EP21:បារម្ភយើងមែនទេ

2.6K 165 10
                                    


«ឆាប់ទំពារលេបភ្លាមបើមិនចង់អោយខ្ញុំក្តិចទៀត»ថេយ៉ុងលើកម្រាមចង្អុលដៃតូចៗរបស់ខ្លួនចង្អុលគម្រាមជុងហ្គុកព្រោះឃើញថារាងក្រាសរបស់យើងគិតចង់ខ្ចាក់បបរពីក្នុងមាត់ចោល។

«អ្ហឹក...ហ្ហឹម...ម៉ាក់..ជួយកូនផង»គេប្រឹងលេបបរទាំងទឹកភ្នែករលីងរលោងស្រែករកម៉ាក់រកប៉ាអោយជួយ។គិតៗទៅគ្មានអ្នកណាយល់អារម្មណ៍បែបហ្នឹងជាងម្ចាស់ខ្លួនច្បាស់ទេ។មនុស្សយើងទាល់តែជាអ្នកធ្លាប់ជួបឬក៏ខ្លាចទើបដឹងថាអារម្មណ៍ពេលនឹងពិបាកកម្រិតណានៅពេលមានគេមកបង្ខំអោយយើងទៅឬក៏ញាំអ្វីដែលយើងខ្លាចឬមិនចូលចិត្ត។

ថេយ៉ុងបន្តបញ្ចុកបបរជុងហ្គុករហូតអស់ពីចាន។ ជុងហ្គុកពេលថេយ៉ុងញិញដាក់ចឹងក៏មិនហ៊ានប្រកែកដែរព្រោះខ្លាចត្រូវឈឺខ្លួនទៀត។ស៊ូទ្រាំលេបគ្រួសលេបថ្មរទាំងលំបាកចិត្ត។

«មួយម៉ាត់ទៀតអស់ហើយ ហារមាត់មក»រាងតូចដួសបបរមួយស្លាបព្រារចុងក្រោយអោយអ្នកដែកកំពុងអង្គុយសំងំព្រោះតែគេកំពុងតែរកក្អួត។

«ហ្ហឹម....»គេក្រវីក្បាលទាំងយកដៃទប់មាត់ជាប់រួចក៏រត់ចូលបន្ទប់ទឹកបាត់។

«អេចង់ទៅណា?»ឃើញបែបនេះថេយ៉ុងក៏រត់ទៅតាមពីក្រោយតែមិនទាន់ទេព្រោះជុងហ្គុកដៃលឿនរហ័សជាងទាញទ្វាបន្ទប់ទឹកបិទជិតឈឹង។

«អេ ចេញមកបង្ហើយបបរសិនសល់តែមួយម៉ាត់ទេ»ថេយ៍ហៅជុងហ្គុកអោយមកញាំបបរបង្ហើយ។

សួរថាគាំងអត់ឡូវ គ្នាឡើងក្អួតហើយនៅមកហៅអោយញាំបង្ហើយទៀត។

+ក្នុងបន្ទប់ទឹក..

អ្ហួកៗ...អ្ហួក...

ជុងហ្គុកក្អួតយកតែមែនទែនឡើងបែកប្រមា៉ត់ល្វីងពេញមាត់ទៅហើយ។គេមិនចូលចិត្តញាបបរស.ទេចឹងនៅពេលដែលញាំច្រើនទើបគេក្អួតចេញមកវិញបែបនេះ។

«ហ្ហើយ..រស់ដល់ស្អែកអត់ទេអញបើយ៉ាងៗនេះអី»គេដើរចេញមកវិញទាំងរអ៊ូរទាំ ។មិនដឹងថាគេត្រូវជួបអ្វីខ្លះទេពីថេយ៉ុង នេះនៅជាមួយគ្នាមិនទាន់បានមួយខែផងនាយត្រូវឈឺខ្លួនប៉ុនន្នឹងហើយចុះទម្រាំតែនៅជាមួយគ្នារហូតទៀតនោះ។

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Opowieści tętniące życiem. Odkryj je teraz