«ហ្ហឹម....វ៉ុនយូស្តាប់បងណា គ្មានអ្នកណាទៅស្រលាញ់ស្រីក្រៅជាងកូនប្រុសបង្កើតខ្លួនឯងទេ អូនគិតទៅមើលបើប៉ារបស់អូនមិនស្រលាញ់អូនទេគាត់ក៏មិនមែនស៊ូចិញ្ចឹមអូនរហូតដល់ធំប៉ុននេះដែរ។អូនធំហើយអូនត្រូវរៀនគិតណាវ៉ុនយូបែកចែកល្អអាក្រក់អោយបានច្បាស់កុំអោយកុំហុសតែបន្តិចដែលប៉ាអូនបានធ្វើថ្ងៃនេះធ្វើអោយអូនភ្លេចនូវទង្វើល្អៗរបស់ប៉ាអូនណា»ថេយ៉ុងគេបានដឹងថាវ៉ុនយូគឺនៅមានខួរក្បាលក្មេងខ្ចីណាស់ចឹងហើយគេមិនទាន់ដឹងច្បាស់ពីរឿងអាក្រក់ល្អឡើយទើបគេព្យាយាមនិយាយពន្យល់ដល់វ៉ុនយូអោយបានយល់កាន់តែច្រើនជាងនឹង។
«......»ក្រោយពីបានស្តាប់ថេយ៉ុងនិយាយចប់វ៉ុនយូគេក៏ចាប់ដឹងកំហុសខ្លួន។គេមិនគួរណានិយាយពាក្យស្អប់ទៅកាន់បុរសម្នាក់ដែលតែងតែនៅក្បែរគេលើកទឹកចិត្តកំដរគេគ្រប់ពេល មាននាទីជាម៉ាក់ផងជាប៉ាផងជួនកាលក៏ដើរតួនាទីជាពួកម៉ាកលះបង់គ្រប់យ៉ាងដើម្បីគេ ពេលនឹកឃើញដល់ចំណុចនេះហើយទើបគេដឹងថាពាក្យសម្តីដែលគេនិយាយថាស្អប់ពេញៗមាត់មុតនេះវាគឺពិតជាកំហុសធំណាស់សម្រាប់គេ។
«បងយ៉ុង...ហ្ហឹកៗ...អូនវ៉ុនអគុណហើយ...អគុណដែលបងបានផ្តល់ដំបូន្មានល្អៗអោយអូន»គេអោបថេយ៉ុងម្តងទៀតដោយទឹកភ្នែកនៃក្តីរំភើប។គេពិតជាមើលមនុស្សមិនខុសពិតមែន គេដឹងច្បាស់ថាថេយ៉ុងគឺជាមនុស្សល្អទោះបីគេទើបតែស្គាល់នាយតូចក៏ដោយ។ហើយគោលដៅធំបំផុតដែលគេមករកថេយ៉ុងនោះគឺមិនមែនមកទូពិតរឿងជុងហ្គុកទះកំផ្លៀងគេនោះទេប៉ុន្តែមកនេះគឺដើម្បីសុំអោយថេយ៉ុងទៅនៅជាមួយខ្លួនអាចនិយាយបានថាធ្វើជាប៉ាៗតូចរបស់គេតែម្តង។
«បងយ៉ុងអូនសុំអ្វីពីបងមួយបានទេ?»ក្មេងតូចប្រលែងការអោបមកវិញ រួចក៏ចោទសួរទៅអ្នកម្ខាងទៀតដោយក្រសែភ្នែកមុតមាំ។
«និយាយមក បើអោយបានបងនឹងអោយ»ថេយ៉ុងងក់ក្បាលផ្តល់ជាចម្លើយអោយទៅវ៉ុនយូវិញ ប៉ុន្តែគេមិនប្រាកដនោះទេថាគេអាចធ្វើបានឬអត់នូវអ្វីដែលវ៉ុនយូសុំ។
«គឺ..អូនចង់បានបងធ្វើជាប៉ាតូចរបស់អូន ចង់អោយបងយ៉ុងមើលថែអូនហើយចង់អោយបងកម្ចាត់ស្រីបិសាចនោះចេញពីប៉ារបស់អូន»វ៉ុនយូ
![](https://img.wattpad.com/cover/330418696-288-k185742.jpg)
ESTÁS LEYENDO
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Historia Corta‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...