ពេលដែលនាំវ៉ុនយូចូលមកដល់បន្ទប់ថេយ៉ុងក៏បានរៀបចំកន្លែងគេងអោយគេ។រួចខ្លួនក៏បានដើរចុះមកផ្ទះបាយដើម្បីរកអីញុំាទ្រាំពោះ។ព្រោះកាលពីល្ងាចគេញុំាបាយមិនបានឆ្អែតនោះទេព្រោះតែរវល់ទាស់សម្តីជាមួយនឹងអេននីនឹងជុងហ្គុកនោះអី។
«អ៊ុំស្រី តើនៅមានអ្វីញាដែលទេ?»ពេលចុះមកដល់គេក៏បានឃើញម៉ែដោះនៅក្នយងចង្រ្កានបាយល្មម ទើបរាងតូចដើរចូលទៅសួរគាត់ទាំងញញឹមតិចៗ។
«មានតែមីកំប៉ុងប៉ុណ្ណោះ តើឯងអាចញុំាបានទេ»ម៉ែដោះបានយកមីមកហុចអោយគេ។ព្រោះក្នុងផ្ទះបាយអស់របស់ដែលអាចធ្វើម្ហូបញុំាបានហើយវាមានតែមីកំប៉ុងប៉ុណ្ណោះ។
«បាទខ្ញុំញុំាបាន អគុណអ៊ុំស្រីហើយ»គេទទួលមីពីដៃម៉ែដោះរួចក៏បានពោលពាក្យអគុណទៅកាន់គាត់។
«ចា៎....នោះកំសៀវទឹកអ៊ុំដាំវាពុះហើយឯងគ្រាន់តែលាយគ្រឿងមីហើយដាក់ទឹកនឹងទៅក៏អាចញុំាបានហើយ»
«បាទ....»
«អ៊ុំទៅសម្រាកសិនហើយ»
«បាទ....!!»
ថេយ៉ុងគិតតែឆ្លើយបាទ បាទគ្រន់ម៉ាត់ឡើងធ្វើអោយម៉ែដោះលួចអស់សំណើចក្នុងចិត្ត។គាត់សើចក្រវីក្បាលបន្តិចមុននឹងគាត់ដើរចេញទៅ។ថេយ៉ុងក៏រហ័សយកមីមកហែករួចដាក់គ្រឿងតាមចំណង់ចំណូលចិត្តរបស់គេរួចក៏បានយកទឹកដែលមែ៉ដោះដាំពុះមកចាក់ចូលកំប៉ុងមីហើយក៏អង្គុយរង់ចាំអោយមីរីក។
«យប់ស្មើនេះហើយឯងនៅឃ្លានទៀតមែនទេ?»ស្របពេលនោះជុងហ្គុកក៏បានមកដូចគ្នា គេឃើញថេយ៉ុងអង្គុយរង់ចាំមីរីកទាំងចិត្តអន្ទះសារមើលទៅទំនងឃ្លានខ្លាំងហើយ។
«កុំមកចេះរឿងរបស់ខ្ញុំទេ»ថេយ៉ុងខាំមាត់សម្លក់តបទៅវិញ។
«យើងគ្រាន់តែសួរប៉ុណ្ណឹងមិនបាន?»
«មិនបានទេ!!»
«ហេតុអីក៏មិនបាន?»
«មិនបានគឺមកពីមិនបាននឹងហើយលោកសួរច្រើនម្លេះ?»ថេយ៉ុងសែនគ្រឺតខ្នាញ់ជាមួយនឹងជុងហ្គុកណាស់ សួរនោះសួរបើគេថាមិនបានហើយនឹងណានៅខំសួរដេញដោលទៀត។

ESTÁS LEYENDO
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Historia Corta‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...