ក្រោយពីនិយាយសម្របសម្រួលគ្នារួចហើយជុងហ្គុកថេយ៉ុងក៏ត្រឡប់ចូលមកខាងក្នុងញាំបាយបន្ត។ពួកគេប្រើរយៈពេលញាំបាយជិត1ម៉ោងទើបរួចរាល់។ក្រោយពីញាំបាយរួចជុងហ្គុកក៏បានឡើងទៅខាងលើដើម្បីរៀបចំសម្លៀកបំពាក់ព្រោះគេមានការងារត្រូវចុះទៅតាមខេត្ត។
«ថេយ៉ុង ឯងរៀបចំសម្លៀកបំពាក់ទៅថ្ងៃស្អែកនេះចុះទៅតាមខេត្តជាមួយយើង»ជុងហ្គុកចេញពីបន្ទប់ខ្លួនដើរមកប្រាប់រាងតូចដែលអង្គុយមើលទូរស្សន៍នៅលើសាឡុង។
«ទៅតាមខេត្តធ្វើអី?ហើយពាក់ព័ន្ធអីជាមួយខ្ញុំដែរ?»គេសួរព្រោះតែឆ្ងល់ ទៅតាមខេត្តចាំបាច់នាំគេទៅជាមួយដែលមែនទេ?
«កុំសួរច្រើនពេកអោយទៅរៀបចំអីវ៉ាន់ក៏ឆាប់ទៅ»គេជ្រើសរើសមិនឆ្លើយប៉ុន្តែដេញអោយថេយ៉ុងទៅរៀបចំអីវ៉ាន់។
«អត់...ខ្ញុំមិនទៅទេនៅទីនេះជាមួយវ៉ុនយូវិញល្អជាង»ថេយ៍ក្រវីក្បាលប្រកែករួចក៏បន្តមើលទូរស្សន៍ធ្វើមិនដឹង។
«បើឯងមិនទៅទេយើងនឹងយករឿងព្រឹកមិញនេះដើរស្រែកប្រកាសប្រាប់គ្នាអោយបានដឹងថាឯងរោគចិត្តចាប់កូនប្រុសរបស់យើង»ជុងហ្គុកនិយាយគម្រាមទៅថេយ៉ុងដោយញញឹម។
«នែ៎ក្រែងសន្យាគ្នាហើយថាមិនយករឿងនេះមកនិយាយគម្រាមខ្ញុំ»ថេយ៉ុងបើកភ្នែកភ្លឹសៗ ព្រះអើយភ័យបុកពោះចង់ងាប់សំណាងអត់មានអ្នកដើរកាត់បើមានវិញគេខូចឈ្មោះអស់ហើយ ព្រោះមុននេះជុងហ្គុកមិនមែននិយាយតិចឯណាគឺស្រែកតែម្តង។
«ខ្ញុំមិនបាននិយាយទេ»
«តែលោកងក់ក្បាលហើយពេលនោះ»
«គ្រាន់តែងក់ក្បាល មិនបាននិយាយថាយល់ព្រមទេចឹងខ្ញុំមានសិទ្ធនិយាយ»
«លោកឯង....ហ្ហឹសល្អបើលោកហ៊ាននិយាយខ្ញុំក៏ហ៊ាននិយាយដូចគ្នាថាលោកងូតទឹកស្រាត»គិតថាថេយ៉ុងព្រមចាញ់មែនទេ គេក៏មានរឿងគម្រាមដូចគ្នា។ប៉ុន្តែថេយ៉ុងត្រូវបាសជើងនឹងចម្លើយរបស់ជុងហ្គុកវិញព្រោះគេតបមកវិញថា....
«និយាយទៅ ព្រោះអ្នកនៅក្នុងផ្ទះនេះហើយអ្នកណាក៏ដឹងដែរថាខ្ញុំងូតទឹកស្រាតតាំងពីក្មេង»ជុងហ្គុក
ESTÁS LEYENDO
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Historia Corta‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...