ep28:ក្តីស្រលាញ់យើងចំពោះឯង

2.8K 168 4
                                    

«ហ្ហឹម....យ៉ាប់ណាស់យំទាល់តែសន្លំក្មេងអើយក្មេងៗ»ជុងហ្គុកញញឹមបន្តិចព្រោះខ្នាញ់នឹងថេយ៉ុងពេកមនុស្សស្អីទេមិនទាន់សួរនាំគេអោយបានច្បាស់លាស់ផងក៏ចោទគេទៅហើយ។

នាយបាននាំកាយតូចមកសម្រាកមុននឹងចេញទៅយកសម្លៀកបំពាក់ពីផ្ទះឯក្បែរជើងភ្នំ។គេប្តូរនាំថេយ៉ុងនឹងអេននីមកសម្រាកនៅផ្ទះចម្ការតែវិញព្រោះណាមួយឃើញថេយ៉ុងមិនសូវស្រួលបែបនេះគេក៏មិនទៅចូលរួមកម្មវិធីដើរម៉ូតនៅយប់នេះដែរ។

សុខចិត្តលះបង់ការងារក៏មិនថ្វីសំខាន់អោយតែបាននៅមើលថែរមនុស្សដែលយើងស្រលាញ់។

បន្ទប់អេននី

នាងអង្គុយសម្លឹងមើលទៅខ្លួនឯងនៅក្នុងកញ្ចក់ដោយកែវភ្នែកស្រទន់នឹងមានស្នាមញញឹមភ្ជាប់នៅលើផ្ទៃមុខមិនបាត់។

«ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងមិនអោយអ្នកណាមកដណ្តើមបងចេញពីខ្ញុំឡើយ ខ្ញុំនឹងរកគ្រប់វិធីយកបងមកធ្វើជារបស់ខ្ញុំអោយបាន»នាងបានកាន់យករូបថតរបស់ជុងហ្គុកមួយសន្លឹក ហើយក៏ពោលឡើងដោយលើកដៃទៅអង្អែលរូបថតនោះ។

កុំព្រោះតែការស្រលាញ់ចង់បានរបស់អ្នកធ្វើអោយខ្លួនឯងធ្លាក់ចូលក្នុងរណ្តៅនរក អ្វីដែលមិនមែនជារបស់យើង យើងគួរតែប្រលែងវាចោលទើបជីវិតយើងមានក្តីសុខ។បើនៅតែរំពឹងចង់បានរបស់នោះយកមកអោបជាប់ទ្រូងមិនខុសពីអ្នកទៅស្រវាអោបបន្លានោះទេ។របស់ខ្លះបានត្រឹមមើលប៉ុន្តែមិនបានប៉ះព្រោះវាមិនមែនជាកម្មសិទ្ធរបស់យើង។

ក្រឡែកទៅមើលជុងហ្គុកវិញ គេមិនហ៊ានងើបដើរចេញពីក្នុងបន្ទប់ទេគឺអង្គុយជូតខ្លួនអង្គុយមើលថែរង់ចាំអោយថេយ៉ុងដឹងខ្លួន។

«កម្តៅចុះត្រជាក់ហើយ»នាយដាក់ដៃលើថ្ងាស់ស្ទង់កម្តៅរបស់ថេយ៉ុង។ព្រោះមុននេះគេក្តៅខ្លួនដូចភ្លើងប្រហែលជាមកពីឈឺមុខរបស់បួសដែលមុតជាមួយនឹងឈើនោះហើយ។

«ហ្ហឹម....»សម្លេងក្រហ្ហឹមបន្តិចចេញពីបំពង់.កអ្នកដែលកំពុងគេងនៅលើគ្រែបញ្ជាក់ថាគេកំពុងតែដឹងខ្លួនហើយ។

ត្របកភ្នែកតូចៗថ្មិចបើកៗអោយជាមួយនឹងពន្លឺព្រះអាទិត្យមុននឹងបើកភ្នែកឡើងមកសម្លឹងមើលពិដាននឹងជុំវិញបន្ទប់សាជាថ្មីម្តងទៀត។

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Opowieści tętniące życiem. Odkryj je teraz