@ព្រឹកថ្ងៃថ្មី //
ព្រឹកប្រលឹមស្រាងៗអ្នកបម្រើប្រញាប់ប្រញាល់នាំគ្នាភ្ញាក់ពីដំណេកចេញមកធ្វើការងាររបស់ពួកគេរៀង ខ្លួនចំណែកឯនាងតូច យូប៊ី នៅមិនទាន់ភ្ញាក់ពីគេងនៅឡើយទេទើបរាងតូចទុកអោយនាងគេងនៅក្នុងបន្ទប់តែម្នាក់ឯងរីឯខ្លួនវិញក៏ប្រញាប់ចេញមកជួយធ្វើការងារគេឯងព្រោះបើមិនដូច្នោះទេពួកគេនឹងគិត ថាខ្លួនជាមនុស្សខ្ជិលច្រអូសមិនព្រមជួយធ្វើការគ្រប់ គ្នាយកទៅពិតទូលប្រាប់ ជុងហ្គុក ទៀតជាមិនខាន
< អ្នកមីងតើចៅហ្វាយគាត់យ៉ាងមិចហើយ ?? >
ស្រីបម្រើដែលចូលចិត្តមានរឿងជាមួយ ថេយ៉ុង
នឹង លីលី រហូតនោះបានហាស្ដីសួរទៅកាន់ស្ដ្រីវ័យចំណាស់ដែលជាអ្នកគ្រប់គ្រងអ្នកបម្រើនៅទីនេះ< មិនដឹងដូចគ្នាព្រោះកាលពីយប់ពេលដឹងថាចៅហ្វាយលេងអីហើយរៀបចំដាក់អោយគាត់គេងរួចហើយក៏ចុះមកខាងក្រោមវិញយើងក៏នៅមិនទាន់បានឡើងទៅមើលគាត់ម្ដងទៀតនៅឡើយទេ >
< ប៉ុន្តែខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ថាកាលពីល្ងាចមិញនេះមានអីម្ដេចបានជាចៅហ្វាយដេកសន្លប់ក្បាល
ហូរឈាមអញ្ចឹង? ខ្ញុំមានអារម្មណ៍ថាដូចជាមានអ្នក ណាចូលទៅក្នុងបន្ទប់គាត់ធ្វើអីគាត់យ៉ាងមិនដឹងទេ តើពួកឯងគិតចឹងដូចយើងឬអត់ ?? > ស្រីម្នាក់នោះនិយាយហើយងាកបែរទៅសួរអ្នកបម្រើប៉ុន្ម្មាននាក់ទៀតដែលត្រូវជាមិត្តជាអ្នកស្គាល់គ្នាតាមធម្មតារីឯ
ថេយ៉ុង ឈរជូតចានឆ្នាំងទុកនៅក្បែរនោះបានលឺអ៊ីចឹងឈរនៅស្ងៀមមិនហ៊ានម៉ាត់.កអ្វី< ពិតមែនហើយឯងនិយាយត្រូវ >
< តែកាលពីល្ងាចអ្នកដែលបានឡើងទៅខាងលើក៏ មានតែនាង លីលី ហើយនឹង ថេយ៉ុង ដែលបាននាំ គ្នាឡើងទៅបោសសម្អាតតែប៉ុណ្ណោះបើដូច្នោះតើ មានអ្នកអាចចូលទៅធ្វើស្អីចៅហ្វាយកើតនោះ ?? >
ស្រ្ដីវ័យចំណាស់និយាយដោយការងើយឆ្ងល់មិនយល់ព្រោះតែមិនដឹងកាលពីល្ងាចមានរឿងអ្វីអោយប្រាកដឬក៏មាននរណាបានឡើងទៅធ្វើស្អីចៅហ្វាយខ្លួនឬអត់បានជានាយបែកក្បាលដេកសន្លប់ស្ដូក ស្ដឹងបែបនោះ< ក៏មិនប្រាកដដែលណា៎អ្នកមីង > ស្រីបម្រើម្នាក់នោះនិយាយហើយងាកទៅសម្លឹងមើលរាងតូចនឹងលីលី ព្យាយាមចាប់កំហុសពួកគេទាំងពីរ
ВЫ ЧИТАЕТЕ
ប្រពន្ធទាសករ 🖤🥀(ចប់)
Художественная проза" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "