[អាក្មេងឆ្កួតទៅហើយកុំមោវិញអោយសោះទៅអោយបាត់រហូតទៅណា]នាងបានឈរញញឹមទាំងសមចិត្តព្រោះតែបានឃើញគ្រួសាររបស់គេកំពុងតែឈ្លោះបែកបាក់គ្នាបែបនេះ។
«ជុងហ្គុកអូនគិតថាបងគួរតែទៅងូតទឹកហើយសម្រាកអោយបាត់ហត់បន្តិចសិនទៅណា»អេននី
«បងចេញទៅតាមរកវ៉ុនយូសិន អេននីឡើងទៅបន្ទប់មុនចុះ»ដោយចិត្តបារម្ភពីកូនពេកជុងហ្គុកមិនអាចនៅស្ងៀមឈរចាំអោយគេត្រឡប់មកវិញជាមួយនឹងកូនចៅបានទេ។បើមិនអញ្ចឹងវ៉ុនយូច្បាស់ជាខឹងនឹងអន់ចិត្តលើសដើមមិនខាន។
«ចឹងចាំអូនចេញទៅរកជាមួយ»
«ហ្ហឹម....»និយាយគ្នារួចហើយពួកគេក៏ឡើងឡានបើកតាមរកវ៉ុនយូ។
ងាកទៅមើលអាល្អិតវ៉ុនយូនេះវិញគេមិនបានរត់ទៅណាឆ្ងាយនោះទេគឺរត់មករកហាងការហ្វេដែលថេយ៉ុងធ្វើការនឹងឯង។
«អ្នកប្រុសវ៉ុន មកញុំាការ៉េបមែនទេ?ហើយលោកចនមិនមកជាមួយទេឬយ៉ាងមិច?»មេការដែលកំពុងឈរជជែកគ្នាជាមួយភ្ញៀវបានងាកមកឃើញវ៉ុនយូកំពុងតែឈររេរ៎ៗដូចជាកំពុងរកអ្នកណាម្នាក់។ទើបគាត់បានចេញមកសួរនាំគេតែម្តងទៅ។
«ខ្ញុំមិនមែនមកញុំាការ៉េមទេអ្នកមីងខ្ញុំមករកបងប្រុសដែលមានមុខស្អាតដូចមនុស្សស្រីនោះតើគាត់នៅខាងក្នុងមែនទេ?»វ៉ុនយូចង់សម្តៅទៅថេយ៉ុង។ប៉ុន្តែដោយសារមិនស្គាល់ឈ្មោះទើបគេហៅថេយ៉ុងថាមុខស្អាតដូចមនុស្សស្រីជំនួសវិញ។
«បងប្រុសមុខស្អាតដូចជាមនុស្សស្រី? អឺជាថេយ៉ុងទេដឹង?»គាត់បានយកសម្តីរបស់វ៉ុនយូមកគិត។ហើយនៅក្នុងហាងនេះគឺគ្មានអ្នកណាម្នាក់មុខស្រដៀងមនុស្សស្រីក្រៅពីថេយ៉ុងនោះទេទើបគាត់គិតថាជាគេច្រើនជាងបុគ្គលិកផ្សេងៗ។
«នៀគគឺបងប្រុសម្នាក់នេះណាអ្នកមីង»ដោយឃើញមេការឈរគិតយូពេកទើបវ៉ុនយូរហ័សដកទូរស័ព្ទដែលយកពីហោបៅប៉ាគេមុនកើតរឿងមុននេះយកមកបើកហើយចូលទៅកន្លែងរូបថតបង្ហញរូបថេយ៉ុងអោយមេការមើល។(ចាំទេថ្ងៃដែលវ៉ុនយូបានជួបថេយ៉ុងលើកដំបូងនោះគឺគេបានយកទូរស័ព្ទជុងហ្គុកមកថតថេយ៉ុងទុកមិនដឹងថាថតទុកធ្វើអីទេ)

VOUS LISEZ
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Nouvelles‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...