EP12:ជីវិតខ្ញុំរឿងរបស់ខ្ញុះ.

3.5K 204 2
                                        

«សុំទោសដែលសួរបែបនេះ!»

«បងមានបានធ្វើអីខុសណា ហេតុអីចាំបាច់សុំទោស?»

«បងគ្រាន់តែមានអារម្មណ៍ថាខុស ដែលសួរដេញដោលពីរឿងផ្ទាល់ខ្លួនរបស់ឯង»ថេយ៉ុងញញឹមឡើងថើៗឆ្លើយតបសំណួររបស់ក្មេងឆ្លាតម្នាក់នេះ។ថេយ៉ុងគេមិនដែលមានអារម្មណ៍ថាអាណិតឬមួយក៏ខុសចំពោះអ្នកណាដូចជាគេមានចំពោះវ៉ុនយូនៅពេលនេះទេ។អាចមកពីថាគេយល់ច្បាស់ពីអារម្មណ៍មួយដែលបាត់បង់មនុស្សជាទីស្រលាញ់ ព្រោះគេក៏បានបាត់បង់អ្នកមានគុណទាំងពីររបស់គេដែរ។

«អូនវ៉ុនយូមិនបានខឹងទេ ហើយចាត់ពីពេលនេះទៅបងថេយ៉ុងមានសិទ្ធដឹងឮរឿងរបស់អូនវ៉ុនយូទាំងអស់មិនថាជារឿងតូចឬរឿងធំឡើយព្រោះពេលនេះបងគឺជាប៉ាៗតូចរបស់អូន»គេរំកិលខ្លួនបន្តិចមកជិតថេយ៉ុងរួចក៏បានស៊ូកដៃអោបចង្កេះតូចមួយក្តាប់របស់នោះមុននឹងពោលនិយាយឡើងដោយភាពកក់ក្តៅដែលគេមានអារម្មណ៍គេមិនធ្លាប់បានជួបភាពកក់ក្តៅបែបនេះពីមុនមកទេ ។

«ហ្ហឹម~បងសន្យាថាបងនឹងមើលថែឯងអោយល្អ រហូតដល់បកស្រោមមុខយាយមុខសេះនោះអោយប៉ារបស់ឯងដឹងថាស្រីម្នាក់នឹងជាមនុស្សអាក្រក់កម្រិតណា»ថេយ៉ុងបានអោបតបទៅវិញថែមទាំងបានសន្យាថានឹងមើលថែរវ៉ុនយូនឹងជួយធ្វើអោយជុងហ្គុកដឹងទៀតថាអេននីនាងមិនមានអ្វីល្អដូចដែលគេគិតឡើយ។

«ប៉ាតូច ពីវិនាទីនេះតទៅអូននឹងហៅបងយ៉ុងថាប៉ាតូចហើយបងយ៉ុងត្រូវហៅអូនថាកូន ok»

«okកូនសម្លាញ់ប៉ាតូច សឺតៗ»ថេយ៉ុងតបរួចក៏បានចាប់ថើបថ្ពាល់ប៉ោងៗកូនក្មេងCuteម្នាក់នេះឡើងក្រហមថ្ពាល់អស់។

ពួកគេទាំងពីរហាក់ដូចជាមាននិស្ស័យនឹងគ្នាមនុស្សមិនដែលស្គាល់គ្នាផងជួបលើកដំបូងក៏កើតអារម្មណ៍ទុកចិត្តគ្នាទៅវិញទៅមកថ្វីត្បិតថាវ៉ុនយូនៅក្មេងមែនប៉ុន្តែគេជាមនុស្សដែលឆ្លាតពូកែបែកចែកមនុស្សណារាប់បានមនុស្សរាប់មិនបាន។ចំណែកថេយ៉ុងគេក៏មិនមែនជាមនុស្សដែលគិតលើទ្រព្យសម្បិត្តហើយដែលគេព្រមមកមើលថែវ៉ុនយូព្រមធ្វើជាប៉ាតូចរបស់គេក៏ព្រោះតែការអាណិតនឹងស្រលាញ់ប៉ុណ្ណោះ មួយវិញទៀតគេក៏ចង់មកផ្តល់មេរៀនខ្លះៗអោយមនុស្សដូចជាចនជុងហ្គុកបានស្គាល់ពាក្យថាធ្វើខុសហើយត្រូវសុំទោស ។ គេនឹងផ្តល់មេរៀនមួយអោយជុងហ្គុកបានដឹងថាមនុស្សដូចជាគេហ៊ាននិយាយហ៊ានធ្វើ។អ្នកអានប្រហែលជាចាំហើយមែនទេថាថេយ៉ុងគេបានSaveមុខជុងហ្គុកនឹងអេននីទុករួចហើយថានឹងតាមរករឿងពួកគេ មូលហេតុព្រោះតែពួកគេទាំងពីរធ្វើខុសមិនសុំទោសហើយនៅបណ្តេញគេចេញពីការងារទៀត។

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Место, где живут истории. Откройте их для себя