🔞Warning
*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ
@Next Day ~~~~~
ពេលវេលាចេះតែដើរទៅមុខជារឿយៗថែមទាំងវា
មានរយៈពេលបីខែជាងទៅហើយដែលរាងតូចហ្នឹងកូនស្រីបានរស់នៅក្នុងផ្ទះរបស់រាងក្រាស់ចំណែកឯរឿងប្រាក់ខែដែលគេបានសុំបើកនោះវិញ ជុងហ្គុក ក៏បានយល់ព្រមអោយទៅគេហើយអ្វីដែលកាន់តែសំខាន់នោះគឺរយៈពេលជាងពីរសប្ដាហ៍ក្រោយមកនេះនាយហាក់បីជាមិនដែលស្ដីថាអ្វីអោយរាងតូចទៀតឡើយហើយពេលខ្លះទៀតក៏បានប្រាប់អោយគេនៅញាំបាយជាមួយខ្លួនស្និទ្ធស្នាលជាមួយហ្នឹងរាងតូចនៅចំពោះមុខអ្នកបម្រើក៏មានទើបកើតជាធ្វើ អោយគ្រប់គ្នាបានឃើញដូច្នោះលួចមានការសង្ស័យងឿងឆ្ងល់ថាចៅហ្វាយរបស់ពួកគេមានទំនាក់ទំនងអ្វីជាមួយ ថេយ៉ុង មែនទេ ??< និយាយអញ្ចឹងតើប៉ារបស់ឯងគាត់យ៉ាងមិចទៅហើយ ?? > កំពុងតែស្រោចទឹកផ្កានៅខាងមុខផ្ទះ
សុខៗនោះនាងតូច លីលី ស្រាប់តែបានហាស្ដីសួរទៅកាន់មិត្តរបស់ខ្លួន< មិនដឹងថាវាជាការពិតឬក៏អត់ទេប៉ុន្តែបានលឺអ្នក មើលថែប៉ារបស់ខ្ញុំប្រាប់ថាគាត់បានគ្រាន់ជាងមុន
ក៏ព្រោះតែកាលពីមុនគាត់មិនអាចកម្រើកជើងបាន
ទេថែមទាំងរាល់ពេលដែលកម្រើកធ្វើអោយគាត់ត្រូវឈឺចាប់យ៉ាងខ្លាំងទៀតផងតែឥឡូវនេះជើងរបស់លោកប៉ាអាចកម្រើកបានដោយមិនមានការឈឺចាប់ ដូចកាលពីមុនទៀត > ថេយ៉ុង ស្រដីប្រាប់មិត្តរបស់ខ្លួនវិញទាំងញញឹមខណៈពេលដែលគិតនឹកឃើញដល់អ្នកជាឪពុករបស់ខ្លួនបែបនោះ< បើបែបនោះមានន័យថាពិតជាល្អខ្លាំងណាស់! តែថាឯងមិនគិតសុំចៅហ្វាយទៅមើលប៉ារបស់ឯងផងដែលទេឬ ?? > លីលី
< ខ្ញុំមិនហ៊ានព្រោះតែខ្លាចគេមិនព្រមអោយទៅ
ត្រូវគេស្ដីថាអោយទៀត > ក៏ដឹងស្រាប់ទៅហើយថា
ជុងហ្គុក ស្អប់មិនចូលចិត្តឪពុកខ្លួនខ្លាំងកាលដែល
បានលឺគេសុំទៅលេងអ្នកជាឪពុកបែបនោះគេជឿថានាយប្រាកដជាមិនយល់ព្រមមិនអោយខ្លួនទៅជាពុំខាន< ឯងនិយាយក៏ត្រូវណាចៅហ្វាយមិនបានទេត្រូវ
ស្ដីអោយក៏ស្ដីថាអោយផាំងៗប្រាប់តាមត្រង់ចុះរាល់ ពេលយើងត្រូវគាត់ស្ដីអោយណាយើងថ្នាក់ចង់រកយំម្ដងៗទៅហើយ > លីលី ហាស្ដីលួចនិយាយដើមអ្នក ជាចៅហ្វាយនាំអោយរាងតូចបានលឺដូច្នោះស្រាប់តែ
សើចបន្តិច
YOU ARE READING
ប្រពន្ធទាសករ 🖤🥀(ចប់)
General Fiction" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "