‹បើអុីនឹងមុខហោះដូចសេះមែនប៉ាអោយអូននិយាយយ៉ាងមិច?›គិតថាវ៉ុនយូខ្វល់មែន។កូនក្មេងតែឃើញបែបណាគេនិយាយបែបនឹងហើយព្រោះក្មេងមិនដែលចេះកុហកដូចមនុស្សចាស់ទេ
‹ប៉ុន្តែកូនក៏មិនគួរនិយាយបែបនឹងដែរ ព្រោះគេជាមិត្តរបស់ប៉ា›ជុងហ្គុក
‹តែអូនឃើញអុីនឹងចង់ទាក់ប៉ាៗអូនច្រើនជាង ›វ៉ុនយូ
‹ហេតុអីក៏កូនគិតបែបនឹង ? តែបើអេននីតាមញ៉ែប៉ាពិតមែនវាក៏ល្អដែរព្រោះនាងជាមនុស្សល្អចឹងហើយប៉ាអាចនឹងយកនាងធ្វើជាម៉ាក់របស់កូនក៏ថាបាន›ជុងហ្គុកនិយាយញោះកូនរបស់ខ្លួន។ប៉ុន្តែគេក៏គិតថាអេននីអាចនឹងសាកសមធ្វើជាម៉ាក់របស់វ៉ុនយូពិតមែនព្រោះកាលនៅរៀននាយក៏ធ្លាប់លួចស្រឡាញ់អេននីដែលប៉ុន្តែនិស្ស័យបែជាអោយគេជួបនឹងម៉ាក់វ៉ុនយូទៅវិញ
‹អត់...អូនមិនចង់បានអុីមុខហោះនឹងមកធ្វើជាម៉ាក់អូនទេអូនមិនចូលចិត្តគាត់ទេហើយប៉ាឈប់និយាយពីឈ្មោះអុីមុខហោះនឹងអោយអូនលឺទៀតមិនចឹងទេអូននឹងសម្លាប់ចោលមិនខាន›វ៉ុនយូប្រកែកទាំងខឹង សម្អាងអីចង់យកអេននីមកធ្វើម៉ាក់របស់គេនបើគេមិនពេញចិត្តជុងហ្គុកក៏គ្មាសិទ្ធដូចគ្នាដែលទៅយកនាងធ្វើជាប្រពន្ធ
‹បានហើយៗ...ប៉ាខុសប៉ាសុំទោសទៅប៉ាឈប់និយាយពីនាងទៀតហើយ›ចិត្តជាប៉ាតែងតែស្រឡាញ់កូនជាងអ្នកណាៗទាំងអស់។វ៉ុនយូហាមអ្វីក៏នាយស្តាប់ដែរព្រោះតែស្រលាញ់កូនប៉ុន្តែមិនមែនតាមចិត្តគេគ្រប់រឿងរហូតដល់ខូចក្មេងអស់នោះទេ។
ទាំងពីរនាក់ប៉ាកូនឈប់និយាយរកគ្នារាងខ្លួន។វ៉ុនយូសំងំគេងផ្អែកក្បាលនឹងកញ្ចក់ឡានចំណែកជុងហ្គុកក៏មិនបានសួរនាំឬញោះកូនប្រុសពូកែខឹងម្នាក់នេះដែរគេគិតតែផ្ចង់អារម្មណ៍បើកឡានទៅមុខបន្តប៉ុណ្ណោះ។នាយបើកឡានជូនវ៉ុនយូមកដល់ភូមិគ្រឹះហើយក៏ដាស់អោយគេភ្ញាក់រួចនាំគេចូលទៅសម្រាកនៅក្នុងបន្ទប់។ប្រហែលមួយម៉ោងក្រោយជុងហ្គុកក៏បើកឡានចេញទៅក្រមហ៊ុនវិញព្រោះតែជំនិតរបស់គេខលហៅទៅមើលឯកសាការងារបន្ទាន់
+ក្រុមហ៊ុន
....ងឺត.....
សម្លេងហ្រ្វាំងបន្លឺឡើងនៅខាងមុខក្រុមហ៊ុន។បុគ្គលិកទាំងរហ័សរហួននាំគ្នារត់ប្រសេកប្រសាចចូលតាមកន្លែងធ្វើការរាងខ្លួន។ព្រោះតែជុងហ្គុកពេលនៅក្រុមហ៊ុនគឺកាចហើយហ្មត់ចត់ខុសពីនៅជាមួយកូនប្រុសខ្លួន។បុគ្គលិកណាហ៊ានតែខុសនឹងវិន័យក្រុមហ៊ុនទោះធ្វើការល្អប៉ុណ្ណាក៏ដេញចោលមិនស្តាយដែរ។
BẠN ĐANG ĐỌC
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Truyện Ngắn‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...