ភាគទី4 : ក៏ឃើញដើរកាត់ស្មានតែចង់មកអោយដៃយើង

5.2K 305 0
                                    

@Next Day //

កាន់តែយូរគ្មានថ្ងៃណាដែលថារាងតូចមិនទឹកភ្នែក
មិនឈឺចាប់ព្រោះតែងតែទទួលបានការមើលងើយ
ជេស្ដីដៀលត្មិះពីមនុស្សដែរខ្លួនធ្លាប់ស្រលាញ់សឹង
តែរាល់ថ្ងៃថែមទាំងអ្នកបម្រើនៅទីនោះបានលួចធ្វើ
បាបគេជារើយៗប៉ុន្តែក្រៅពីទ្រាំសួរថាគេតើអាចនឹងធ្វើអ្វីបានខ្លះ? មាននរណាអាចនឹងជួយគេអោយរួច ផុតពីក្នុងនរកមួយនេះបាន? គឺអត់មានទេ !!!

< មួយរយៈមកនេះយើងដូចជាឧស្សាហ៍បានឃើញ
ឯងនឹងចៅហ្វាយស្និទ្ធស្នាលគ្នាខ្លាំងណាស់តើគាត់អាចនឹងមានចិត្តលួចស្រលាញ់ឯងទេដឹង ?? >
ខណៈពេលកំពុងតែធ្វើការជូតសម្អាតការ៉ូសុខៗនោះលីលី បានស្រដីឡើងអោនខ្សឹបសួរទៅកាន់ ថេយ៉ុង ដែលកំពុងនៅធ្វើការក្បែរខ្លួននោះ

< ស្រលាញ់ឆ្គួតយ៍ស្អីបើសិនឯងជាខ្ញុំឯងនឹងបាន ដឹងថាវាយ៉ាងមិច > ថេយ៉ុង ហាស្ដីតបទៅវិញទឹក មុខប្រែជាសោកសៅមួយរំពេចពេលគិតនឹកឃើញ ដល់ពាក្យសម្ដីដែល ជុងហ្គុក ធ្លាប់បាននិយាយ
មើលងើយថាអោយខ្លួននាំអោយក្នុងទ្រូងរបស់គេឈឺខ្ទោកៗឡើងមកភ្លាមៗ

< តើយ៉ាងមិចហ្ហេស? > លីលី

< គេជាមនុស្សអាក្រក់ជាមនុស្សដែលគ្មានចិត្តធម៌មេត្តាគេតែងតែធ្វើបាបយើងនិយាយស្ដីមើលងើយ
យើង > ថេយ៉ុង

< យើងក៏បានឃើញណា៎ថាគាត់ប្រើឯងអោយធ្វើនេះធ្វើនោះរហូតពិតមែនប៉ុន្តែម្ដេចទើបគាត់និយាយ
ស្ដីមើលងើយថាអោយឯងអញ្ចឹង? តើឯងបានធ្វើអ្វីខុសអោយគាត់មិនពេញចិត្តខឹងមែនទេ ?? > លីលី ស្រដីសួរធ្វើមុខងើយឆ្ងល់តាមរបៀបមនុស្សមិនបានដឹងរឿងអ្វី

< និយាយទៅឯងក៏មិនយល់ដដែលហ្នឹងខ្ញុំថាពួកយើងឆាប់នាំគ្នាធ្វើការនេះអោយបានរួចលឿនៗទៅព្រោះនៅខាងលើមួយជាន់ទៀតដែលពួកយើងនៅមិនទាន់បានទៅបោសសម្អាត > ថេយ៉ុង
ធ្វើជានិយាយបង្វិលរឿងហើយអោនធ្វើការងារបន្ត

គេមិនចង់ប្រាប់រឿងផ្ទាល់ខ្លួនរបស់គេអោយនរណាបានដឹងច្រើនពេកទេព្រោះតែរឿងវាបានកន្លងហួសអស់ទៅហើយនិយាយទៅខ្លាចក្រែងថាអាចមានមនុស្សបានលឺយកទៅប្រាប់ ជុងហ្គុក នាយនឹងមកស្ដីថាអោយខ្លួនទៀតព្រោះគិតថាគេមិនព្រមចប់នៅ តែនិយាយសាររើរឿងចាស់ៗឡើងវិញឬក៏គិតថាដោយសារតែខ្លួនបានឃើញទ្រព្យសម្បត្តិរបស់នាយទើបមិនព្រមចប់គ្នាអ៊ីចឹងដូច្នោះហើយទើបគេមិនចង់និយាយរំលឹករឿងនឹងទៀតចំណែកឯ លីលី
វិញយល់ថាវាជារឿងផ្ទាល់របស់គេបានជាគេមិនចង់ និយាយប្រាប់ទើបនាងមិនហ៊ានសួរនាំអ្វីទៀតអោនធ្វើការងាររបស់ខ្លួនបន្តលេងមាននរណាមាត់កទៀតប៉ុន្តែខណៈនោះស្រាប់តែបានលឺស្រែកចេរចាកនឹងសម្លេងយំរបស់នាងតូច យូប៊ី

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now