ep33 :បារម្ភពីនាងណាស់មែនទេ!?

2.6K 147 0
                                    

[បងជុង ជួយអេននីផង]សម្លេងខ្សាវៗបានពន្លឺឡើងចេញមកពីអ្នកម្ខាងទៀតធ្វើអោយជុងហ្គុកចាប់ផ្តើមស្លេកមុខស្លេកមាត់អស់

«អេននីមានរឿងអីមែនទេ?»នាយរហ័សសួរៅទាំងទឹកមុខបារម្ភខ្លាំងឡើងៗ។

[អ្ហឹកៗ...បងជុងអូនខ្លាចណាស់...មានគេចង់សម្លាប់អូន..អ្ហឹក..ពេលនេះគេមករកអូនដល់មុខបន្ទប់ហើយ...ផាំង...អាយ]សម្លេងស្រែកលាយឡំនឹងសម្លេងកាំភ្លើងផ្ទុះមុននេះកាន់តែធ្វើរាងក្រាសដែលអន្ទះសារចង់ដឹងថានាងមានរឿងអ្វីឡើងចង់ស្លរឈាមទៅហើយ។ប៉ុន្តែសម្លេងទូរស័ព្ទបែជាកាត់ផ្តាច់ទៅវិញ។

«អាឡូ អេននី អូនឮបងនិយាយទេអេននី»គេស្រែកហៅនាងតាមទូរស័ព្ទម្តងជាពីរដងដែរប៉ុន្តែទូស័ព្ទបានបិទបាត់ទៅហើយ។ជុងហ្គុកដោយចិត្តបារម្ភពីនាងក៏ទាញសោរឡានរត់ចេញមកក្រៅយ៉ាងលឿនចំណែកឯថេយ៍ក៏រត់មកតាមនឹងសួរទៅស្វាមីថា...

«បងគិតចង់ទៅណាជុងហ្គុក?»

«បងទៅរកអេននីបងគិតថានាងប្រហែលជាមានបញ្ហាអ្វីហើយ»និយាយរួចក៏បើកឡានចេញទៅបាត់ដោយមិនរង់ចាំអោយប្រពន្ធនិយាយចប់សិននោះទេ។

«ជុងហ្គុក នេះបង...ហ្ហើយ»ថេយ៍ឈរខាំមាត់ទាំងមិនសុខចិត្តដោយឃើញជុងហ្គុកបើកឡានចេញទៅរកអេននីដោយមិនបានសុំការអនុញ្ញាតិគេឡើយ។

ងាកទៅមើលអេននីវិញតាមពិតទៅនាងមិនបានកើតអ្វីទេវាគ្រាន់តែជាល្បិចរបស់នាងដើម្បីអោយជុងហ្គុកមករកប៉ុណ្ណោះ។ហើយសម្លេងកាំភ្លើងមុននេះនាងគឺជានាក់បាញ់វាដោយខ្លួនឯង(បាញ់បញ្ឈិតត្រង់ពោះដូចត្រូវគេបាញ់)រួចក៏បានរៀបចំរបស់របរនៅក្នុងបន្ទប់ខុនដូររបស់នាងអោយមានសភាពរញេរញៃឃើញដូចជាមានមនុស្សចូលមកនឹងមានការវាយប្រតាយប្រតប់គ្នា។

«ហ្ហឹស..ខ្ញុំដឹងថាបងនឹងមកជុងហ្គុក...»នាងនិយាយទាំងញញឹម។នាងស្គាល់ជុងហ្គុកច្បាស់ណាស់ថាគេជាមនុស្សស្រលាញ់មិត្តភាពប៉ុណ្ណា នាងចំណាយពេលដាក់ទុនធ្វើបាបខ្លួនឯងដល់ថ្នាក់នេះព្រោះនាងគិតថាជុងហ្គុកច្បាស់ជាមកមួយរយលើមួយរយហើយ។

«អេននី....តុក..តុក...អេននីបើកទ្វាអោយបង»ដូចការទាយទុករបស់នាងមិនខុសជុងហ្គុកមកដល់លឿនជាងការគិតរបស់នាងទៅទៀត(ខុនដូរបស់នាងនៅមិនឆ្ងាយពីភូមិគ្រឹះជុងហ្គុកទេចឹងហើយបើកឡានតែ10នាទីអីដល់ហើយ។

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Where stories live. Discover now