EP36:អូនគ្មានសិទ្ធទៅចោលបងទេ!

3.4K 154 2
                                    

«កូនវ៉ុន...ជុងហ្គុកកូនគេបាត់ទៅណាទៅ..អ្ហឹក...ជុងកូនវ៉ុនត្រូវគេចាប់មែនទេ?»ថេយ៍គេស្ទើតែនិយាយមិនចេញ នៅសុខស្រាប់តែមានអ្នកដែលមិនស្គាល់សូម្បីតែភិនភាគមកទទួលកូនប្រុសខ្លួនទៅទាំងបែបនេះ។

«ថេយ៍អូនតាំងសតិអោយល្អណា បងនឹងអោយខេស៊ុកចេញតាមរកវ៉ុនយូ»នាយបានគ្រាថេយ៍អោយទៅអង្គុយលើសាឡុង។រួចក៏ប្រញាប់ចេញបញ្ជាអោយកូនចៅនៅក្នុងភូមិគ្រឹះទាំងអស់ចេញតាមរកវ៉ុនយូជាបន្ទាន់។

«ជុងហ្គុក អូនបារម្ភពីវ៉ុនយូណាស់...អ្ហឹកៗ...មិនដឹងថាពេលនេះគេយ៉ាងមិចទៅហើយទេជុងហ្គុក...បង..បងត្រូវតែរកកូនអោយឃើញណា...ជុងហ្គុកបងត្រូវតែរកគេអោយឃើញ»បបូមាត់និយាយឡើងទាំងញទទ្រើងព្រោះតែក្តីបារម្ភដែលមានចំពោះកូន។ថ្វីត្បិតវ៉ុនយូមិនមែនជាកូនបង្កើតរបស់ថេយ៍ប៉ុន្តែគេស្រលាញ់នឹងថ្នាក់ថ្នមវ៉ុនយូមើលថែគេប្រៀបដូចជាកូនបង្កើតមិនដែលធ្វើអោយវ៉ុនយូមានអារម្មណ៍ឯកាក៏មិនដែលធ្វើអោយគេទាសចិត្តដូចគ្នា។

«បងសន្យាថាបងនឹងរកកូនអោយឃើញ »គេអោបថេយ៍ដើម្បីលួងលោមកុំអោយថេយ៍គិតច្រើនពីរឿងនេះ។ព្រោះគេមួយរយៈនេះសុខភាពខ្សោយណាស់បើមើលថែមិនដិតដល់អាចនឹងប៉ះពាល់បាន។

..តីង....

សម្លេងសារក្នុងទូរស័ព្ទរបស់ជុងហ្គុកបានលោតបញ្ចេញឡើងធ្វើអោយថេយ៉ុងនឹងនាយរហ័សទាញយកវាមកមើល។

(ចង់បានកូនរបស់ពួកឯងត្រឡប់ទៅ មកជួបយើងនៅឃ្លាំងអីវ៉ាន់...បើពួកឯងមិនមក ត្រៀមទទួលយកសាកសពកូនពួកឯងចុះ)នេះគឺជាសារដែលបានផ្ញើរចូលមកក្នុងទូរស័ព្ទរបស់ជុងហ្គុកមុននេះ។

ទាំងថេយ៉ុងនឹងជុងហ្គុកចម្លែកចិត្តជាខ្លាំងដែលសុខក៏មានគេផ្ញើសារមកគម្រាមបែបនេះ។ប៉ុន្តែយ៉ាងណាចិត្តដែលបារម្ភពីកូនរបស់ពួកគេគឺធំជាងការងឿយឆ្ងល់ទាំងនេះទៅទៀត។ពួកគេទាំងពីក៏ប្រញាប់បើកឡានចេញទៅតាមទីតាំងដែលគេបានផ្ញើមកអោយនោះតែក៏មិនភ្លេចផ្ញើសារទៅកាន់ខេស៊ុកអោយគេនាំកូនចៅជាមួយនឹងប៉ូលីសមួយក្រុមទៅតាមក្រោយដូចគ្នា។

(ខេស៊ុកយលងដឹងហើយថាវ៉ុនយូនៅទីណា ឯងប្រញាប់ទៅប្រាប់ប៉ូនឹងនាំកូនចៅរបស់យើងមកតាមទីតាំងនេះមក ពេលនេះយើងនឹងថេយ៍កំពុងតែធ្វើដំណើរទៅជិតដល់ហើយ)សាររបស់ជុងហ្គុកបានផ្ញើរទៅអោយខេស៊ុក។

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Nơi câu chuyện tồn tại. Hãy khám phá bây giờ