ពួកគេទាំងបីក៏បានមកដល់ហារអាហារមួយកន្លែងដែលនៅមិនឆ្ងាយពីកន្លែងរបស់ពួកគេប៉ុន្មាននោះទេ។ពេលមកដល់ភ្លាមជុងហ្គុកក៏ចុះមកបើកទ្វាឡានអោយថេយ៉ុងដើម្បីអោយគេចុះមក។
«ចុះមកនៅអង្គុយរឹកពាដល់ណាទៀត?»ឃើញថាអ្នកម្ខាងទៀតនៅតែអង្គុយស្ងៀមថ្មឹងធ្វើប្រងើយបែបនេះនាយក៏លាន់មាត់និយាយស្តីបន្ទោសទៅកាន់គេតិចតួច
«......»រាងតូចមិននិយាយអ្វីមួយម៉ាត់សោះគ្រាន់តែសម្លក់នាយរួចក៏ចុះពីឡានដើរចូលទៅក្នុងហាងមុនបាត់ទុកអោយជុងហ្គុកនឹងអេននីឈរមើលដំណើរឡេទាំងមិនយល់។ម្នាក់ហួសចិត្តម្នាក់ទៀតវិញជ្រេញនឹងចរឹកថេយ៉ុង មិនបាច់ប្រាប់ក៏ដឹងដែរណ៎ថាជាអ្នកណា។
«ន៎ែឯងកើតអីនឹងមិចក៏មុខមិនរីកសោះអញ្ចឹង»គេដើរតាមថេយ៉ុងរហូតដល់តុអង្គុយ។រួចក៏សួរនាំព្រោះឆ្ងល់មកយូហើយមិចក៏សុខៗមុខមិនរីកហើយនិយាយស្តីមិនចូលគ្នាសោះ។
«គ្រាន់តែខ្ញុំមុខមិនរីកខុសដែលមែនទេ?»ថេយ៉ុងចោទសួរទៅវិញ។
«មិនខុសទេគ្រាន់តែចម្លែងចិត្តប៉ុណ្ណោះ»
«ខ្ញុំគ្រាន់តែអស់កម្លាំងប៉ុណ្ណោះលោកមិនបាច់ខ្វល់ពីខ្ញុំទេខ្វល់ពីស្រីររបស់លោកទៅ»
«ថេយ៍......»ជុងហ្គុកបង្អូសសម្លេងហៅថេយ៉ុងយ៉ាងវែង គេមិនពេញចិត្តទេនៅពេលដែលឮថេយ៉ុងដេញអោយខ្លួនទៅខ្វល់ខ្វាយជាមួយនឹងអ្នកផ្សេងដែលមិនមែនជារាងតូច។ជុងហ្គុកសង្ស័យតែស្រលាញ់ថេយ៉ុងហើយមើលទៅ។
«.....»គេងាកមកមើលមុខជុងហ្គុកប៉ុន្តែមិនបាននិយាយស្តីអ្វីទៅកាន់នាយឡើយ។
«បងជុងអូនឃ្លានហើយពួកយើងកម្ម៉ង់អីញាំសិនទៅ »អេននីនិយាយទាំងញិញ៉ក់អោបដៃអោបជើងរាងក្រាសជាប់ស្អិតដូចតុកកែ
«បាទ!»ជុងហ្គុក
ប្រហែលជាប៉ុន្មាននាទីក្រោយជុងហ្គុកក៏បានកម្ម៉ង់ម្ហូបជាច្រើនមុខ។ មិនយូប៉ុន្មានម្ហូបទាំងអស់នោះក៏បានលើកមកតម្រៀបដាក់លើតុរកតែកន្លែងដាក់មិនចង់មាន
«លោកហៅម្ហូបមកច្រើនយ៉ាងនេះញាំមិចនឹងអស់ទៅ?»ថេយ៍ចោទសួរដោយការឆ្ងល់តែបីនាក់សោះតែហៅម្ហូបមកដូចមនុស្សមួយទ័ព។
YOU ARE READING
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Short Story‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...
