ភាគទី18 : គេគួរធ្វើយ៉ាងមិចល្អ?

5K 273 4
                                    

នៅខាងក្នុងបន្ទប់ទទួលភ្ញៀវហាក់បីប្រែជាទៅស្ងៀម ស្ងាត់បន្តិចខណៈពេលដែលរាងក្រាស់ ជុងហ្គុក បានអោនឈ្ងោកមុខសម្លឹងមើលទៅនាងតូចអង្គុយនៅលើភ្លៅរបស់ខ្លួនមិនដាក់ភ្នែកផ្ទៀងត្រចៀករង់ចាំស្ដាប់នាងនិយាយដោយការចង់ដឹងជាខ្លាំង

< ប៉ាធំរបស់អូនឈ្មោះថាជេ...>

< ចៅហ្វាយ! > យូប៊ី មិនទាន់នឹងបានហាស្ដីចប់ផង
នោះស្រាប់តែមានសម្លេងមួយបានស្រែកបន្លឺឡើងមកគឺជា វូប៊ីន នាំអោយរាងក្រាស់បានលឺហើយនោះ
ប្រញាប់ងាកបែរទៅមើល

< នេះជាឯកសារដែលចៅហ្វាយបានប្រើអោយខ្ញុំទៅយកនៅឯក្រុមហ៊ុនមុននេះ > វូប៊ីន ដើរចូលមក
ខាងក្នុងបន្ទប់ទទួលភ្ញៀវព្រមទាំងបានស្រដីប្រាប់ទៅកាន់ចៅហ្វាយរបស់ខ្លួន

ព្រោះតែមុននេះត្រឡប់មកដល់ផ្ទះទៅហើយនោះចៅហ្វាយរបស់ខ្លួនប្រាប់ថានាយបានភ្លេចឯកសារ
សំខាន់ៗនៅក្រុមហ៊ុនថែមទាំងនៅមិនទាន់បានធ្វើ
វារួចរាល់នៅឡើយទើបបានជាប្រើអោយគេត្រឡប់ ទៅយកឯកសារទាំងនោះនៅឯក្រុមហ៊ុនម្ដងទៀត

< ឯងជួយយកវាទៅទុកនៅក្នុងបន្ទប់ធ្វើការរបស់យើងផងទៅ > ជុងហ្គុក

< បាទ ចៅហ្វាយ! > វូប៊ីន តបហើយដើរកាន់ឯក សារទាំងនោះឡើងទៅខាងលើខណៈនោះ ថេយ៉ុង
ក៏បានដើរចូលមកក្នុងផ្ទះវិញល្មម

< ប៉ាថេយ៍ៗ > គ្រាន់តែបានឃើញប៉ាថេយ៍របស់ខ្លួនភ្លាមនោះនាងតូច យូប៊ីន ប្រញាប់ចុះពីលើភ្លៅរបស់ ជុងហ្គុក រត់ទៅអោបជើងអ្នកម្ខាងទៀតយ៉ាងលឿន

< មុននេះកូនធ្វើអ្វី? ម្ដេចក៏ទៅអង្គុយលើភ្លៅរបស់គេបែបនោះតើគេមិនបានស្ដីថាអោយកូនឬ ?? > ថេយ៉ុង បន្ទន់ជង្គង់អង្គុយចុះសួរនាំកូនស្រីដោយការងឿងឆ្ងល់ព្រមទាំងលួចភ្ញាក់ផ្អើលផងដែលនៅ បានពេលឃើញកូនស្រីអង្គុយលើភ្លៅរបស់ ជុងហ្គុក
បែបនោះក្រែងនាយស្អប់ខ្លួនស្អប់កូនរបស់ខ្លួនខ្លាំងណាស់អញ្ចឹងម្ដេចបានជាយល់ព្រមអោយកូនរបស់ខ្លួនអង្គុយនៅលើភ្លៅនាយហើយស្និទ្ធស្នាលជាមួយ នឹងកូនស្រីរបស់គេបែបនិងទៅវិញ ??

< លោកពូមិនបានស្ដីថាអោយកូនឡើយគាត់ថែម ទាំងបានប្រាប់ថាកូនអាចនៅអង្គុយលេងក្នុងបន្ទប់ទទួលភ្ញៀវបានដោយមិនបាច់ភ័យខ្លាចថាមានអ្នក ណាស្ដីថាអោយកូនទៀតផងណាប៉ាថេយ៍ >
ថេយ៉ុង បានលឺកូនស្រីនិយាយដូច្នោះងើបមុខឡើងសម្លឹងមើលទៅ ជុងហ្គុក កំពុងឈរជ្រែងហ៊ោប៉ៅខោនៅក្បែរនោះ

ប្រពន្ធទាសករ 🖤🥀(ចប់)Tahanan ng mga kuwento. Tumuklas ngayon