‹អេ៎..មកវិញមកធ្វើខ្ជីខ្យូតអោយប៉ាមើលម្តងទៀតសិន..ហ្ហឹសៗ›ជុងហ្គុកហាក់សើចសប្បាយជាមួយនឹងកាយវិការដ៏គួរអោយស្រឡាញ់របស់វ៉ុនយូជាខ្លាំង។គេកម្ររនឹងបានឃើញកូនប្រុសម្នាក់នេះលេងរឹកចឹងណាស់។
«ហ្ហើយ...»នាយដកដង្ហើមធំបន្តិចដោយអារម្មណ៍ស្មុកស្មាញនិយាយមិនត្រូវ។ស្នាមញញឹមដែលមានមុននេះក៏រលាយបាត់ក្លាយជាផ្សែងប៉ុន្តែជំនួសមកវិញដោយទឹកមុខកង្វល់ជាខ្លាំង។
ជុងហ្គុកបានដើរឡើងទៅបន្ទប់របស់ខ្លួនរួចក៏ដើរទៅឈរទល់មុខនឹងរូបថតប្រពន្ធដែលព្យួរនឹងជាប់នឹងជញ្ជាំងក្បាលគ្រែ។គេសម្លឹងមើលរូបគំនូមួយផ្ទាំងនោះដោយភាពសោកសៅក្រៃលែង....
«ជឺអ៊ុនហ្ហា៎....អូនដឹងទេវ៉ុនយូកូនរបស់យើងគេឆ្លាតណាស់ហើយថែមទាំងជាក្មេងដែលពូកែទៀតផង»គេបានឈរនិយាយជាមួយនឹងគំនូរមួយនោះ។ហើយអ្នកដែលនៅក្នុងផ្ទាំងគំនូរមានឈ្មោះថាចនជឺអ៊ុននាងជាប្រពន្ធរបស់ជុងហ្គុកប៉ុន្តែគួរអោយស្តាយដោយសារតែនាងមានជំងឺបេះដូងទើបនាងត្រូវស្លាប់ទៅចោគេនឹងកូនប្រុសរបស់នាង។
«បងចង់ប្រាប់អូនថាបងនឹកអូនណាស់ដឹងទេប្រពន្ធសម្លាញ់ បើសិនជាអាចបងចង់ទាញពេលវេលាថយក្រោយខ្លាំងណាស់ចង់អោយពេលវេលាផ្លាស់ប្តូរចង់អោយគ្រប់យ៉ាងវិលទៅរកអតីតកាលវិញ ប៉ុន្តែបងបានត្រឹបតែគិតម្នាក់ឯងប៉ុណ្ណោះព្រោះវាមិនអាចទៅរួចឡើយ»ជុងហ្គុកនិយាយទាំងអួលដើម.ក។តំណក់ទឹកថ្លាៗដក់ជាប់នឹងវង្វង់កែវភ្នែកស្រស់ស្អាតមួយគូរនោះយ៉ាងគួរអោយសង្វែក ប៉ុន្តែម្ចាស់សមីខ្លួនពិតជាព្យាយាមទប់ ទប់ទឹកភ្នែកដែលដក់នោះមិនអោយវាស្រក់ហូរចុះមកឡើយ។
«ហ្ហឹម~មែនហើយថ្ងៃនេះបងសុំការអនុញ្ញាត្តិពីអូន វ៉ុនយូគេប្រាប់បងថាគេចង់បានម៉ាក់ដើម្បីមកមើលថែរគេប៉ុន្តែបងមើលមិនឃើញមានអ្នកណាដែលអាចមកធ្វើជាម៉ាក់ដ៏ល្អម្នាក់របស់កូនយើងបានទេ បើអូនស្តាប់លឺពាក្យរបស់បងអូនគួរតែបង្ហាញអោយបងបានឃើញមនុស្សម្នាក់ផងចុះដែលគេសាកសមនឹងធ្វើជាម៉ាក់របស់កូនយើង»គេមកដើម្បីប្រាប់នឹងសុំការអនុញ្ញាត្តិពីវិញាណរបស់ប្រពន្ធគេដើម្បីអោយបានដឹងថានាយនឹងយកប្រពន្ធម្នាក់ទៀតដើម្បីអោយមកមើលថែរវ៉ុនយូ។ប៉ុន្តែគេនៅមិនទាន់មើលឃើញនរណាដែលសាកសមនឹងល្អគ្រប់គ្រាន់សម្រាប់មើលថែរវ៉ុនយូឡើយ។
![](https://img.wattpad.com/cover/330418696-288-k185742.jpg)
YOU ARE READING
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Short Story‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...