@Next Day ~~~~~
ចាប់តាំងពីថ្ងៃដែល ជុងហ្គុក បានប្រកាសថាខ្លួនកំពុងតែមានទំនាក់ទំនងជាមួយនឹង ថេយ៉ុង មកនោះអ្នកសារព័ត៌មានជាច្រើនបានតាមដានតាមស៊ើបពីជីវិតរបស់នាយកាន់តែខ្លាំងព្រោះតែរាងក្រាស់នៅមិនទាន់បានបើកបង្ហាញប្រាប់នៅឡើយទេថាភរិយារបស់នាយគឺជានរណាទើបធ្វើអោយមនុស្សជាច្រើននៅតែមានការងឿងឆ្ងល់បានជាចង់ដឹងតាមដាននាយមិនឈប់បែបនោះ
< អុប! សូមទោសផង > ខណៈពេលថ្ងៃត្រង់
ដល់ម៉ោងឈប់សម្រាក ជុងហ្គុក ក៏បានចេញទៅញាំបាយនៅក្នុងហាងអាហារមួយកន្លែងប៉ុន្តែពេលដើរចេញមកវិញនាយរវល់តែឈ្ងោកមុខចុចទូរស័ព្ទទើបធ្វើអោយនាយបានដើរបុកនឹងមនុស្សម្នាក់មុន នឹងប្រញាប់ហាស្ដីសូមទោសទៅកាន់គេវិញភ្លាមៗ< នេះលោកឯងដើរមិន...មិនអីទេប្រុសសង្ហារ >
ស្រីស្រស់ជាអ្នកត្រូវគេដើរបុកក៏រកនឹងស្រែក
ជេរហាស្ដីថាអោយទៅកាន់អ្នកម្ខាងវិញដោយការខឹងយ៉ាងសម្បើមប៉ុន្តែពេលងើបមុខឡើងបានឃើញមុខរបស់នាយហើយនោះក៏ធ្វើអោយនាងប្ដូរជាក្រឡាប់ពាក្យសម្ដីវិញយ៉ាងលឿន< លោកចន! > គ្រាន់តែបានឃើញមុខអ្នកម្ខាង
ភ្លាមនោះធ្វើអោយ ស៊ូយ៉ុង បើកភ្នែកធំៗភ្ញាក់ផ្អើល
យ៉ាងខ្លាំងព្រោះចាប់តាំងពីថ្ងៃដែលនាយបានទៅ
ទារបំណុលដល់ផ្ទះនោះមកនាងក៏មិនដែលបានជួបមុខនាយម្នាក់នេះទៀតឡើយតែវាមិនមែនមានន័យ ថាមិនជួបទេគឺនាងជាអ្នកព្យាយាមគេចមុខដោយ ខ្លួនឯងមិនគិតនៅថ្ងៃនេះក៏ត្រូវជួបគ្នាដោយការចៃដន្យអ៊ីចឹង< ខានជួបគ្នាយូរគួរសមហើយតើសុខសប្បាយទេ? ប៉ុន្តែខ្ញុំគិតថានាងប្រាដកជាមានក្ដីសុខខ្លាំងណាស់ហើយដែលនៅដេកសុីលើកម្លាំងញើសឈាម
របស់គេអញ្ចឹង > ជុងហ្គុក ស៊កដៃចូលក្នុងហ៊ោប៉ៅ
ខោព្រមទាំងហាស្ដីឡើងដោយការញញឹមចុងមាត់បន្តិចធ្វើអោយ ស៊ូយ៉ុង បានលឺអ៊ីចឹងកាន់តែមាន អារម្មណ៍ថាភ័យខ្លួនប៉ុន្តែសម្រាប់កូនស្រីដែលមិន បានដឹងរឿងអ្វីបានត្រឹមតែឈរធ្វើមុខឆ្ងល់< តើលោកចនកំពុងតែនិយាយពីអ្វីឬ? > ទោះបីជាបានដឹងច្បាស់ថានាយចង់និយាយពីអ្វីប៉ុន្តែ ស៊ូយ៉ុង
នៅតែធ្វើដូចជាមិនដឹងមិនយល់ពីអ្វីដែលនាយបាននិយាយដដែល
YOU ARE READING
ប្រពន្ធទាសករ 🖤🥀(ចប់)
General Fiction" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "