ពេលវេលាញាំបាយជុំគ្នាដោយសារតឹងទ្រូងត្រូវបានបញ្ចប់ឯរាងតូចវិញគិតតែអង្គុយឈ្ងោកមុខមិនព្រម
មាត់.កអ្វីទាល់តែសោះក្នុងចិត្តបន់អោយពួកគេទាំង ពីរឆាប់ត្រឡប់ទៅវិញខ្លួននឹងបានស្រែកយំបញ្ចេញការឈឺចាប់នៅខាងក្នុងចិត្តចេញមកខាងក្រៅខ្លះ !!< អឺ...ខ្ញុំចង់ប្រាប់ថាអាហារនៅទីនេះពិតជាឆ្ងាញ់ខ្លាំងណាស់យ៉ាងណាខ្ញុំក៏ត្រូវអរុណឯងណា៎ដែលបានអោយពួកយើងញាំបាយជាមួយដែរ > ដេឡា
ស្រដីប្រាប់ទៅកាន់ ថេយ៉ុង និយាយយ៉ាងគួរសមព្រមទាំងញញឹមតិចៗដាក់គេទោះបីជានាងដឹងថាគេមានឈ្មោះជាអ្នកបម្រើនៅ ក្នុងផ្ទះរបស់ ជុងហ្គុក មិនបានដឹងរឿងអ្វីគ្រប់យ៉ាងច្បាស់ក៏ដោយប៉ុន្តែនាងនៅតែគោរពនឹងផ្ដល់តម្លៃអោយគេនាងនិយាយគឺជាការពិតពាក្យពិតចេញពីចិត្តពិតមែន
< មិនអីទេ > ថេយ៉ុង ញញឹមដាក់នាងវិញ
< ជុងហ្គុក អូនថាពួកយើងត្រឡប់ទៅវិញល្អទេ? ព្រោះអូនបានសុំម៉ាក់របស់អូនចេញមកខាងក្រៅតែ មួយភ្លែតប៉ុណ្ណោះប៉ុន្តែនេះមេឃងងឹតទៅហើយអូនខ្លាចថាត្រឡប់ទៅវិញយប់ជ្រៅប៉ាម៉ាក់ស្ដីអោយនឹងធ្វើអោយគ្រប់គ្នាព្រួយបារម្ភពីអូន > ដេឡា ងាកបែរទៅប្រាប់ ជុងហ្គុក បញ្ចេញទឹកមុខមិនសូវជាល្អដាក់នាយព្រោះតែខ្លាចថាគ្រួសាររបស់ខ្លួននឹងព្រួយបារម្ភពីខ្លួនឬត្រឡប់ទៅផ្ទះវិញត្រូវឪពុកម្ដាយស្ដីថាអោយ
ដោយសារពួកគាត់មិនចង់អោយនាងដើរលេងដល់យប់ជ្រៅពេកទេព្រោះខ្លាចក្រែងថាកូនស្រីអាចនឹងមានគ្រោះថ្នាក់< ប៉ុន្តែ...> តើអោយនាយទៅវិញបានយ៉ាងដូចម្តេចបើអាចង្រៃ ស៊ុនជុន មិនទាន់ត្រឡប់ទៅវិញផងដូច នេះគេក៏ប្រាកដជាមានពេលវេលាបាននៅតែពីរនាក់ ថេយ៉ុង ជាមិនខាន!
< បើសិនជាបងមិនទាន់ចង់ត្រឡប់ទៅវិញក៏មិនអី ដែរចាំអូនរកតាក់ស៊ីជិះត្រឡប់ទៅវិញដោយខ្លួនឯង ក៏បាន > ដេឡា
< មិនអីទេ ចាំបងជាអ្នកជូនអូនត្រឡប់ទៅវិញ >
ដោយសារតែគិតថាខ្លួនជាអ្នកនាំនាងមកទីនេះបើ សិនជាបណ្ដោយអោយនាងត្រឡប់ទៅវិញតែម្នាក់ ឯងខ្លាចក្រែងថានាងនឹងមានគ្រោះថ្នាក់ត្រូវមានរឿង
វែងឆ្ងាយទៀតទើប ជុងហ្គុក ជ្រើសរើសជូន ដេឡា
ត្រឡប់ទៅផ្ទះរបស់នាងវិញ
ESTÁS LEYENDO
ប្រពន្ធទាសករ 🖤🥀(ចប់)
Ficción General" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "