«បើងងុយក៏គេងមក»ឃើញអ្នកដែលអង្គុយលើខ្លួនចាប់ផ្តើមងោកងក់ព្រោះតែភាពងងុយទើបគេពោលឡើងប្រាប់អោយរាងតូចគេងកើយទ្រូងរបស់គេ«អត់ទេ មិនទាន់ងងុយ»ភ្នែកបើកឡើងលែងចង់រួចទៅហើយប៉ុន្តែប្រឹងប្រកែកព្រោះមិនចង់រំខានដល់ការបើកឡានរបស់គេ។គ្រាន់តែអង្គុយលើភ្លៅរបស់គេនឹងនាយតូចខ្លួនឯងនេះក៏រអៀសខ្លួនណាស់ទៅហើយ។
«យើងអោយគេងក៏គេងមក កុំតវ៉ាច្រើនពេក»គេយកដៃម្ខាងទាញក្បាលថេយ៉ុងអោយគេងលើទ្រូងរបស់ខ្លួន។អ្នកម្ខាងទៀតដែលអង្គុយនៅក្បែរនោះមើលមកពួកគេដោយអារម្មណ៍មិនពេញចិត្តថែមទាំងបានលួចច្រណែនជាមួយថេយ៉ុងដែលបានប៉ះពាល់ស្និតស្នាលជាមួយនឹងជុងហ្គុកមនុស្សដែលនាងប៉ងប្រាថ្នាជាគូគាប់។
«ហេតុអីអ្នកដែលនៅលើភ្លៅរបស់បងមិនមែនជាអូនជុងហ្គុក»នាងលួចនិយាយតិចៗតែម្នាក់ឯង។ខឹងក៏ខឹងច្រណែនក៏ច្រណែន តែសួរថាអាចធ្វើអ្វីបានទៅបើហ៊ានតែធ្វើអីផ្តេសផ្តាសនាងច្បាស់ជាបានស្គាល់រស់ជាតិគេទម្លាក់ចោលតាមផ្លូវជាក់ជាមិនខាន។
មួយម៉ោងក្រោយមកពួកគេទាំងបីក៏មកដល់ដេហ្គូ ។ជុងហ្គុកបានបើកឡានបន្តទៅមុខទៀតដើម្បីធ្វើដំណើរទៅដល់កន្លែងស្នាក់នៅរបស់ពួកគេ។
+ផ្ទះតូច
ពេលមកដល់ជុងហ្គុកមិនហ៊ានដាស់ថេយ៉ុងអោយភ្ញាក់ឡើយគេសុខចិត្តបីថេយ៉ុងចូលទៅក្នុងផ្ទះដាក់អោយគេគេងយ៉ាងស្រួលនៅក្នុងបន្ទប់គេងរបស់នាយ។
«ជុងហ្គុក មើលទៅបងដូចជាល្អដាក់ថេយ៉ុងដល់ហើយ?»អេននី
«អឹម បងគ្រាន់តែចង់មើលថែរគេអោយល្អប៉ុណ្ណោះដើម្បីសងគុណដែលគេមើលថែវ៉ុនយូជំនួសបង»ជុងហ្គុកនិយាយរួចក៏ងាកទៅមើលមុខក្មេងតូចដែលគេងលក់គ្មានដឹងខ្យល់ស្អីនោះទាំងញញឹមខ្ចឹប។
«មិនមែនបងស្រលាញ់គេទេឬ?»សុខៗនាងក៏សួរសំនួរមួយនេះទៅជុងហ្គុក
«ថាមិនត្រូវដែរ....!!»ចម្លើយជុងហ្គុកផ្តល់ជូននាងគឺនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ មូលហេតុគេនិយាយបែបនេះព្រោះគេក៏មិនទាន់ដឹងដូចគ្នាថាគេស្រឡាញ់ថេយ៉ុងឬក៏យ៉ាងមិច។ប៉ុន្តែគេដឹងត្រឹមម្យ៉ាងថានៅពេលនេះគេចូលចិត្តថេយ៉ុងណាស់ខុសពីមុនៗដែលមិនចង់ឮសូម្បីតែសម្លេង។
![](https://img.wattpad.com/cover/330418696-288-k185742.jpg)
BẠN ĐANG ĐỌC
🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)
Truyện Ngắn‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ?› ស្នេហាកាច់កុងរវាងកម្លោះសង្ហារពោះមា៉យកូនមួយនឹងកម្លោះតូចរូបល្អិតជាអ្នករត់តុនឹងទៅជាយ៉ាងណាបើកូនប្រុសក...