លីលី កំពុងនៅខាងក្នុងផ្ទះឯណេះវិញបានដើរ
ទៅដើរមកពេញក្នុងផ្ទះព្រមទាំងងាកបែរទៅសម្លឹង
មើលនៅខាងក្រៅមិនឈប់ព្រោះតែនាងមានការព្រួយបារម្ភពីមិត្តរបស់ខ្លួនខ្លាំងដោយសារតែគេបានចេញទៅក្រៅយូរហើយប៉ុន្តែក៏នៅមិនទាន់ឃើញគេ មកវិញទៀតតែខណៈពេលនោះស្រាប់តែបានឃើញ
ថេយ៉ុង ដើរចូលក្នុងផ្ទះវិញមកទើបនាងប្រញាប់រត់ទៅរកគេយ៉ាងលឿន< អ្នកប្រុសថេយ៍! >
< ហុឹម? > ថេយ៉ុង ងើបមុខឡើងសម្លឹងមើលទៅកាន់មិត្តរបស់ខ្លួន
< ហេតុអ្វីអ្នកប្រុសថេយ៍ចេញទៅយូរម្ល៉េះ?
តើមុននេះមានរឿងអីហើយស្រ្ដីម្នាក់នោះគាត់បានមករកអ្នកប្រុសថេយ៍ដល់ទីនេះព្រោះតែមានការអ្វីមែនទេ ?? > លីលី បានហាស្ដីសួរនាំយ៉ាងញាប់ មាត់ព្រោះតែនាងចង់ដឹងថាមុននេះមានរឿងអ្វីហើយស្រ្ដីម្នាក់នោះមកទីនេះធ្វើអ្វីតែប៉ុណ្ណោះ< គឺ..>
< ខ្ញុំសូមទោសប្រសិនបើខ្ញុំសួរនាំច្រើនខ្ញុំគ្រាន់
តែបារម្ភពីអ្នកប្រុសថេយ៍ខ្លាចថាមានរឿងអ្វីលើអ្នកប្រុសថេយ៍> លីលី< មិនអីទេខ្ញុំយល់ពីឯងប៉ុន្តែអ្នកម៉ាក់របស់អ្នកនាង ដេឡា មកទីនេះគាត់គ្រាន់តែមកសួរនាំរឿងខ្លះៗតែប៉ុណ្ណោះមិនបានថាអ្វីឬនិយាយស្ដីអ្វីដាក់ខ្ញុំឡើយ អរគុណឯងហើយដែលបារម្ភ > ថេយ៉ុង ស្រដីប្រាប់ទៅកាន់មិត្តរបស់ខ្លួនវិញទាំងញញឹមស្រាលៗដោយបង្កប់ការឈឺចាប់នៅខាងក្នុងចិត្ត
< ប្រាកដហើយឬថាមានតែប៉ុណ្ណឹង? > លីលី
< ម្ដេចក៏ឯងសួរបែបនេះ ?? > ថេយ៉ុង
< កែមមាត់អ្នកប្រុសថេយ៍មានស្នាមជាំដូចជាត្រូវនឹងអ្វីមកឬមួយក៏ស្រ្ដីម្នាក់នោះបានធ្វើបាបអ្នកប្រុសថេយ៍តើមែនទេ? > លីលី លូកដៃទៅចាប់កាន់ដៃរបស់គេព្យាយាមសួរនាំព្រោះចង់អោយគេព្រមឆ្លើយការពិតដោយសារតែដំបូងឡើយនាងមិនបានឃើញកែមមាត់របស់គេមានស្នាមអញ្ចឹងទេប្រាកដច្បាស់ ជាមាននរណាបានធ្វើអ្វីមិត្តរបស់នាងជាមិនខាន
< មិនមែនទេគាត់មិនបានធ្វើអ្វីខ្ញុំឡើយឯងនេះ
គិតតែផ្ដាសទៅកើតកែមមាត់ខ្ញុំមានស្នាមជាំអញ្ចឹងតាំងពីយូរទៅហើយ > ថេយ៉ុង
ESTÁS LEYENDO
ប្រពន្ធទាសករ 🖤🥀(ចប់)
Ficción General" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "