«កុំជ្រុលពេក ត្រឹមនិយាយបានហើយហេតុអីក៏ចាំបាច់ទះនាង?»វាចារបស់ជុងហ្គុកហារស្តីឡើងមកអោយថេយ៉ុងមិនហួសចិត្តមិនបាន។នេះឃើញនៅនឹងភ្នែកហើយថាអេននីជាមនុស្សយ៉ាងមិចប៉ុន្តគេនៅតែការពារនាងទៀត។
«មានន័យថាខ្ញុំជាអ្នកខុស?»ថេយ៉ុងចោទសួរទៅអ្នកដែលឈរនៅចំពោះមុខខ្លួន។ គេមិនយល់ទេហេតុអីគ្រប់ពេលជុងហ្គុកតែងតែកាន់ជើងស្រីម្នាក់នេះ។
«មិនមែនចឹងទេយើងគ្រាន់តែ......»នាយនិយាយមិនទាន់ចប់ផងក៏ត្រូវថេយ៉ុងនិយាយកាត់សម្តីបានមុន
«គ្រាន់តែឯងជ្រុលហួសហេតុ? ខ្ញុំនិយាយត្រូវទេ?»ថេយ៍
«ហ្ហឹម»នាយងក់ក្បាលបញ្ជាក់
«អ៎រ...សុំទោសបើចឹងថ្ងៃក្រោយខ្ញុំលែងប៉ះពាល់មនុស្សរបស់លោកទៀតហើយ»ថេយ៉ុងញញឹមទាំងមានអារម្មណ៍ថាឈឺឆៀបៗនៅត្រូវខាងឆ្វេងហាក់ដូចជាកំពុងតែមានឡាបមកវះឆូតហែកយកបេះដូងគេមកច្របាច់អោយបែកខ្ទិចដោយពាក្យសម្តីរបស់ជុងហ្គុក។
«ថេយ៍....»គេហៅរាងតូចដែលបានបោះជំហ៊ានជើងចេញទៅដោយមិនមើលមុខខ្លួនសូម្បីបន្តិច។
«អ្នកប្រុសខ្ញុំគិតថាអ្នកប្រុសចូលក្នុងផ្ទះសិនទៅ អ៊ុំប្រុសជូកំពុងរង់ចាំអ្នកប្រុស»វីន
«អ៊ុំជូ? មែនហើយរវល់តែជជែកគ្នាខ្ញុំប៊ីសតែភ្លេចលោកអ៊ុំរបស់ខ្ញុំទៅហើយ»និយាយបែបនេះហើយគេក៏រហ័សរត់ចូលទៅក្នុងដើម្បីទៅជួបជាមួយនឹងលោកអ៊ុំជូដែលជាមនុស្សចាស់ជរាជាងគេនៅក្នុងចម្ការ ។ជុងហ្គុកចាត់ទុកគាត់ដូចជាឪពុកបង្កើតស្រលាញ់នឹងមើលថែរគាត់ខ្លាំងណាស់ព្រោះនៅពេលដែលប៉ាម៉ាក់គេស្លាប់គឺអ៊ុំជូនេះហើយជាមើលថែគេរហូតដល់គេធំទើបបញ្ជូនអោយទៅនៅជាមួយនឹងម៉ែដោះនៅឯក្រុងសេអ៊ូលដើម្បីបន្តតំណែកម្ចាស់ក្រុមហ៊ុនពីម៉ាក់របស់គេ។
+ក្នុងផ្ទះ
«លោកអ៊ុំ»គេរត់ទៅអោបអ៊ុំប្រុសជូដោយក្តីនឹករលឹកជាខ្លាំង។ព្រោះតែគេខានមកទីនេះជាង5ឆ្នាំទៅហើយ។
«អ្នកប្រុស នេះជាអ្នកប្រុសរបស់អ៊ុំមែនទេ?»អ៊ុំប្រុសលើកដៃអង្អែលមុខស្រស់សង្ហាររបស់ជុងហ្គុកដោយក្តីរំភើប។
VOCÊ ESTÁ LENDO
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Conto‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...