// មួយសប្តាហ៍បន្ទាប់ //
មួយរយៈពេលក្រោយមកនេះរាងក្រាស់បានព្យាយាមចូលស្និទ្ធស្នាលជាមួយនឹងកូនស្រីកាន់តែខ្លាំងជាងមុនក៏ដោយសារតែចង់អោយខ្លួនឯងយល់ពីនាងអោយបានកាន់តែច្រើនហើយធ្វើអោយកូន ស្រីលេងមានអារម្មណ៍ថាខ្លាចខ្លួនដូចមុនទៀតទើបនាយគិតដល់រឿងដែលចង់ប្រាប់កូនស្រីថាគឺខ្លួនជាឪពុករបស់នាងម្នាក់ទៀត..
< លោកពូ > យូប៊ី កំពុងអង្គុយលេងគូសរូបនៅក្នុងសួនខាងមុខផ្ទះក៏ស្រាប់តែបានលឺសម្លេងឡានបើកចូលមកទើបនាងងាកបែរទៅមើលបានឃើញបុរសដែលខ្លួនតែងតែហៅថាជាលោកពូរហូតនោះដើរ ចូលមករកនាង
< កំពុងធ្វើអ្វីនិង ហ៊ឹម? > ជុងហ្គុក ដាក់ខ្លួនអង្គុយចុះលើកៅអីនៅក្បែរកូនស្រីព្រមទាំងស្រដីសួរនាងដោយសម្លេងស្រទន់នាំអោយអ្នកបម្រើនៅអង្គុយ លេងជាមួយនឹងនាងតូចចាំមើលថែនាងបានឃើញ អ៊ីចឹងក៏ងើបដើរចេញទៅធ្វើការងារផ្សេងវិញព្រោះតែ នាងធ្លាប់ឃើញនាយម្នាក់នេះមកទីនេះជាញឹបញាប់ទៅហើយទើបធ្វើអោយនាងមិនមានការព្រួយបារម្ភភ័យខ្លាចថានាយធ្វើបាប យូប៊ី
< អូនកំពុងតែគូសរូបលេងណាលោកពូតើវាយ៉ាង មិចដែលលោកពូគិតថាវាស្អាតដែលទេ ?? > យូប៊ី
ងើយមុខហាស្ដីសួរអ្នកម្ខាងទៀតដោយការញញឹមអឹមអៀននាំអោយរាងក្រាស់បានលឺដូច្នោះទើបអោនសម្លឹងមើលគំនូរដែលកូនស្រីបានគូសធ្វើអោយខ្លួន
មានអារម្មណ៍អួលៗនៅត្រង់បំពង់.កភ្លាមៗព្រោះតែ ក្នុងគំនូរមួយនោះមានរូបមនុស្សប្រុសពីរនាក់បានដើរកាន់ដៃក្មេងស្រីនៅកណ្ដោលម្នាក់ម្ខាងថែមទាំងពួកគេកំពុងតែសើចសប្បាយដាក់គ្នាហាក់បីជាមានក្ដីសុខខ្លាំងណាស់អញ្ចឹង< បាទស្អាត យូប៊ី ពិតជាពូកែគូសខ្លាំងណាស់ > ជុងហ្គុក និយាយប្រាប់កូនស្រីវិញព្រមទាំងលើកដៃអង្អែលក្បាលនាងថ្នមៗហាក់បីជាឈឺចាប់នឹងស្ងើច សរសើរដល់ប្រពន្ធខ្លួនដែលគេបានបង្រៀនអប់រំកូន
មកបានយ៉ាងល្អមានអត្ដចរិកគួរអោយស្រលាញ់ថែមទាំងឆ្លាតពូកែអ៊ីចឹង< ហិហិ > បានលឺការសរសើរបែបនោះធ្វើអោយ
យូប៊ី អៀនកាន់តែខ្លាំងថ្នាក់អ្នកជាឪពុកបានឃើញ អញ្ចឹងអស់សំណើចនឹងកូនស្រីដូចគ្នាក៏ប៉ុន្តែពេល នោះបានធ្វើអោយនាយគិតនឹកឃើញដល់អ្វីម្យ៉ាងឡើងមកទើបប្រញាប់ហាស្ដីសួរកូនស្រី
YOU ARE READING
ប្រពន្ធទាសករ 🖤🥀(ចប់)
General Fiction" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "