‹អាមុខឆែប/អាល្អិត›តើអាចកើតសង្រ្គាមឡើងដែលទេបើជួបគ្នាភ្លាមជេភ្លាមទៅហើយនោះ
‹បងប្រុសស្គាល់ប៉ាៗអូនដែលមែនទេ?›អាល្អិតសួរទៅថេយ៉ុងទាំងងាកមើលមុខពួកគេទាំងពីរឆ្លាស់គ្នា
‹មិនស្គាល់ទេ គ្រាន់តែធ្លាប់ជួបគ្នាចៃដន្យប៉ុណ្ណោះ›ជុងហ្គុកឆ្លើយជំនួសថេយ៍
‹អូនសួរបងប្រុស អត់បានសួរបា៉ៗទេ ប៉ាឆ្លើយធ្វើអី?›វ៉ុនយូថាអោយជុងហ្គុក។គេមិនបានសួរផងហេតុអីក៏លូកមាត់ឆ្លើយខុសរបៀបចឹង
‹នេះកូន.....!›ជុងហ្គុកអស់ពាក្យនឹងតបហើយ នេះវ៉ុនយូហ៊ានស្តីអោយនាយនៅចំពោះមុខថេយ៉ុងផងបាក់មុខទៀតហើយ
‹ឆឹស..ពិភពលោកនេះតូចចង្អៀតម្លេះបានជាត្រូវមកជួបជាមួយនឹងអាមុខឆែបម្នាក់នេះទៀត›ថេយ៍និយាយខ្សឹមៗម្នាក់ឯងប៉ុន្តែវ៉ុនយូត្រចៀកវ័យបានស្តាប់ឮសម្តីថេយ៉ុងទើបគេសួរថា÷
‹អ្នកណាទៅមុខឆែបបងប្រុស?›
‹អ៎..គឺអត់មានទេ..ហិ..ហិ..បើចឹងបងសុំទៅធ្វើការសិនហើយណា..បាយៗ›រាងតូចក៏រហ័សរហួនប្រញាប់ទៅធ្វើការវិញ ចំណែកប៉ាកូនទាំងពីរនេះក៏បានកម្ម៉ង់អីយកទៅញុំានៅផ្ទះវិញព្រោះជុងហ្គុកមិនចង់នៅយូទេខ្លាចកើតសង្រ្គាមត្រជាក់ជាមួយនឹងថេយ៉ុង
‹កើតអី?មុខមិនរីកសោះចឹងឯង?›ណានអុីសែនពិបាកចិត្តនៅពេលដែលបានឃើញទឹកមុខដ៏សោះកក្រោះរបស់មហារមិត្តខ្លួន
‹ឯងចាំទេកាលពីថ្ងៃមិចនេះយើងបានប្រាប់ឯងថាយើងជិះម៉ូតូបុកគូទឡានអាមុខឆែបនោះហ្ហ៎?›ថេយ៍
‹អឺចាំតើ ហើយមិច?›
‹មានយ៉ាងមិចគឺមិចនេះណាជួបគេទៀតហើយ គិតៗទៅផែនដីនេះចង្អៀតម្លេះណ៎?›
‹តែយើងគិតថាជានិស្ស័យច្រើនជាង›ណានអុីនិយាយរួចក៏សើចស្ញេញដាក់នាយតូច។
‹និស្ស័យឆ្កួតឡប់ស្អី ប្រុសនិងប្រុសនឹង?›
‹ឯងគិតដល់ណាហើយនឹងអាថេយ៍?យើងគ្រាន់តែនិយាយថាជានិស្ស័យធម្មតាទេ ហើយឯងនិយាយស្អី ប្រុសនិងប្រុសស្អី?›ណានអុីអស់សំណើចជាមួយថេយ៉ុង នេះពាក្យសម្តីគេនិយាយចេញទៅរាក់ៗសោះឯងវិញមិនដឹងជាគិតដល់ណាទេបានជាដល់ថ្នាក់នឹង
![](https://img.wattpad.com/cover/330418696-288-k185742.jpg)
KAMU SEDANG MEMBACA
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Cerita Pendek‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...