបស់នាងធ្វើអោយគេអត់អាណិតមិនបានទើបមកសួរចៅហ្វាយរបស់ខ្លួនចង់អោយនាយចេញទៅមើល ថេយ៉ុង តែបន្តិចក៏បាន!

< អ្នកណា? > ជុងហ្គុក

< ក៏ជា ថេយ៉ុង នោះអីចៅហ្វាយ > វូប៊ីន

< ឯងទៅខ្វល់ធ្វើស្អីចង់គេស្លាប់ឬរស់វាក៏ជារឿងរបស់គេឯងមិនដឹងទេថាក្មេងម្នាក់នឹងពូកែមាយាល្បិចកល់លាក់ពុតប៉ុណ្ណា > ជុងហ្គុក

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now