ep27:ឯងជាចោរ...

2.7K 164 8
                                    

«ជាស្រីទេប៉ុន្តែសម្តីវិញដូចជះអាចម៍ទាំងកាថោ»វីន

«ទើសក្បាលឯងមែនទេ?»អេននី

«វីនកុំទៅឈ្លោះជាមួយនាងអី គ្មានប្រយោជន៍ទេទៅជួយតាមរកអ្នកប្រុសថេយ៍វិញ»សាលមិនចង់អោយវីនឈ្លោះជាមួយនឹងអេននីក៏បបួលគេចេញទៅតាមរកថេយ៉ុង។

«ចេញទៅ ចេញទៅតាមរកវាអោយអស់ទៅ»នាងស្រែកដេញពួកគេញែ៉តទាំងកំហឹង។មើលចុះមនុស្សគ្រប់គ្នាគឺខ្វល់ពីថេយ៉ុងទាំងអស់គ្មានអ្នកណាម្នាក់មករវល់ជាមួយនាងឡើយទើបធ្វើអោយអារម្មណ៍របស់នាងមួម៉ៅជាខ្លាំង។

កាត់មកខាងជុងហ្គុកវិញគេបានដើរតាមចម្ការតែស្រែកហៅរកថេយ៉ុងសឹងតែបែកចម្ការទៅហើយប៉ុន្តែអ្នកម្ខាងទៀតបែជាស្ងាត់គ្មានសូម្បីតែសម្លេងឆ្លងឆ្លើយមកនាយវិញ។

«ថេយ៉ុង ឯងនៅឯណាឮយើងហៅឯងទេ?»គេស្រែកោងដើរផងដើរពីកន្លែងមួយទៅកន្លែងរហូតបានជួបជាមួយនឹងថេយ៉ុងដែលកំពុងដេកសន្លប់នៅលើដី។

«ថេយ៍...ថេយ៍ឯងយ៉ាងមិចហើយ?»គេស្ទុះទៅលើកត្រកងកាយតូចមកអោបជាប់យ៉ាងណែននឹងបានសួរទៅគេទាំងដឹងហើយថាគេបានសន្លប់ទៅហើយ។

«ទ្រាំបន្តិចទៅយើងនាំឯងទៅផ្ទះវិញណា»គេនិយាយចប់ក៏លើកបីកាយតូចជាប់ក្នុងវង្វង់ដៃហាប់ណែនរបស់ខ្លួននាំមកកាន់ផ្ទះនៅចម្ការតែ។

«អ្នកប្រុសរកឃើញហើយមែនទេ?»កម្មករម្នាក់បានសួរទៅជុងហ្គុកនៅពេលឃើញគេបីថេយ៉ុងដើរចូលមកទាំងខ្លួនទទឹកជោគ។

«ហ្ហឹម..បន្ទប់របស់ខ្ញុំរៀបចំរួចហើយឬនៅ?»ជុងហ្គុក

«រួចរាល់ហើយបាទអ្នកប្រុស»កម្មករ

«ខ្ញុំនាំគេទៅសម្រាកសិនហើយ»ជុងហ្គុកបានបីថេយ៉ុងឡើងទៅកាន់បន្ទប់របស់គេ។ពេលមកដល់ក៏ដាក់អោយកាយតូចគេងនៅក្នុងអាងទឹករួចនាយក៏បានចាប់ដោះសម្លៀកបំពាក់ដែលសើមនោះចេញពីរខ្លួនថេយ៉ុងអស់គ្មានសល់។ក្រោយចាត់ការសម្លៀកបំពាក់ចេញអស់ហើយគេក៏បានបើកទឹកក្តៅអ៊ុនៗដាក់អោយពេញអាងនឹងរៀបចំងូតទឹកអោយថេយ៉ុង។បន្ទាប់ពីងូតរួចគេក៏បីថេយ៉ុងមកដាក់លើគ្រែ(គេមិនទាន់ស្លៀកពាក់អោយថេយ៍ទេ)ហើយទាញភួយមកដណ្តប់ហើយរាងតូច។

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Donde viven las historias. Descúbrelo ahora