‹សំណាងហើយខ្ញុំមានមួយកាក់អោយលោកនោះ កុំអោយតែអត់សោះទៅបានហើយ›និយាយចប់ថេយ៍ក៏រហ័សដើរខ្ញើកៗទៅលើកម៉ូតូពីព្រោះជើងរបស់គេក្រិចដោយសារលោតចុះពីលើម៉ូតូ
‹ឆឹស~អាមុខឆែប›មុននឹងជិះម៉ូតូចេញទៅថេយ៉ុងឆ្លៀតងាកមកសម្លក់នឹងជេជុងហ្គុកយ៉ាងពីរោះ។ឯនាក់ដែលត្រូវគេជេនេះវិញស្ពឹកមុខដូចត្រូវ100កំផ្លៀង
‹ជាក្មេងមានប៉ាម៉ាក់ប្រដៅដែលទេនឹងបានជាឈ្លើយយ៉ាងនេះ?›ជុងហ្គុកអស់ថ្លែងវាចារជួបថេយ៍លើកដំបូងនាយខាតលើខាតហើយថែមទាំងត្រូវថេយ៍ជេទៀត។
‹យកឡានទៅធ្វើទៅ ›នាយបានហុចសោរឡានទៅលោកពូសន្តិសុខ។ជុងហ្គុកគាត់ទុកចិត្តបុគ្គលិកកាតងាររបស់គាត់ណាស់ទើបគាត់ហ៊ានអោយលោកពូយកឡានទៅធ្វើ។ណាមួយលោកពូហានក៏ជាមនុស្សស្លូតត្រង់ទៀតទើបជុងហ្គុកស្រលាញ់នឹងទុកចិត្តគទ់មករហូត
+ហាងកាហ្វេ
‹ថេយ៍...ថ្ងៃនេះមោយឺតម្លេះ?ហើយជើងទៅត្រូវនឹងស្អីបានជាដើខ្ញើកៗដូចឆ្កែបាក់ជើងចឹង?›ណានអុីជាមិត្តរួមការងាររបស់ថេយ៍។មិនចម្លែកនោះទេដែលនាហសួរទៅថេយ៍ព្រោះនាយតូចដើរចូលមកក្នុងហារទាំងលំបាកលំបិនពិតមែន
‹ហ្ហើយ...មិនចង់និយាយទេនឹកឃើញក្តៅក្រហាយណាស់›ថេយ៍ដាក់គូទអង្គុយនឹងកៅអីមុននឹងនិយាយឡើង។អោយតែនឹងឃើញដល់រឿងនឹងគេម៉ួហ្មងក្នុងចិត្តសម្បើបណាស់
‹ថីអាណាធ្វើស្អីឯងប្រាប់យើងមកយើងទៅសម្លាប់វាអោយ›
‹គ្មានអាណាធ្វើស្អីយើងទេ យើងទេជិះម៉ូតូទៅបុកគូទឡានគេ›
‹អាចង្រៃ...អោយសមមុខចុះជិះម៉ូតូអត់បើកភ្នែកមែនឯងនេះ›ខំតែបារម្ភពីថេយ៍គិតស្មានថាមានអ្នកស្កាក់វៃធ្វើបាបប៉ុន្តែពេលឮចម្លើយចេញពីមាត់ថេយ៍ហើយណានអុីនាងគាំងដល់គ្រឿងក្នុងអស់
‹មិនមែនទេមោពីយើងគេចឆ្កែនឹងណាបានជាជ្រុលដៃរេចង្កូតម៉ូតូទៅបុកគូទឡានអាមុខ
ឆែបនឹងហ្ហ៎›ថេយ៍ពន្យល់អោយណានអុីយល់ព្រោះខ្ជិលនឹងស្តាប់ការស្តីបន្ទោសរបស់នាងមកកាន់ខ្លួន
‹ហ្ហើយនេះ...កម្មនោះកម្ម សំណាងហើយដែលមិនអីធ្ងន់ធ្ងរនោះ›
‹អឺតោះបានហើយឈប់និយាយរឿងនឹងទៅយើងខឹងចិត្តមិនទាន់បាត់ទេបើនិយាយទៀតយើងប្រេះទ្រូងងាប់មិនខាន›មិនចង់រំលឹកមិនចង់នឹកឃើញទេ។នឹកឃើញកាលណាគឺថេយ៍ខឹងៗឡើងញ័រដៃញ័រជើងជិះបុកគូទគេមិនសូវខឹងអីណាស់ណាទេតែខឹងម្ចាស់ឡានវិញតើខឹងចង់តែសម្លាប់ចោលអោយបាត់ពីផែនដីនេះតែម្តង។
ВЫ ЧИТАЕТЕ
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Короткий рассказ‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...
