ភាគទី26 : លោកដាច់ចិត្តថ្នាក់មិនទទួលស្គាល់កូនខ្លួនឯងឬ ជេខេ ??

6.7K 332 8
                                    

ចម្លើយរបស់រាងតូចបានធ្វើអោយអ្នកកំពុងអង្គុយផ្ទៀងត្រចៀករងចាំស្ដាប់នោះប្ដូរជាទម្លាក់ទឹកមុខចុះមួយរំពេចក្នុងចិត្តហាក់បីដូចជាហេហាខ្លាំងណាស់ក៏ព្រោះតែខ្លួនបានគិតតាំងពីដំបូងថាគេនឹងឆ្លើយបែប ហ្នឹងនៅពេលនេះចម្លើយវាក៏ជាអញ្ចឹងពិតមែន

< យើង...យើងយល់! មានន័យថាឯងបានមាន
កូនជាមួយអ្នកផ្សេងពិតមែនហើយឬ ?? > ជុងហ្គុក
ស្រដីសួរដោយមានសម្លេងញ័រៗបន្តិចព្រោះកំពុង
តែស្លុតចិត្តមិនទាន់បាត់ក៏មិនយល់ដូចគ្នាថាហេតុអីគ្រាន់តែខ្លួនបានដឹងថាក្មេងស្រីម្នាក់នោះមិនមែនជាកូនរបស់ខ្លួនសោះម្ដេចបានជាមានអារម្មណ៍ថាឈឺ ចាប់ខ្លាំងអីយ៉ាងនេះអញ្ចឹង ??

< ក៏ត្រូវហើយ យូប៊ី គឺជាកូនរបស់ខ្ញុំជាមួយគេ
ម្នាក់នោះខ្ញុំស្រលាញ់គេពួកយើងទាំងពីរស្រលាញ់គ្នាខ្លាំងណាស់ > ថេយ៉ុង ហាស្ដីប្រាប់ដោយទឹកមុខរាប់ស្មើរ

< យើងគ្រាន់តែសួរមិនបាច់រៀបរាប់ប្រាប់ច្រើនពេក
ទេព្រោះយើងមិនបានចាំដឹង !! > ជុងហ្គុក ថាចប់ក៏
ងើបឈរវិញអារម្មណ៍ឈឺចាប់នឹងអារម្មណ៍ខឹងមួម៉ៅ
ស្រាប់តែរត់ចូលមកក្នុងចិត្តរបស់នាយក្នុងពេលតែ មួយទើបបែរខ្នងដើរចេញទៅរកឡានរបស់ខ្លួនដើម្បីបើកចេញត្រឡប់ទៅផ្ទះវិញ

< លោកមិនចង់ដឹងថានរណាគឺជាប៉ាធំរបស់ យូប៊ី ទេហ្ហេស? ក្រែងកាលពីមុនលោកបានសួរនាំកូនស្រីរបស់ខ្ញុំពីរឿងនឹងមិនអ៊ីចឹង ?? > ថេយ៉ុង ងើបឈរហាស្ដីសួរនៅពីក្រោយខ្នងនាយនាំអោយរាងក្រាស់ត្រូវបង្អាក់ដំណើរឈរនៅស្ងៀមវិញ

< ពេលនេះយើងលេងចង់ដឹងហើយវាគ្មានរឿង
ស្អីដែលយើងត្រូវចង់ដឹងទេ! > ជុងហ្គុក ស្រដីតបទៅវិញទាំងកំពុងឈរបែរខ្នងដាក់រាងតូចដដែល

< លោកដាច់ចិត្តថ្នាក់មិនទទួលស្គាល់កូនខ្លួនឯងឬ ជេខេ ?? > សម្ដីរបស់រាងតូចបានធ្វើអោយអ្នកម្ខាង ទៀតលឺដូច្នោះងាកបែរទៅរកគេវិញយ៉ាងលឿន

< ឯងនិយាយស្អី ?? > ជុងហ្គុក បញ្ចេញទឹកមុខ ងឿងឆ្ងល់ដាក់គេក៏ប៉ុន្តែក្នុងចិត្តវិញបេះដូងត្រូវលូតញាប់កន្រ្តាក់ខ្លាំងៗសារជាថ្មី

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now