ភាគទី23 : អន់ចិត្ត ដឹងខុស...

5.6K 307 4
                                    

នៅពេលរសៀលបន្តិច ថេយ៉ុង បាននាំកូនស្រីចេញមកអង្គុយលេងនៅក្នុងសួនខាងក្រៅថែមទាំងថ្ងៃ នេះក៏គ្មាននរណាហ៊ានប្រើគេដូចគ្នាក៏ប៉ុន្តែមិនមែនថាពួកគេខ្លាចគេណាស់ណាទេគ្រាន់តែពួកគេខ្លាច ក្រែងថានាងតូច លីលី នឹងយកទៅប្រាប់ចៅហ្វាយព្រោះដឹងស្រាប់ហើយថានាងក្មេងម្នាក់នេះប្រហែសមិនបាននាងបានដឹងរឿងស្អីក៏យកទៅប្រាប់អោយអ្នកជាចៅហ្វាយដឹងទាំងអស់

< ថេយ៍! តើយើងអាចសុំសួរឯងអ្វីម្យ៉ាងបានទេ ?? យើងសង្ឃឹមថាឯងនឹងព្រមប្រាប់ការពិតដល់យើងណា > ខណៈពេលដែលធ្វើការងាររបស់ខ្លួនរួចអស់ ហើយនោះ លីលី បានចេញមកអង្គុយលេងជាមួយ នឹងមិត្តខ្លួនចំណែកឯក្មេងតូច យូប៊ី វិញកំពុងអង្គុយ លេងរបស់លេងនាងតែម្នាក់ឯង

< តើវាជារឿងអ្វី? > ថេយ៉ុង

< ឯងនិងចៅហ្វាយកំពុងតែមានទំនាក់ទំនងអ្វីជា មួយគ្នាមែនទេ ?? > លឺមិត្តរបស់ខ្លួនសួរដូចនេះធ្វើ អោយរាងតូចងាកបែរទៅសម្លឹងមើលនាងយ៉ាងលឿន

< លីលី...>

< កាលពីព្រឹកយើងស្មានតែឯងបាត់ទៅណាទើបយើងបានសួរកូនស្រីរបស់ឯងហើយនាងបានប្រាប់យើងថាឯងកំពុងតែនៅក្នុងបន្ទប់របស់ចៅហ្វាយ > លីលី

< គឺយើង! > ថេយ៉ុង កាន់តែរកពាក្យសម្ដីដោះសារមិនចេញព្រោះតែមិនដឹងថាគួរប្រាប់ទៅអ្នកម្ខាងវិញ
បែបណាល្អ

< យើងគ្រាន់តែសួរប៉ុណ្ណោះបើសិនជាឯងមិនចង់ប្រាប់ក៏មិនអីដែលយើងយល់ថាវាគឺជារឿងផ្ទាល់ខ្លួនរបស់ឯងដូច្នេះហើយឯងអាចមានសិទ្ធិមិននិយាយ ប្រាប់នរណាបាន > លីលី ប្រាប់ទាំងញញឹមអង្អែលដៃមិត្តខ្លួនថ្នមៗកុំអោយគេគិតច្រើនថាខ្លួននឹងខឹងគេ

< ការពិតនោះខ្ញុំមិនបានមានទំនាក់ទំនងអ្វីជាមួយគេនោះទេគ្រាន់តែកាលពីមុន..> ថេយ៉ុង

< កាលពីមុនអ្វីឬ ?? > លីលី បានលឺដូច្នោះស្រាប់ តែងឿងឆ្ងល់ចង់ដឹងឡើងមកសារជាថ្មី

< ឯងសន្យាជាមួយខ្ញុំសិនបានទេថាមិនយកមិនរឿងនេះទៅប្រាប់នរណា? > ថេយ៉ុង

< ក៏បានយើងសន្យាបើសិនជារឿងមួយនោះលឺចេញទៅដល់ក្រៅឯងមកទះមាត់យើងមកចង់ធ្វើយ៉ាងមិចចំពោះយើងក៏បានដែរ > លីលី

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now