«ផ្អែម..»ជុងហ្គុកលើកដៃមកអង្អែលបបូរមាត់ខ្លួនឯងថ្នមៗទាំងពោលសរសើស្នាមថើបដែលថេយ៉ុងផ្តល់អោយគេមុននេះវាពិតជាផ្អែមជាងទឹកឃ្មុំទៅទៀត។
ក្រោយពីឈរញញឹមម្នាក់ឯងអស់ចិត្តអស់ចង់ហើយជុងហ្គុកក៏ដើរទៅតាមថេយ៉ុងនៅឯបន្ទប់ទឹក។ពួកគេបានអង្គុយក្នុងអាងទឹកម្ខាងម្នាក់។
«ជុងហ្គុក ល្ងាចលោកត្រូវទៅចូលរួមកម្មវិធីគេមែនទេ?»ថេយ៍សួរទៅជុងហ្គុក
«មែនហើយ ប៉ុន្តែយើងមិនទៅទេ»
«ហេតុអីមិនទៅ ក្រែងលោកមកទីនេះដើម្បីមកចូលរួមកម្មវិធីនឹងមិនចឹងឬ?»
«ឯងនៅឈឺនៅឡើយអោយយើងទៅចោលបានយ៉ាងមិច»សម្តីរបស់ជុងហ្គុកបានធ្វើអោយអ្នកម្ខាងទៀតអៀនឡើងក្រហមមុខដូចម្ទេសទុំ។
«ប្រុសឆ្កួត ធ្វើអោយខ្ញុំអៀនទៀតហើយ»ថេយ៉ុងញញឹមញញែមដោយទឹកមុខក្រហមព្រឿង។គេពិតខ្នាញ់នឹងជុងហ្គុកណាស់ ឃើញមាត់ដាចសម្តីអាក្រក់ចឹងទេប៉ុន្តែផ្អែមល្ហែមសាហាវធ្វើអោយបេះដូងតូចមួយរបស់ថេយ៍រំភើបឡើងរីកមាឌហើយ។
«អាយ...ធ្វើស្អីនឹង?»ថេយ៍ភ្ញាក់ព្រើតនៅពេលជុងហ្គុកទាញគេអោយមកអង្គុយពីចង្កេះបាវខ្សាច់របស់នាយ។
«ធ្វើជារបស់យើងបានទេ យើងនឹងថ្នមឯងហើយស្រលាញ់តែឯងម្នាក់គត់»ដៃក្រាសបានលើកបោសអង្អែលខ្នងរាងតូច។បបូមាត់ក៏ហារស្តីដោយពាក្យសម្តីព្រានទៅកាន់អ្នកខាងលើខ្លួន។
«.....»រាងតូចអង្គុយធ្វើភ្នែកភ្លឹសៗព្រោះតែមិនបានយល់ពីសម្តីរបស់ជុងហ្គុកនិយាយទេ។មិនដឹងថាគេចង់ធ្វើអីចំពោះខ្លួនឡើយ។
«សឺត....»គេឆ្មក់ថើបថ្ពាល់ក្រពុំមួយខ្សឺតមុននឹងនិយាយម្តងទៀតថា....
«យើងមកធ្វើវាជាមួយគ្នាទៅ.....!»ជុងហ្គុក
ថេយ៍ពេលឮហើយស្វាងដូចគេទះដប់កំផ្លៀង។នេះជុងហ្គុកកំពុងតែចង់ធ្វើរឿងមួយនោះជាមួយនឹងគេមែនទេ?
«ជុង...អឹស...»ខណៈពេលដែលថេយ៉ុងកំពុងតែអង្គុយភ្លឹកគេក៏ស្រាប់តែហៅឈ្មោះជុងហ្គុកឡើងមកលាយជាមួយនឹងសម្លេងថ្ងួចថ្ងូរផងដែរ។
KAMU SEDANG MEMBACA
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Cerita Pendek‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...