ភាគទី44 : ដឹងខុស...

3.9K 169 0
                                    

នៅថ្ងៃនេះ ជុងហ្គុក នឹងភរិយាក៏ត្រូវប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញភ្លាមៗព្រោះតែអ្នកបម្រើនៅ
ទីនោះបានខលទៅប្រាប់ខ្លួនថាមានប៉ូលីសមួយក្រុម
បានសម្រុកចូលមកខាងក្នុងផ្ទះទើបពួកគេទាំងពីរត្រូវប្រញាប់ទៅមើលចង់ដឹងថាមានរឿងអ្វីប្រាកដហើយប៉ូលីសទាំងនោះទៅទីនោះធ្វើអី ??

< ចៅហ្វាយ !! > អ្នកបម្រើនាំគ្នាដើរចេញមករក ជុងហ្គុក នឹង ថេយ៉ុង យ៉ាងញាប់ជើងខណៈពេលបានឃើញពួកគេចេញពីក្នុងឡានថែមទាំងមាន
ឡានប៉ូលីសនៅពេញមុខភូមិគ្រឹះ

< តើមានរឿងអ្វីហេតុអីទើបប៉ូលីសមកពេញផ្ទះបែបនេះ? > ជុងហ្គុក

< អម្បាញ់មិញខ្ញុំបានសួរប៉ូលីសម្នាក់ហើយគេក៏ប្រាប់ថាពួកគេមកចាប់ឃាត់ខ្លួនមនុស្សម្នាក់ដែលបានសម្លាប់មនុស្សហើយរត់គេចខ្លួនមកសង្ងំនៅទីនេះ > ស្រីបម្រើម្នាក់បានហាស្ដីប្រាប់ដោយមានទឹកមុខមិនសូវជាស្រស់ប៉ុន្មាន

< ថាមិច ?!! > ជុងហ្គុក បានលឺដូច្នោះងាកបែរទៅមុខភរិយាដែលឈរនៅក្បែរខ្លួនមុននឹងងាកទៅសម្លឹងមុខអ្នកបម្រើម្នាក់នោះដោយការងឿងឆ្ងល់ថា
នរណាបានសម្លាប់មនុស្សហើយរត់មកសង្ងំនៅក្នុងផ្ទះរបស់ខ្លួន ??

< មុននេះពួកប៉ូលីសទាំងនោះបានរកនឹងនាំ
គ្នាចូលទៅខាងក្នុងភូមិគ្រឹះដើម្បីឆែកឆេររកឃាតករ
ម្នាក់នោះក៏ប៉ុន្តែពួកខ្ញុំបានឃាត់ប្រាប់ថាអោយរងចាំចៅហ្វាយមកសិន >

< ចាំយើងជាអ្នកទៅនិយាយជាមួយពួកគេ > ជុងហ្គុក

< អូនទៅជាមួយបងដែរ > ថេយ៉ុង កាន់ក្ដាប់ដៃស្វាមីយ៉ាងណែនដោយមិនព្រមអោយនាយទៅតែ ម្នាក់ឯងទើបរាងក្រាស់ងក់ក្បាលហើយដើរចូលទៅរកពួកក្រុមប៉ូលីសដែលកំពុងនៅឈរព្រោងព្រាតពេញខាងមុខផ្ទះរបស់ខ្លួននោះ។

< សួស្តី..លោកគឺជាលោកចនម្ចាស់ភូមិគ្រឹះមួយ
នេះមែនទេ? > ប៉ូលីសម្នាក់ក្រឡេកទៅបានឃើញ ជុងហ្គុក ដើរចូលមកទើបគេប្រញាប់ហាស្ដីសួរនាំ

< ត្រូវហើយ! តើពួកលោកមានទីនេះមានការអ្វីឬ ?? > ជុងហ្គុក

< ពួកយើងទើបតែស៊ើបបានដឹងថាមានមនុស្ស
ស្រីម្នាក់បានដាក់ថ្នាំបំពុលម្ចាស់កាស៊ីណូមួយកន្លែងថែមទាំងយកបានសាកសពរបស់គេទៅកប់ចោលនៅក្នុងព្រៃហើយស្រីម្នាក់នោះក៏បានរត់គេចខ្លួនមកសង្ងំនៅទីនេះជាមួយនឹងម្ដាយរបស់នាង >

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now