គ្រាន់តែបានដឹងរឿងមួយនោះភ្លាម ជុងហ្គុក
ក៏បានត្រឡប់មកផ្ទះវិញទាំងប្រញាប់ប្រញាល់រីឯទឹកមុខវិញនៅតែមាំទាំមិនរលុបទៅណានាំអោយពួកអ្នកបម្រើដែលមិនបានដឹងរឿងអ្វីបានឃើញអ៊ីចឹងនាំគ្នាភ័យស្លន់ស្លោខ្លាចក្រែងត្រូវនាយស្ដីថាអោយពួកគេ< ចៅហ្វាយ! ចៅហ្វាយមានរឿងអីមែនទេ? >
លីលី បានលឺសម្លេងឡានបើកចូលមកទើបនាងប្រញាប់ដើរចេញមកពីក្នុងផ្ទះហាស្ដីសួរនាំទៅកាន់អ្នកជាចៅហ្វាយដោយការភ័យខ្លាចដូចគ្នាព្រោះទឹកមុខរបស់នាយពេលនេះស្ទើរតែអាចសម្លាប់មនុស្សបានទៅហើយ< ថេយ៉ុង បានចេញទៅខាងក្រៅត្រូវទេ? > ជុងហ្គុក
< ចា..ចាស៎ ពិតមែនហើយចៅហ្វាយ > លីលី
< គេទៅជាមួយនរណាឬមាននរណាជាអ្នកមកទទួលគេ ?? > ជុងហ្គុក
< គឺ...>
< គឺស្អី !!! > ជុងហ្គុក ស្រែកគំហកមួយទំហឹងកំហឹងនៅក្នុងខ្លួនក៏កាន់តែកើនឡើងទ្វេរដង ។
< ខ្ញុំក៏មិនច្បាស់ដូចគ្នាថាអ្នកប្រុសថេយ៍បានចេញ ទៅជាមួយនឹងនរណាគេគ្រាន់តែបាននិយាយប្រាប់ថាមានអ្នកមកទទួលគេហើយមិនបាច់អោយអ្នកបើកឡានជូនគេទៅទេបន្ទាប់មកគេក៏ដើរចេញទៅខាងក្រៅប្រហែលជាមួយសន្ទះក្រោយក៏បានឃើញឡានមួយគ្រឿងបានបើកមកទទួលគេនឹង យូប៊ី ក៏ប៉ុន្តែខ្ញុំមិនដឹងថាអ្នកដែលមកទទួលគេនោះគឺជានរណាឡើយ > ការពិតនោះ លីលី
បានដឹងថាអ្នកដែលបានមកទទួលមិត្តខ្លួននោះគឺជានរណាគ្រាន់តែនាងមិននិយាយព្រោះតែខ្លាចថាអ្នក ជាចៅហ្វាយខ្លួននឹងមានការយល់ច្រឡំលើមិត្តរបស់នាងហើយខឹងគេទើបនាងជ្រើសរើសនិយាយកុហកបានត្រឹមឈរអោនចុះគេចពីក្រសែភ្នែកដែលអ្នកជាចៅហ្វាយបានសម្លឹងមើលមកខ្លួន< ប៉ុន្តែខ្ញុំដឹងថាអ្នកដែលមកទទួលនោះគឺជានរណា > សម្ដីរបស់ អ៊ែលហ្សី បានធ្វើអោយនាងតូច លីលី ងាកបែរទៅសម្លឹងមុខនាងយ៉ាងលឿនប៉ុន្តែអ្នកម្ខាង ទៀតហាក់បីជាមិនខ្វល់
< អ្នកណា? > ជុងហ្គុក
< គេម្នាក់នោះឈ្មោះ ស៊ុនជុន ហើយបងថេយ៍ ក៏បាននិយាយទៀតថាគាត់ចង់ចាកចេញពីទីនេះព្រោះគាត់មិនមានក្ដីសុខក្នុងការរស់នៅជាមួយនឹងមនុស្សដែលគាត់លែងមានចិត្តស្រលាញ់ទៀតទៅហើយនោះទេគាត់ថែមទាំងបាននិយាយថារាល់ថ្ងៃនេះគាត់ធុញទ្រាន់ខ្លាំងណាស់ថ្នាក់គាត់ត្រូវចាកចេញទៅបែបនេះ > អ៊ែលហ្សី
YOU ARE READING
ប្រពន្ធទាសករ 🖤🥀(ចប់)
General Fiction" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "