«ក្មេងម្នាក់នេះមាននិស្ស័យមិនល្អ មិនស្គាល់ចាស់ទុំមិនស្គាល់ខ្ពស់ទាប បងគិតថាថេយ៉ុងម្នាក់នេះប្រហែលជាចេះអាគម៍អូបអាបនោះហើយ រួចគេក៏យកវាមកពង្វក់វ៉ុនយូច្បាស់ណាស់»
បងកុំគិតបែបនឹងអី ជួនកាលអាចមកពីវ៉ុនយូស្រលាញ់ចូលចិត្តថេយ៉ុងស្រាប់ក៏ថាបានដែរ»
«នេះក្មេងនឹងស្តីថាអោយអូនដល់ម្លឹងហើយអូននៅតែជួយនិយាយល្អពីគេទៀតមែនទេ?»ជុងហ្គុកខាំមាត់ខាំ.កនិយាយដោយការមិនពេញចិត្តដែលអេននីជួយនិយាយអោយថេយ៉ុង។
«អូនមិនដែលចេះប្រកាន់នឹងអ្នកណាទេ អោយគេនិយាយចុះសំខាន់អោយតែបងជឿលើអូនទៅបានហើយ»អេននី
«បងជឿលើអូនស្រាប់ហើយ ព្រោះបងស្គាល់អូនច្បាស់ថាអូនគឺជាមនុស្សល្អមិនដូចអាក្មេងនឹងទេ»ជុងហ្គុក
«ហ្ហឹម~បានហើយឆាប់ញុំាទៅ ម្ហូបត្រជាក់អស់ហើយ»
«បាទ..!»
ជុងហ្គុកនឹងអេននីក៏បន្តញុំាបាយពេលល្ងាចតែពីរនាក់ដោយស្នាមញញឹម។ដោយឡែកយើងក្រឡេកទៅមើលថេយ៉ុងនឹងវ៉ុនយូវិញ ពេលនេះកំពុងតែអង្គុយពេនផ្នែនងើយក្បាលមើលមេឃមើលផ្កាយដែលបញ្ចេញពន្លឺព្រៀកៗពេញលំហរអាកាសទាំងទឹកមុខជូរៗព្រោះតែក្នុងទ្រូងកំពុងតែលួចមានកូនចិត្តតូចមួយខឹងនឹងរាងក្រាសរបស់យើង។
«វ៉ុនយូ បើសិនជាប៉ាតូចវៃប៉ាៗរបស់កូនស្លាប់កូនចាប់ប៉ាដាក់គុកទេ?»អង្គុយសុខៗថេយ៉ុងស្រាប់តែសួរសំនួរនេះឡើងមកធ្វើអោយវ៉ុនយូជ្រួញចិញ្ចើមធ្វើមុខឆ្ងល់តែម្តង។
«ហេតុអីក៏ប៉ាតូចសួរអូនបែបហ្នឹង?»វ៉ុនយូដាក់ដៃច្រត់ហ្នឹងចង្ការួចក៏បោះសំនួរសួរបកទៅរាងតូចវិញ។
«ចង់ដឹងមែនទេ?»
«បាទ..!»
«មកពីប៉ាៗកូនមាត់អត់គម្រប និយាយអ្វីមិនចេះគិតពេលគេនិយាយចេញមកម្តងៗទាក់ទាញរន្ទះជើងប៉ាតូចខ្លាំងដឹងទេ ? មុននេះបើកុំតែយល់ដល់មុខអាល្អិតឯងទេកុំអីអាបុិមុខឆែបនឹងបានស្គាល់ចានហោះបាត់ទៅហើយ»ថេយ៉ុងពោលទាំងទឹកមុខក្រមិចក្រមើម។នឹងឃើញសម្តីជុងហ្គុកមុននេះម្តងៗគេសឹងតែហក់ទៅដាល់ម្ចាស់សម្តីអោយរហែកមាត់ទេ។
VOCÊ ESTÁ LENDO
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Conto‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...