«ឆាប់ដឹងខ្លួនឮទេបើលោកឯងដេកបែបនេះមានអ្នកណាមកឈ្លោះជាមួយខ្ញុំទៅ»ថេយ៉ុងអង្គុយដកដង្ហើមធំធ្វើមុខស្អុយៗនៅក្បែរគ្រែអ្នកជំងឺ។ពីដំបូងគិតថាសប្បាយនៅពេលដែលបានធ្វើបាបមនុស្សដែលយើងស្អប់។ប៉ុន្តែចុងក្រោយបែជាលំបាកខ្លួនឯងហើយថែមទាំងជាប់មានកំហុសធ្ងន់ធ្ងរមួយទៀត។ពីមួយម៉ោងទៅមួយម៉ោងរហូតមកដល់យប់ប្រហែលជាម៉ោង10ទៅហើយជុងហ្គុកគេនៅតែមិនទាន់ដឹងខ្លួនដដែល។ចំណែកថេយ៉ុងវិញគេក៏មិនហ៊ានគេងដែរ ព្រោះខ្លាចជុងហ្គុកភ្ញាក់ដឹងខ្លួនមិនឃើញមានអ្នកណាមកមើលខ្លួនធ្វើអោយគេមានអារម្មណ៍មិនល្អ។
....តុក...តុក....
សម្លេងគោះទ្វាបន្លឺឡើងដាស់អារម្មណ៍អ្នកដែលកំពុងអង្គុយភ្លឹកអោយងាកទៅមើលយ៉ាងលឿន។ថេយ៉ុងក៏បានដើរទៅបើកទ្វាបន្ទប់។
..ក្រាក.....
បើកទ្វាមកភ្លាមគ្រាន់តែឃើញមុខអ្នកគោះធ្វើអោយគេមានអារម្មណ៍ថាជ្រេញនឹងមុខមួយនឹងចង់តែក្អួតទេ។
«បងជុងហ្គុក ពុទ្ធោប្តីសម្លាញ់របស់អូននេះបងយ៉ាងមិចទៅហើយ?»អេននីដែលទើបទទួលបានដំណឹងថាជុងហ្គុកមកសម្រាកនៅមន្ទីពេទ្យមុននេះបន្តិច នាងក៏ប្រញាប់ប្រញាល់បើកឡានមកមន្ទីពេទ្យ។ពេលមកដល់ក៏មានអារម្មណ៍ថាស្លុតចិត្តជាខ្លាំងនៅពេលដែលបានឃើញសភាពជុងហ្គុកពិបាកភ្នែកមើលយ៉ាងនេះ។
«នែ៎ ឯងធ្វើស្អីប្តីរបស់យើងបានជាគេធ្លាក់ខ្លួនដល់ថ្នាក់នេះ?»នាងងាកមកសួរទៅថេយ៉ុងដោយសម្លេងខ្លាំងៗ។វាពិតជាការបង្កសម្លេងរំខានដល់អ្នកដែលកំពុងតែសម្រាកនោះជាខ្លាំង។
«អ្នកនាងអាចសួរធម្មតាបានណា មិនបាច់ជំទាលទេព្រោះខ្ញុំមិនបានថ្លង់»ថេយ៍យកដៃខ្ទប់ត្រចៀកព្រោះតែថ្លង់នឹងសម្លេងស្រែកញ៉ែតៗរបស់អេននី។អាចនិយាយធម្មតាៗក៏បានព្រោះត្រចៀកគេមិនមានបញ្ហាឯណាហេតុអីចាំបាច់ស្រែក។
«ឯងចង់ដៀលយើងទៀតហើយមែនទេ?»ចង្អុលមុខថេយ៍
«មនុស្សដូចអ្នកនាងខ្ញុំមិនយកមាត់ទៅដៀលនាំតែថោកនឹងជាប់ចង្រៃទេ»ថេយ៍

ESTÁS LEYENDO
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Historia Corta‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...