ភាគទី16 : នាងមែនទេដែលជាអ្នកនាំ យូប៊ី ចេញទៅខាងក្រៅ?

4.5K 279 5
                                    

គ្រប់គ្នាបានជួយដើរតាមរក យូប៊ី ពេញក្នុងភូមិគ្រឹះទៅហើយប៉ុន្តែនៅតែមិនបានឃើញនាងដដែលទើប
ស្ដ្រីវ័យចំណាស់ជាអ្នកគ្រប់គ្រងក្នុងភូមិគ្រឹះបន្ទាប់ពី ជុងហ្គុក បានខលរាយការណ៍ប្រាប់នាយអោយបាន ដឹងពីរឿងមួយនេះដូចគ្នានាំអោយអ្នកម្ខាងទៀតលឺដូច្នោះប្រញាប់ប្រញាល់ចេញពីកន្លែងធ្វើការមកផ្ទះវិញយ៉ាងលឿនខណៈពេលដែលមកដល់បានឃើញ
ថេយ៉ុង អង្គុយអោបក្បាលជង្គង់យំនៅលើឥដ្ឋទឹក ភ្នែករហាមចំណែកឯដៃវិញកំពុងតែកាន់ក្ដាប់តុក្កតារបស់កូនស្រី

< យ៉ាងមិចហើយរកឃើញនាងឬនៅ? > ជុងហ្គុក
ហាស្ដីសួរទៅកាន់ស្ដ្រីវ័យចំណាស់កំពុងតែឈរនៅក្បែរនោះ

< នៅទេចៅហ្វាយពួកយើងបានដើររកទាំងក្នុងនឹងក្រៅភូមិគ្រឹះអស់ទៅហើយប៉ុន្តែនៅតែមិនបានឃើញនាងដដែល > ជុងហ្គុក បានលឺដូច្នោះក៏ងាកបែរទៅ
សម្លឹងមុខជំនិតរបស់ខ្លួនរីឯអ្នកម្ខាងទៀតយល់ន័យក៏ប្រញាប់ងក់ក្បាលមុននឹងបោះជំហានដើរចេញទៅខាងក្រៅវិញយ៉ាងលឿនដោយមានមនុស្សប្រុស
ប៉ុន្មាននាក់ទៀតដែលជាមនុស្សរបស់រាងក្រាស់ដើរ ចេញទៅតាមពីក្រោយ វូប៊ីន

< ឈប់យំ! នាងប្រហែលជាមិនបានកើតអ្វីទេ >
ជុងហ្គុក ស្រដីប្រាប់ទៅកាន់រាងតូចដែរគិតតែអង្គុយឈ្ងោកមុខនោះធ្វើអោយគេបានលឺហើយងើយមុខឡើងសម្លឹងមើលទៅរាងក្រាស់វិញ

< លោកចង់អោយខ្ញុំឈប់យំទាំងដែលពេលនេះខ្ញុំមិនបានដឹងថាកូនរបស់ខ្ញុំកំពុងនៅឯណាយ៉ាងមិចទៅហើយផងនោះលោកអាចដឹងយ៉ាងមិចថានាងមិនបានកើតអ្វី? ប្រសិនបើនាងកើតអ្វីតើលោកអាចធ្វើអោយនាងត្រឡប់មករស់នៅជាមួយខ្ញុំវិញដែលទេ ?! > ថេយ៉ុង ស្រែកដាក់រាងក្រាស់ខ្លាំងៗតាមតែ អារម្មណ៍កំពុងខឹងភ័យខ្លាចព្រួយបារម្ភពីកូនស្រីរីឯទឹកភ្នែកនៅតែហូរកាត់ថ្ពាល់មិនឈប់

< ថេយ៉ុង ហេតុអីក៏ឯងហ៊ាននិយាយបែបនេះដាក់ ចៅហ្វាយអញ្ចឹងហ្ហាស ?? > កាលបើបានលឺរាងតូច
ហាស្ដីស្រែកគំហកដាក់អ្នកជាចៅហ្វាយដូច្នោះស្រ្ដីវ័យចំណាស់ក៏បានស្ដីថាអោយគេវិញ

ជុងហ្គុក បានលើកដៃឡើងបន្តិចរបៀបឃាត់ហាក់បីចង់ប្រាប់អោយគាត់ស្ងាត់ទើបស្រ្ដីវ័យចំណាស់ប្ដូរជាលេងហ៊ានមាត់.កអ្វីទៀតឈរអោនមុខចុះនៅស្ងៀម
មុននឹងរាងក្រាស់បន្ទន់ជង្គង់ចុះនៅក្បែររាងតូចព្រម ទាំងទាញក្បាលគេថ្នមៗអោយមកផ្អឹបនឹងទ្រូងខ្លួន
បង្ករអោយគ្រប់គ្នាឈរក្បែរនោះបានឃើញហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now