Ep16:មនុស្សឆ្កួត កុំបំភ័យខ្ញុំណា

3.3K 181 0
                                        

«មិនកើតទេ ខ្ញុំត្រូវតែប្រញាប់ទៅចាក់សោរបន្ទប់ទឹកអោយអស់សិនទុកតែមួយបានហើយ ចាំមើលថាអាមុខឆែបនោះនឹងទៅជាយ៉ាងណាទៅ»ក្រោយពីនិយាយចប់ហើយថេយ៉ុងក៏ប្រញាប់យកសាំងវិចនឹងទឹកដោះគោទៅអោយវ៉ុនយូរួចក៏រៀបចំខ្លួនអោយគេស្អាតបាតសមជាសិស្សសាលាហើយក៏អោយកូនចៅជំនិតរបស់ជុងហ្គុកគឺណាមហូជាអ្នកជូនវ៉ុនយូទៅសាលាជំនួសវិញ។ចំណែកគេក៏មកធ្វើតាមគម្រោងការដែលបានគិតទុកមុននេះ គឺគ្រប់បន្ទប់ទឹកទាំងអស់ត្រូវបានគេយកក្រដាសើមក៏ដូចជាប្រភេតសំឡីដែលជក់ទឹកយកទៅញាត់ចូលចានបង្គន់ធ្វើអោយវាស្ទះគ្រប់បន្ទប់ទឹកទាំងអស់លើកលែងតែបន្ទប់ទឹកនៅក្នុងបន្ទប់ជុងហ្គុកមួយតែប៉ុណ្ណោះ ។

«ទីបំផុតក៏រួចរាល់ហើយ ហ្ហាសៗ....ចាំមើលណាបន្ទប់ទឹកស្ទះអស់ហើយចំណែកបន្ទប់របស់លោកក៏ខ្ញុំមិនអោយលោកចូលបានស្រួលដែលចាំមើលចុះ»ថេយ៉ុងត្បិតថាគេបានទុកបន្ទប់ទឹកមួយអោយជុងហ្គុកពិតមែនប៉ុន្តែគេមិនអោយជុងហ្គុកសោយសុខជាមួយនឹងបន្ទប់ទឹកនោះបានស្រួលទេ។

ងាកទៅមើលជុងហ្គុកវិញ ក្រោយញាំបាយរួចហើយគេក៏បានឡើងមកបន្ទប់ដើម្បីធ្វើការងាររបស់គេបន្តទៀត ព្រោះថ្ងៃនេះគេសម្រាកមួយថ្ងៃមិនទៅក្រុមហ៊ុននោះទេ។ប៉ុន្តែអង្គុយធ្វើការសុខៗគេក៏ស្រាប់តែមានអារម្មណ៍ឈឺពោះតិចៗ។

«ហេតុអីក៏ចុកពោះម្លេះ អួយ មិនកើតទេ»ជុងហ្គុកមិនចាំយូទេក៏រត់ចូលបន្ទប់ទឹកយ៉ាងលឿនដើម្បីបន្ទបង់ចេញ។នាយចូលទៅក្នុងបន្ទប់បានប្រហែល3នាទីស្រាប់តែពេលនោះថេយ៉ុងក៏ចូលមកគោះទ្វាបន្ទប់ទឹករបស់គេ

តុក...តុក...

«លោកខ្ញុំខ្ចីបន្ទប់ប្រើមួយភ្លែតបានទេ?»ថេយ៉ុងស្រែកសួរពីខាងក្រៅទៅ។

«ឯងមកខ្ចីស្អីរបស់យើងនឹង បន្ទប់ទឹកមានច្រើនទៀតណាស់មិនប្រើទៅ»

«គឺស្ទះអស់ហើយ ឆាប់ឡើងទៅខ្ញុំឈឺពោះណាស់»ថេយ៉ុង

«បន្ទប់មានច្រើនមួយគំនមិនដែលស្ទះទាំងអស់ទេ ឯងកុំមកបោកយើងណាថេយ៉ុង»នាយហាក់មិនឆ្ងល់មិនកើតវាមិនដែលសុខៗបន្ទប់ទឹកស្រាប់តែស្ទះទាំងអស់ចឹងទេ។

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Место, где живут истории. Откройте их для себя