ភាគទី38 : ព្រោះគេជាមនុស្សល្អទើបខ្ញុំអាណិតគេមិនដូចជាលោកឯង !!

4.3K 224 5
                                    

🔞Warning

*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ

ពេលនេះម៉ោង3ទៀបភ្លឺទៅហើយថែមទាំងកំពុង
តែភ្លៀងធ្លាក់យ៉ាងខ្លាំងទៀតផងធ្វើអោយសម្លេងទឹក ភ្លៀងលាយឡំជាមួយនឹងសម្លេងផ្គរលាន់បន្លឺលឺខ្លាំងៗថ្នាក់ធ្វើអោយរាងតូចច្រឡឹងកំពុងសន្លប់ស្ដូកស្ដឹង
ត្រូវបើកភ្នែកសន្សឹមៗភ្ញាក់ដឹងខ្លួនវិញ

< ហ៊ឹម? តើនេះជាស្អីនិងហ្ហឹកៗៗ > ថេយ៉ុង
ស្រាប់តែយំភ្លាមៗដោយការភ័យស្លន់ស្លោខណៈពេលបើកភ្នែកមើលអោយច្បាស់ទើបបានដឹងថាដៃ ជើងរបស់ខ្លួនកំពុងតែជាប់ខ្នោះប្រៀបដូចជាអ្នក
ទោសយ៉ាងចឹង

< តើយើងកំពុងនៅឯណា? អ្នកណាជាអ្នកធ្វើបែបនេះដាក់យើងឆាប់មកដោះខ្នោះឆ្គួតឡប់ទាំង នេះចេញពីដៃជើងរបស់យើងវិញភ្លាមណា !!!! >
ថេយ៉ុង ស្រែកយំខឹងកញ្ជ្រោលទាំងកណ្ដាលយប់ព្រមទាំងរើបម្រាស់ខ្លាំងៗក៏ព្រោះតែចង់អោយខ្នោះច្រវ៉ាក់ទាំងនោះរបួសចេញពីដៃជើងរបស់ខ្លួន

< ហ្ហឹកៗខ្ញុំខ្លាចអ្នកណាក៏បានដែលជួយខ្ញុំផង >
ត្រឹមមួយពព្រិចភ្នែករាងតូចស្រែកយំមិនឈប់ស្ទើរ តែចង់ខ្សោះខ្លួនថែមទាំងគេបានព្យាយាមរើបម្រាស់ថ្នាក់ដៃជើងរបស់គេត្រូវកកិតនឹងខ្នោះទាំងនោះកើត ជាក្រហាយចេញឈាមត្រូវឈឺកាន់តែខ្លាំងក៏ប៉ុន្តែអ្វី ដែលកាន់តែសំខាន់នោះគឺក្នុងបន្ទប់មួយនេះមានតែពណ៌ក្រហមឆ្អៅព្រមទាំងមានឩបករណ៍របស់របរអ្វីមិនដឹងនៅពេញក្នុងបន្ទប់ធ្វើអោយរាងតូចឃើញហើយមានការភ័យខ្លាចកាន់តែខ្លាំង

< តែថាខ្ញុំអាចមកនៅទីនេះបានយ៉ាង
ដូចម្ដេចឬមួយ...> ថេយ៉ុង គិតនឹកឃើញថាកាល
ពីប៉ុន្មានម៉ោងមុនខ្លួនកំពុងនៅក្នុងឡានជាមួយនឹង ជុងហ្គុក ប៉ុន្តែពេលនោះដូចជាមានអ្វីមកវាយកញ្ចឹង កខ្លួនពីក្រោយមួយទំហឹងថ្នាក់ខ្លួនត្រូវសន្លប់ឬមួយអ្នកដែលយកខ្លួនមកទីនេះគឺជាស្វាមីរបស់គេ ??

«ក្រាក!!»

ខណៈពេលកំពុងឈរភ្លឹកគិតរកនឹកចង់ដឹង
ថាមានរឿងអ្វីកើតឡើងលើខ្លួននោះក៏ស្រាប់តែបាន
លឺសម្លេងបើកទ្វារមានមនុស្សដើរចូលមកខាងក្នុងបន្ទប់ទើបរាងតូចត្រូវប្រញាប់ងាកបែរទៅមើលយ៉ាងលឿនដោយចង់ដឹងថាម្នាក់នោះគឺជានរណា

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now