...ឌឹប...
ថេយ៉ុងប្រលេងមួយដៃចំកណ្តាលមាត់របស់ជុងហ្គុក។ថ្ងៃក្រោយកុំអោយពូកែមាត់ដាចពេកជួបចឹងខ្លះទើបបាន។
«ហេតុអីឯងវៃខ្ញុំ?»ជុងហ្គុករាងផាំងបន្តិចដែរនៅពេលដែលត្រូវថេយ៉ុងវាយឡើងបែកច្រមុះហូរឈាមចេញមករឺមៗ។តាំងពីគេកើតមករស់នៅក្នុងត្រកូលអ្នកធំបើក្រៅពីគ្រួសាររបស់គេគឺគ្មានអ្នកណាម្នាក់ហ៊ានវៃឬក៏ប៉ះពាល់គេផ្តេសផ្តាសនោះទេ។
«សុំទោសគ្មានចេតនាទេមុននេះប្រក្រៀវកាច់»
«តែឯងឯងមានចេតនាវាយខ្ញុំច្បាស់ណាស់»
«អត់ទេ!ប្រាប់ហើយតើថាប្រក្រៀវកាច់»
«បងជុងកុំទៅតាប៉ែជាមួយអាក្មេងឡប់នឹងអី»អេននីដោយឈរមើលពួកគេឈ្លោះប្រកែកគ្នាយូពេកទើបរហ័សមកទាញដៃជុងហ្គុកដើម្បីចេញពីហាង។ខ្លាចថាបើនៅទៀតច្បាស់ណាស់គឺថេយ៉ុងវៃទៀតជាមិនខានទេព្រោះក្មេងនេះដៃឆៅសឹងអី។
«នែ៎នាងមាត់នឹងទើបតែវៀចម្ខាងតើហី?ចង់វៀចម្ខាងទៀតឬយ៉ាងមិច?»ថេយ៉ុងមួលដៃអាវដំឡើងភ្នែកធំៗសម្លក់ទៅអេននី។មួយម៉ាត់ក្មេងឡប់ពីម៉ាត់ក្មេងតិចក្មេងឡប់ម្នាក់នេះវៃដេកពេទ្យកុំថាក្មេងកាច។
«អាក្មេងឆ្កួត....ទៅបងជុងអូនមិនចង់នៅទីនេះទេហើយក៏មិនចង់ឃើញក្មេងនេះដែរ»អេននី
«ហ្ហា៎....បើចឹងក៏ស្លាប់ទៅគឺលែងបានឃើញមុខរបស់ខ្ញុំហើយ»ថេយ៉ុងនិយាយចប់ក៏ដើរចូលទៅក្នុងហាងវិញបាត់ដោយទុកអោយមេការនឹងពីរនាក់នោះឈរខាំមាត់ខាំទាំងក្តីក្រឺតខ្នាញ់ចំពោះថេយ៉ុងជាខ្លាំង។
«លោកចនអ្នកនាងអេនអោយខ្ញុំសុំទោសជំនួសកូនចៅរបស់ខ្ញុំផងចា៎»គាត់អោនលំទោនគោរពពួកគេទាំងពីរដោយការដឹងខុស។គាត់ជាមេការហើយក៏ជាអ្នកគ្រប់គ្រងបុគ្គលិកទាំងអស់មិនគួរណាគាត់បណ្តោយអោយថេយ៉ុងធ្វើអាកប្បកិរិយាមិនសមរម្យដាក់ភ្ញៀវឡើយ នេះគឺជាកំហុសរបស់គាត់ធំបំផុតហើយ។
«មិនអីទេប៉ុន្តែខ្ញុំសង្ឃឹមថាលើកក្រោយពេលដែលខ្ញុំមកទីនេះម្តងទៀតនឹងលេងមានអាក្មេងម្នាក់នេះនៅធ្វើការអោយសោះ»ជុងហ្គុកម្តងនេះគេពិតជាខឹងនឹងថេយ៉ុងខ្លាំងណាស់ខឹងរហូតដល់ថ្នាក់អោយមេការបញ្ឈប់ការងាររបស់រាងតូចទៀតផង
ВЫ ЧИТАЕТЕ
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Короткий рассказ‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...
