បន្ទាប់ពីចេញមកពីក្រុមហ៊ុន ជុងហ្គុក វិញហើយនោះនាងតូច ដេឡា មិនបានទាន់ត្រឡប់ទៅផ្ទះវិញឡើយក៏ព្រោះតែពេលនេះនាងកំពុងស្មុគស្មាញហ្នឹងឈឺចាប់ខ្លាំងទើបបានទៅក្លឹបមួយកន្លែងដើម្បីផឹក ស្រាបំបាត់ស្ត្រេសនៅក្នុងចិត្ត
< ម្ដេចទើបខ្ញុំឈឺចាប់យ៉ាងនេះ? ស្នេហាវាធ្វើអោយយើងឈឺចាប់ខ្លាំងដល់ថ្នាក់នឹងផងហ្ហេស? > ដេឡា
ស្រដីឡើងហាក់បីជាអស់សំណើចខ្លាំងណាស់ព្រម
ទាំងលើកកែវស្រាយកមកផឹកបន្តទាំងដែលកំពុងស្រវឹងបើកភ្នែកមិនចង់នឹងរួចផងប៉ុន្តែនៅពេលនោះស្រាប់តែមានមនុស្សម្នាក់បានដើរមកឈរនៅក្បែរតុដែលនាងកំពុងអង្គុយ< ហេតុអីក៏មកទីនេះតែម្នាក់ឯងទៅវិញ ?? > ដេឡា បានលឺសម្លេងដូចជាប្រហែលៗទើបងើយមុខឡើងព្យាយាមបើកភ្នែកសម្លឹងមើលទៅគេម្នាក់នោះ
< គឺជាលោកទេឬ? > ដេឡា ប្រែទឹកមុខជាក្រញូវភ្លាមៗនៅពេលដឹងបានថាអ្នកម្ខាងទៀតគឺជានរណាមនុស្សប្រុសដែលខ្លួនបានជួបលើកណាមានតែរឿង
ចង្រៃរហូត< ខ្លួនជាស្រីចូលក្លឹបផឹកស្រវឹងប៉ែឡែចឹងមែនទេ ?? > ស៊ុនជុន និយាយស្ដីថាអោយនាងតូចដោយការហួសចិត្តចំណែកឯខ្លួនវិញមកទីនេះក៏ដោយសារតែកំពុងស្មុគស្មាញជាមួយនឹងរឿងការងារដូចគ្នាទើបចង់មកផឹកបំបាត់ភាពតានតឹងខ្លះ
< វាមិនមែនជារឿងរបស់លោកឯងទេក៏ព្រោះតែលោកឯងមិនមែនជាខ្ញុំទើបលោកមិនយល់មិនដឹងថាខ្ញុំកំពុងតែឈឺចាប់ប៉ុណ្ណា > ដេឡា
< នាងមានរឿងស្អី? ត្រូវការអោយខ្ញុំនៅអង្គុយកំដរជាមួយឬអត់ ?? > ស៊ុនជុន
< ចង់អង្គុយក៏អង្គុយទៅ > ដេឡា ហាស្ដីប្រាប់ទើបនាយកម្លោះដាក់ខ្លួនអង្គុយចុះលើកៅអីទល់មុខនាង
< ប្រាប់បានឬនៅថានាងកំពុងតែមានរឿងស្អី? > ស៊ុនជុន
< ខ្ញុំគ្រាន់តែអន់ចិត្តជាមួយនឹងមនុស្សម្នាក់បន្តិច ប៉ុណ្ណោះព្រោះគេបានប្រែជាមិនខ្វល់ខ្វាយជាមួយខ្ញុំដូចមុនទៀត > ដេឡា
< ជុងហ្គុក មែនទេ? > ស៊ុនជុន
< លោកស្គាល់គេដែរ ?? > ដេឡា
YOU ARE READING
ប្រពន្ធទាសករ 🖤🥀(ចប់)
General Fiction" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "