EP17:សុំទោស

2.7K 160 0
                                    

មន្ទីពេទ្យ

ថេយ៉ុងនឹងម៉ែដោះបាននាំគ្នាយកជុងហ្គុកមកដល់មន្ទីពេទ្យហើយ នៅតែរង់ចាំគ្រូពេទ្យចេញពីបន្ទប់ពិនិត្យជំងឺដើម្បីផ្តល់ដំណឹងអោយបានដឹងប៉ុណ្ណោះ។

«ក្មួយថេយ៉ុង អ្នកប្រុសកើតអីមែនទេហេតុអីបានជាសភាពរបស់គាត់យា៉ប់មើលខ្លាំងម្លេះ?»ម៉ែដោះគាត់ចង់សួរតាំងពីឃើញសភាពជុងហ្គុកពីដំបូងម្លេះ ប៉ុន្តែដោយសារតែថេយ៉ុងប្រាប់ថាអោយប្រញាប់នាំគេមកមន្ទីពេទ្យទើបម៉ែដោះមិនសួររង់ចាំមកសួរនៅពេទ្យវិញ។

«គឺ...គឺ...»នាយតូចធ្វើភ្នែកឡេឡឺៗព្រោះតែមិនដឹងថាគួរប្រាប់របៀបណាទេ ចេញតែគឺៗនឹងឯង

«ឆាប់និយាយមកអ្នកប្រុសថេយ៉ុងតើចៅហ្វាយរបាស់ខ្ញុំកើតអីទៅ»ខេស៊ុកគេក៏ចង់ដឹងដូចគ្នាដែរ ថាចៅហ្វាយខ្លួនកើតអីមិចបានសុខៗទៅជាឈឺមួយរំពេចចឹងទាំងដែលព្រឹកមិញនេះនៅឃើញល្អជាសោះ។

«រឿងវាបែបនេះ.........»គេក៏បានរៀបរាប់គ្រប់យ៉ាងអោយម៉ែដោះនឹងខេស៊ុកស្តាប់គ្មានចន្លោះឡើយ។អ្នកទាំងពីរនេះឮហើយគាត់គាំងអស់វាចាររកពាក្យអ្វីដែលគួរនិយាយទៅកាន់រាងតូចមិនឃើញ ។

«បើគំសាហាវយ៉ាងៗនេះចៅហ្វាយខ្ញុំរស់បានយូឬអត់ទេ»អ្នកជាកូនចៅកើតមានចិត្តបារម្ភពីចៅហ្វាយខ្លួនតែម្តងនៅពេលដែលដឹងថាថេយ៉ុងគឺជាអ្នកធ្វើអោយចៅហ្វាយខ្លួនទៅជាបែបនឹង។

«ខ្ញុំ...ខ្ញុំដឹងថាខ្ញុំលេងជ្រុលប៉ុន្តែក៏មកពីចៅហ្វាយរបស់បងដែរមាត់ដាចពេកទើបខ្ញុំចង់ដាក់ទោសគេខ្លះ»ថេយ៉ុងនិយាយតិចៗទាំងអោនមុខចុះ។គេធ្វើចរឹកឡើងគួរអោយស្រឡាញ់របសៀបញិញ៉ក់ៗខ្ជីខ្ជូតដូចកូនក្មេងចឹងហ្ហា៎។

«មិនអីទេ គ្មានអ្នកណាបន្ទោសក្មួយទេ ប៉ុន្តែថ្ងៃក្រោយគួរតែកុំលេងបែបនឹងអីព្រោះវាអាចប៉ះពាល់ដល់អាយុជីវិតបាន»មែ៉ដោះមិនខឹងនឹងយកទោសពីថេយ៉ុងឡើយ។ផ្ទុយទៅវិញគាត់បែរជានិយាយណែនាំនឹងប្រាប់មិនអោយថេយ៉ុងលេងអ្វីលើសលួសពីនេះទៀត។

«បាទ ថ្ងៃក្រោយមិនហ៊ានទៀតទេ»ថេយ៉ុងតបដោយញញឹមតិចៗបែបគួរអោយស្រលាញ់។

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Opowieści tętniące życiem. Odkryj je teraz