Ep34:បងនៅស្រលាញ់នាងមែនទេ?

2.5K 149 2
                                    

«បារម្ភពីនាងណាស់មែនទេ?»ថេយ៍ស្តីឡើងសួរទៅកាន់នាយដោយទឹកមុខស្រពាប់ស្រពោន។តើគេបារម្ភពីអេននីណាស់មែនទេបានជាដល់ថ្នាក់ចេញទៅបាត់តាំងពីថ្ងៃទុកគេចោលអោយនៅម្នាក់ឯងរហូតដល់យប់ស្មើរនេះហើយគេទើបតែមក។តើគេមិនគិតពីអារម្មណ៍អ្នកដែលទន្ទឹងរង់ចាំផ្លូវរបស់គេទេឬ?

«ត្រូវហើយគឺបារម្ភព្រោះបងនឹងអេននីរាប់អានគ្នាដូចជាបងប្អូនអញ្ចឹង បើបងមិនបារម្ភគេមានតែបងជាមនុស្សអត្មានិយមហើយ»ជុងហ្គុកនាយឆ្លើយធម្មតាៗដោយមិនបានខ្វល់ពីអារម្មណ៍អ្នកដែលចាំស្តាប់គេឡើយថាពេលនេះក្នុងចិត្តកំពុងតែឈឺចុកនៅត្រង់ប្រអប់ទ្រូងខាងឆ្វេងប៉ុណ្ណា?

«បើបងបារម្ភនាង បងមកវិញធ្វើអីហេតុអីក៏មិននៅមើលថែនាងទៅ?»គេប្រឹងសួរទាំងទប់នូវអារម្មណ៍ឈឺចាប់។ភ្នែករបស់គេចាប់ផ្តើមផ្សារៗរលីងរលោងទឹកភ្នែកព្រោះតែអន់ចិត្តចំពោះចម្លើយស្វាមីរបស់គេមុននេះណាស់។ហេតុអីទៅហេតុអីក៏មិនលាក់ខ្លះទៅហេតុអីក៏ចាំបាច់និយាយមកត្រង់ៗយ៉ាងនេះដឹងទេថាបេះដូងរបស់រាងតូចពេលនេះមិនខុសពីគេយកបន្លាមកដោតនោះទេ។

«អូនកើតអីនឹងថេយ៍...ហេតុអីអូនយំ?»នៅពេលបានឃើញទឹកភ្នែកអ្នកជាប្រពន្ធហូរស្រក់ចុះមកដោយគ្មានមូលហេតុបែបនេះធ្វើឲ្យចិត្តរបស់គេកើតមានភាពងឿយឆ្ងល់ភ្លាមៗ។គេដើរចូលទៅជិតថេយ៍បម្រុងនឹងលើកដៃទៅវាសទឹកភ្នែកដែលដាបជាប់ផ្ទាល់ក្រពុំតូចនោះចេញប៉ុន្តែត្រូវបានម្ចាស់សមីខ្លួនដើរថយក្រោយគេចពីដៃរបស់គេយ៉ាងលឿន។

«អូនមិនអីទេ.....»ដៃតូចៗលើកមកជូតទឹកភ្នែកចេញដោយខ្លួនឯងអោយស្អាតមុននឹងតបទៅម្ចាស់សំនួរ។

«បងដឹងណាថាអូនកំពុងតែអន់ចិត្តដែលបងទុកអូនចោល បងសុំទោសណាប្រពន្ធសម្លាញ់ថ្ងៃក្រោយបងមិនធ្វើបែបនេះទៀតទេកុំខឹងនឹកបងអី»ដៃក្រាសទាំងគូរស៊ូកមកអោបចង្កេះតូចមួយក្តាប់និយាយដោយការដឹងកំហុស។គេដឹងថាគេមិនគួរធ្វើបែបនឹងឡើយប៉ុន្តែអេននីនាងត្រូវការជំនួយពីគេបើគេមិនទៅគឺមិនកើតឡើយ។

«អូនមិនបានអន់ចិត្តទេបងគិតតែខ្លួនឯងប៉ុណ្ណោះ»

«កុហក...បងនៅជាមួយអូនយូគួរសមហើយចរឹកអូនបែបណាគិតថាបងមិនដឹងមែនទេ?»

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Hikayelerin yaşadığı yer. Şimdi keşfedin