EP11:បន្ទប់នេះមានរឿងល្អៗជាច្រើន...

3.1K 184 3
                                    

[ឃើញមុខស្រីឆ្កួតនេះហើយចង់តែចាប់វៃអោយជ្រុះសក់ចេញពីក្បាលទេ]ថេយ៉ុងបៀមស្ករគ្រាប់ទាំងមុខឌឺសម្លឹងមើលទៅអេននី។ហើយបានលួចពោលនៅក្នុងចិត្ត។

«ឯងមើលស្អី ...?»អេននីបានសម្លក់ហើយក៏សួរទៅថេយ៉ុង។

«មិនបានមើលស្អីទេ!»រាងតូចតបទៅវិញបែបធម្មតាៗ

«គ្មានយ៉ាងមិច មុននេះយើងឃើញឯងសម្លឹងមុខយើងច្បាស់ណាស់»អេននី

«គ្រាន់តែសម្លឹងប៉ុន្នឹងមិនបានដែរឬ?»

«អឺគឺមិនបានទេ...»

«បើមិនចង់អោយគេឃើញមុខក៏យកធុងគ្របក្បាលទៅលែងមានអ្នកមើលនាងទៀតហើយ»ថេយ៉ុងដាក់មួយប្រយោគទៅវិញធ្វើអោយនាងក្តៅចិត្តខឹងឡើងញ័រទ្រូងប៉ុន្តែនាងក៏ព្យាយាមទប់ទំហឹងរបស់ខ្លួនព្រោះមិនចង់អោយជុងហ្គុកឃើញធាតុពិតឡើយ។

«នែ៎ ហើយអ្នកណាអោយឯងចូលមកទីនេះហ្ហា៎អាក្មេងឆ្កួត?»ជុងហ្គុកងើបចេញពីការអោបជាមួយវ៉ុនយូក៏បានស្ទុះមករុញថេយ៉ុងមួយទំហឹងនឹងបានស្រែកសួរទៅគេខ្លាំងៗទៀតផង។

«ហ្ហឹម....របួសកាលពីព្រឹកមិញនៅមិនទាន់ជាទេណាលោកបងមុខឆែបតិចអាក្មេងឆ្កួតម្នាក់នេះដាក់ថែមកុំថាអូនកាចអោយសោះណា»ថេយ៉ុងដកដង្ហើមធំបន្តិចមុននឹងនិយាយឌឺដងទៅជុងហ្គុក។ចំណែកឯនាក់ត្រូវគេឌឺវិញក៏មិនហ៊ានមាត់បានត្រឹមឈរសម្លក់ថេយ៉ុងដោយភាពស្អប់ខ្ពើម។

«ប៉ាៗ...អូនចង់បានបងប្រុសម្នាក់នេះមកធ្វើម៉ាក់របស់អូន»វ៉ុនយូចង្អុលទៅថេយ៉ុង

«វ៉ុនយូកូននិយាយស្អីនឹង គេជាប្រុសមិចនឹងអាចធ្វើម៉ាក់កូនបានទៅ»ជុងហ្គុកត្រូវគាំងភ្លាមៗពេលស្តាប់សម្តីរបស់វ៉ុនយូចប់។នេះគេមិនដឹងថាខួរក្បាលរបស់វ៉ុនយូចូលទឹកឬក៏មានបញ្ហារខូចខាតស្អីទេបានជាគិតចង់យកមនុស្សប្រុសមកធ្វើជាម៉ាក់នោះ។

«អ្នកណាថាមនុស្សប្រុសធ្វើជាម៉ាក់របស់គេមិនបាន?»ថេយ៉ុងដំឡើងសម្លេងសួរទៅជុងហ្គុកទាំងកែវភ្នែកកាចៗ។យកអ្វីមកសំអាងទៅដែលថាមនុស្សប្រុសមិនអាចធ្វើជាម៉ាក់របស់ក្មេងបាននោះ។

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Nơi câu chuyện tồn tại. Hãy khám phá bây giờ