«បើដឹងថាធ្វើចឹងហើយលោកស្អប់ខ្ញុំ ខ្ញុំមិនធ្វើវាទេ
អ្ហឹកៗ»ថេយ៉ុងសម្រូតខ្លួនអង្គុយចុះយំអោបក្បាលជង្គង់ខ្លាំងៗ។ គេមិនយល់ពីខ្លួនឯងទេហេតុអីគេត្រូវយំដែរ ក្រែងវាជាបំណងរបស់គេហ្ហ៎ដែលចង់ឃើញជុងហ្គុកទៅជាបែបនេះ?«សុំ...ទោស...សុំទោសពិតមែន...អឹ្ហក...អ្ហឹកៗ....»ថេយ៍យំដូចជាកូនក្មេងតាមរកម៉ាក់ ទឹកភ្នែកទឹកសម្បោរហូរមកប្រណាំងគ្នា ដៃតូចដូចបន្លាក្រូចលើកមកជូតវាសទឹកភ្នឺកនឹងសម្បោចេញពីថ្ពាល់ច្រមុះរបស់ខ្លួន។
ពេលនោះឡានរបស់ខេស៊ុកក៏បានបើកកាត់តាមផ្លូវនោះ។ដំបូងគេមើលទៅគិតថាមិនមែនជាថេយ៉ុងទេ ប៉ុន្តែពេលបើកចូលទៅកាន់តែជិតទើបដឹងថាជាគេពិតមែន។ឃើញថាថេយ៉ុងកំពុងតែអង្គុយយំរហាមបែបហ្នឹងនាយជាកូនចៅជំនិតរបស់រាងក្រាសមិនបង្អន់យូក៏រហ័សចុះទៅមើលភ្លាមៗ។
«អ្នកប្រុសថេយ៉ុង....ហេតុអីក៏មកអង្គុយយំនៅទីនេះ?ចុះចៅហ្វាយខ្ញុំអ្នកណាជាមើលថែរ?»ខេស៊ុកសួរនាំដោយភាពនឿយឆ្ងល់។
«អ្ហឹក..មិនដឹងទេ...ចង់ដឹងទៅមើលខ្លួនឯងទៅ»គេឆ្លើយហីៗរួចក៏ក្រផកដើរសម្តៅទៅមុខបន្តទៀត។
«អេ..អ្នកប្រុសថេយ៉ុងឈប់សិន នៅយប់ហើយអ្នកប្រុសចង់ទៅណា?»គេស្ទុះវឹងរត់ទៅឃាត់ដំណើររាងតូច។ឃើញមេឃយប់ប្រលប់បែបហ្នឹងបើបណ្តោយអោយដើរទៅណាផ្តេសផ្តាសបើមានរឿងឬបញ្ហារអ្វីទៅច្បាស់ជាខេស៊ុកត្រូវមាត់ជាមិនខានឡើយ។
«គឺខ្ញុំទៅផ្ទះវិញ»
«ហើយគិតចង់ដើរទៅទាំងយប់ចឹងមែនទេ?»
«ហ្ហឹម....»ក្រហ្ហឹមឆ្លើយបន្តិចទាំងសឺតសកៗដូចក្មេង។
«ចាំខ្ញុំជូនទៅ ប៉ុន្តែខ្ញុំត្រូវចូលទៅមើលចៅហ្វាយសិន»ខេស៊ុក
«មិនរំខានបងទេ បងទៅមើលចៅហ្វាយបងទៅខ្ញុំដើរតែមូយភ្លែតគឺដល់ហើយ»ថេយ៉ុងញញឹមស្ងួតប្រាប់ទៅខេស៊ុកវិញ។
«តែនេះមេឃងងឹតហើយ »ខេស៊ុក
«ងងឹតតែមេឃតើ មានពាក់ព័ន្ធអីជាមួយខ្ញុំ ?»ចម្លើយថេយ៉ុងអោយខេស៊ុកស្ងាត់មាត់ជ្រាប ព្រោះមិនដឹងថាគួរតបបែបណាបើឆ្លើយមកតេម៉ាកនឹងអីបួនដប់ទៀតខេស៊ុកឆ្កួតល្មម។
ŞİMDİ OKUDUĞUN
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Kısa Hikaye‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...