ភាគទី29 : អូនមិនអាណិតដល់កូនខ្លះទេហ្ហេស?

5.4K 256 2
                                    

ក្នុងបន្ទប់ទាំងមូលហាក់បីប្រែទៅជាស្ងៀមស្ងាត់
បានលឺតែសម្លេងខ្យល់ដកដង្ហើមរវាងមនុស្សពីរនាក់
ប៉ុន្តែសម្ដីរបស់អ្នកម្ខាងទៀតបានធ្វើអោយរាងតូចលឺហើយងាកបែរទៅមើលកន្លែងតុសម្អាងរបស់ខ្លួន
ក៏ឃើញថារបស់របរនៅក្នុងប្រអប់ដែលខ្លួនបានរក្សា វាទុកមករហូតនោះពេលនេះវាកំពុងតែនៅខាងក្រៅនាំអោយគេបានដឹងភ្លាមថាហេតុអ្វីទើបសុខៗនាយស្រាប់តែមកអោបខ្លួនហើយនិយាយសូមទោសខ្លួនបែបនោះ

< លោក...> ថេយ៉ុង បានហាស្ដីហៅអ្នកម្ខាងទៀតដោយសម្លេងស្រាលៗព្រមទាំងលើកដៃប៉ះស្មារបស់នាយដែលកំពុងតែញ័រទទ្រើកកាន់តែខ្លាំងនោះ

< បងដឹងថាខ្លួនឯងបានធ្វើខុសចំពោះអូនហ្នឹងកូន
ខ្លាំងត្រឹមពាក្យសូមទោសប៉ុណ្ណឹងវាមិនអាចជួយកែវខៃអ្វីបានទេប៉ុន្តែបងគ្រាន់តែចង់សូមទោសដល់អូនពិតមែនថេយ៍ > ជុងហ្គុក អោបរាងតូចយ៉ាង
ណែនព្រមទាំងបាននិយាយសុំទោសគេម្តងហើយម្តងទៀតលួចជេរស្ដីបន្ទោសខ្លួនឯងចំពោះកំហុសដែលខ្លួនជាអ្នកសាងឡើងមក

< កន្លងមកខ្ញុំតែងតែយល់ពីលោកសូម្បីតែឥឡូវនេះខ្ញុំក៏នៅតែយល់ពីលោក > សម្ដីរបស់រាងតូចបានធ្វើ អោយអ្នកម្ខាងទៀតលឺហើយប្រញាប់ប្រលែងចេញ ពីការអោបវិញដោយការឈរសម្លឹងមើលទៅកាន់គេមិនដាក់ភ្នែក

< ប្រសិនបើបែបនោះ...>

< ខ្ញុំនៅតែស្រលាញ់លោក ជុងហ្គុក! មិនថាមាន រឿងអ្វីក៏កើតឡើងក៏ដោយបេះដូងខ្ញុំនៅតែទាមទារត្រូវការលោកនៅតែចង់នៅក្បែរលោកមិនផ្លាស់ប្តូរប៉ុន្តែវាមិនមានន័យថាខ្ញុំស្រឡាញ់លោកខ្លាំងហើយខ្ញុំមិនហ៊ាននឹងបោះបង់ចំណងស្នេហាមួយនោះចោលទេ > ថេយ៉ុង

< ថេយ៍~ > ជុងហ្គុក ហាក់បីជាគាំងអណ្ដាតនិយាយលេងចេញអ្វីដែលនាយត្រូវជួបពេលនេះគឺ
មានតែការឈឺចាប់បេះដូងកំពុងរងទារុណកម្មយ៉ាងខ្លាំងប្រៀបបីដូចជាមាននរណាកាប់ចិញ្រ្ចាំបំបែកវាអោយខ្ទេចខ្ទាំអស់យ៉ាងចឹង

< រឿងកូនវិញពួកយើងនៅតែមើលថែរនាងដូចដើមរហូតដល់នាងធំបន្តិចចាំនិយាយរឿងពួកយើងបានចែកផ្លូវគ្នាប្រាប់ទៅកាន់នាងអោយនាងបានដឹង >
ថេយ៉ុង

ប្រពន្ធទាសករ 🖤🥀(ចប់)حيث تعيش القصص. اكتشف الآن